• Home
  • ព័ត៌មាន
  • ពលរដ្ឋតាមខេត្តទាំង៥ ជាង២៥០០០នាក់ចូលរួមរត់ក្នុងព្រឹត្តិការណ៍«១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់»

ពលរដ្ឋតាមខេត្តទាំង៥ ជាង២៥០០០នាក់ចូលរួមរត់ក្នុងព្រឹត្តិការណ៍«១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់»

May 24, 2026

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» ដែលរៀបចំឡើងនៅខេត្តចំនួន៥ កាលពីថ្ងៃទី២៤ ខែឧសភា ទទួលបានការចូលរួមយ៉ាងច្រើនពីសំណាក់អត្តពលិក សិស្សានុសិស្ស និងមហាជន សរុបជាង ២៥,០០០នាក់ ខណៈព្រឹត្តិការណ៍នៅរាជធានីភ្នំពេញ គ្រោងប្រារព្ធឡើងនៅថ្ងៃទី៣១ ខែឧសភា ខាងមុខក្នុងគោលបំណងរួមគេ។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ក្នុងគោលបំណងលើកកម្ពស់វប្បធម៌អាន និងបង្កើនការយល់ដឹងអំពីប្រវត្តិរូបិយវត្ថុខ្មែរ។

សម្រាប់ថ្ងៃទី២៤ ខែឧសភា ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងនៅទីតាំងចំនួន៥ រួមមាន បរិវេណទន្លេវៃគោ ក្រុងស្វាយរៀង, ទីរួមខេត្តតាកែវ, ឆ្នេរថ្មី ខេត្តកំពត, ទីលានតេជោធិបតី ខេត្តស្ទឹងត្រែង និង វិមានឯករាជ្យ ខេត្តបាត់ដំបង

ការចូលរួមរត់នៅខេត្តទាំង៥ បានលើសពីការរំពឹងទុករបស់អ្នករៀបចំ ដោយមានមហាជនជាច្រើន រួមទាំងអ្នកចូលចិត្តហាត់ប្រាណ ដែលមិនបានចុះឈ្មោះជាមុន ក៏បាននាំគ្នាចូលរួមផងដែរ។

ក្នុងចំណោមខេត្តទាំង៥ ខេត្តស្ទឹងត្រែង មានអ្នកចូលរួមច្រើនជាងគេ ដោយមានចំនួនសរុប ១៤,៦០០នាក់ តាមតួលេខពីរដ្ឋបាលខេត្ត។ បន្ទាប់មក ខេត្តបាត់ដំបង មានអ្នករត់ជិត ៥,០០០នាក់ ខណៈ ខេត្តកំពត មានជាង ២,០០០នាក់។ ដោយឡែក ខេត្តតាកែវ មានអ្នកចូលរួមប្រមាណ ៨០០នាក់ និង ខេត្តស្វាយរៀង មានប្រមាណ ៧០០នាក់

គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់ «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» នឹងបន្តរៀបចំជុំចុងក្រោយនៅ បរិវេណកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែឧសភា ខាងមុខ៕

 

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ