អ្នកចង់ទិញម៉ូតូ ចង់សន្សំសម្រាប់ថ្លៃសាលារបស់កូនអ្នក ឬ សម្រាប់ពេលចូលនិវត្តន៍? អ្នកចង់មានប្រាក់គ្រប់គ្រាន់ក្នុងករណីមានតម្រូវការចាំបាច់បន្ទាន់ ឬករណីចាំបាច់កើតឡើងដោយមិនបានរំពឹងទុក? ចាប់ផ្តើមប្រើប្រាស់គណនីសម្រេចប្រាថ្នារបស់ អម្រឹត ទោះបីជាមានចំនួនតិចតួចក៏ដោយ ដាក់ចំនួនទឹកប្រាក់ដែលជាជម្រើសរបស់អ្នកឲ្យបានទៀងទាត់ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់រហូតឈានដល់គោលដៅរបស់អ្នក។
អត្រាការប្រាក់ខ្ពស់
ទទួលបានអត្រាការប្រាក់រហូតដល់ ៧,២៥%
ក្នុងមួយឆ្នាំ
គម្រោងសន្សំបត់បែនខ្ពស់
ចាប់ផ្តើមសន្សំចាប់ពី ៥ដុល្លារក្នុងមួយខែ
អាចដកប្រាក់សន្សំនៅពេលចាំបាច់
ទទួលបានការប្រាក់សមស្រប ទោះបីអ្នកដកប្រាក់សន្សំមុនកាលកំណត់
> ចាប់ផ្តើមសន្សំចាប់ពី ៥ ដុល្លារក្នុងមួយខែ
> ជ្រើសរើសប្រភេទរូបិយប័ណ្ណ ប្រាក់រៀល ដុល្លារ និងរយៈពេលនៃការសន្សំ
> សន្សំកាន់តែយូរ អ្នកនឹងទទួលបានអត្រាការប្រាក់កាន់តែខ្ពស់រហូតដល់ ៧.២៥%
> អ្នកអាចដកប្រាក់សន្សំមុនកាលកំណត់បាននៅពេលដែលអ្នកត្រូវការ ហើយអ្នកនឹងនៅតែទទួលបានអត្រាការប្រាក់
អ្នកត្រូវមានឯកសារផ្លូវការណាមួយក្នុងចំណោមឯកសារខាងក្រោម៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតឆ្លងដែន
៣. ប័ណ្ណបើកបរ
៤. អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ
៥. សៀវភៅគ្រួសារ (ត្រូវមានរូបថត)
៦. លិខិតបញ្ជាក់ដែលចេញដោយអាជ្ញាធរ (ឃុំ/សង្កាត់)
៧. ឆាយាគណៈមហានិកាយ
លក្ខខណ្ឌ | ចំនួនប្រាក់បញ្ញើប្រចាំខែ | អត្រាការប្រាក់ប្រចាំឆ្នាំ | ||
---|---|---|---|---|
រៀល | ដុល្លារ | រៀល | ដុល្លារ | |
៦ ខែ | ២០.០០០ | ៥ | ៥,០០% | ៥,០០% |
១២ ខែ | ៥,៥០% | ៥,៥០% | ||
២៤ ខែ | ៦,០០% | ៦,០០% | ||
៣៦ ខែ | ៦,៥០% | ៦,៥០% | ||
៤៨ ខែ | ៧,០០% | ៧,០០% | ||
៦០ ខែ | ៧,២៥% | ៧,២៥% |
*អម្រឹត រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរអត្រាការប្រាក់ដោយមិនចាំបាច់ជូនដំណឹងជាមុន។
លោកអ្នកចាំបាច់ត្រូវមានឯកសារផ្លូវការណាមួយក្នុងចំណោមឯកសារខាងក្រោម៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតឆ្លងដែន
៣. ប័ណ្ណបើកបរ
៤. អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ
៥. សៀវភៅគ្រួរសារ (ត្រូវមានរូបថត)
៦. លិខិតបញ្ជាក់ដែលចេញដោយអាជ្ញាធរ (ឃុំ/សង្កាត់)
៧. ឆាយាគណៈមហានិកាយ
១. គ្រប់សាខា អម្រឹត ដែលបម្រើសេវាចាប់ពីម៉ោង ៧ព្រឹក រហូតដល់ ៣:៣០រសៀល ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ
២. កម្មវិធី Amret Mobile
៣. ដៃគូរបស់ អម្រឹត រួមមាន ភ្នាក់ងារវីង ឬ Wing Money App ភ្នាក់ងារទ្រូម៉ាន់នី ឬ True Money App ឬ Pi Pay App
អតិថិជនអាចដាក់ប្រាក់យឺតបាន។ មិនមានលក្ខខណ្ឌកំណត់ណាមួយឡើយ ប៉ុន្តែការប្រាក់សន្សំ គឺគិតតាមជាក់ស្ដែងតាមថ្ងៃដែលអតិថិជនមកដាក់ប្រាក់។
អតិថិជនអាចស្នើសុំបិទគណនីប្រាថ្នា មុនកាលកំណត់បាន ប៉ុន្តែអត្រាការប្រាក់ដែលទទួលបានគឺត្រឹមតែ ១% តែប៉ុណ្ណោះ។
អ្នកអាចបិទគណនីប្រាថ្នាខុសសាខាបាន។ ប៉ុន្តែ អ្នកត្រូវបង់ថ្លៃសេវា ៣ ដុល្លារ ដើម្បីធ្វើការបិទគណនី។ ដោយឡែក ចំពោះគណនីបើកនៅសាខា ក្នុងរាជធានីភ្នំពេញ អ្នកអាចបិទឆ្លងសាខាក្នុងរាជធានីភ្នំពេញបានដោយមិនគិតថ្លៃសេវា។
ជនបរទេសអាចបើកគណនីបាន។ ឯកសារតម្រូវ រួមមាន លិខិតឆ្លងដែន និងលិខិតបញ្ជាក់កន្លែងស្នាក់នៅ ឬ កន្លែងធ្វើការ(បើសិនជាមាន)។
អាចទៅដកតែម្នាក់បាន លុះត្រាតែលក្ខខណ្ឌជ្រើសរើសតែម្នាក់អាចដកបាន។ (អតិថិជនអាចធ្វើការជ្រើសរើសលក្ខណក្នុងការដកប្រាក់បាន ក្នុងកំឡុងពេលបើកគណនី)