មិនថាលោកអ្នកត្រូវការគណនីធនាគារសម្រាប់ប្រតិបត្តិការអាជីវកម្ម ឬ ការទូទាត់ចំណាយប្រចាំថ្ងៃ គណនីតាមតម្រូវការគឺជាដំណោះស្រាយរបស់អ្នកជាមួយនឹងសុវត្ថិភាពខ្ពស់ និងអត្រាការប្រាក់រហូតដល់៣,៥% មិនថាការដកប្រាក់ ការដាក់ប្រាក់ចូលគណនី ការផ្ទេរប្រាក់ ឬ ការបង់វិក្កយបត្រ គណនីតាមតម្រូវការអនុញ្ញាតលោកអ្នកក្នុងការធ្វើប្រតិបត្តិការពីគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ជាមួយនឹង សាខារបស់ អម្រឹត ចំនួន១៥៦, ម៉ាស៊ីនអេធីអឹម អម្រឹត, និងម៉ាស៊ីនអេធីអឹមធនាគារផ្សេងៗទៀត ជាង ១.២០០កន្លែង, មន្រ្តីសន្សំចល័តជាង ១៦០ នាក់, ភ្នាក់ងារ វីង និង ទ្រូម៉ាន់នីចំនួនជាង ១០.០០០ ភ្នាក់ងារ។
> អញ្ជើញទៅសាខា អម្រឹត ដែលនៅជិតអ្នក បង្ហាញអត្តសញ្ញាណប័ណ្ណ
> លិខិតឆ្លងដែន ប័ណ្ណបើកបរ ឬ សៀវភៅគ្រួសារច្បាប់ដើមដែលមានសុពលភាព និងរូបថត។
> បុគ្គលិករបស់យើងនឹងជួយអ្នកក្នុងការបំពេញបែបបទនៃពាក្យស្នើសុំ
> អ្នកនឹងទទួលបានសៀវភៅសន្សំ ឬ វិញ្ញាបនបត្របញ្ញើ។
> ជាមួយនឹងកាតអេធីអឹម អ្នកអាចដកប្រាក់ និងផ្ទេរប្រាក់ដោយមិនគិតថ្លៃសេវា គ្រប់ទូអេធីអឹមទាំងអស់របស់ អម្រឹត ឬ អេធីអឹម ធនាគារផ្សេងៗទៀត ជាង ១.២០០កន្លែង។ អ្នកក៏អាចទូទាត់សាច់ប្រាក់នៅក្នុងហាង និងផ្សារទំនើបតាមរយៈម៉ាស៊ីនឆូតកាត។
> អាចធ្វើប្រតិបត្តិការបាន ២៤ម៉ោង/៧ថ្ងៃ
> ពិនិត្យមើល និងគ្រប់គ្រងថវិការបស់អ្នកតាមរយៈកម្មវិធីទូរសព្ទ័របស់ អម្រឹត
> ព្រីនរបាយការណ៍គណនី និងពិនិត្យមើលសមតុល្យនៅក្នុងទូអេធីអឹមរបស់ អម្រឹត។
> ចំណាយត្រឹមតែ ៣ ដុល្លារសម្រាប់ការបើកគណនី
> ទទួលបានអត្រាការប្រាក់ដែលប្រកួតប្រជែងនៅលើទីផ្សារប្រើប្រាស់ជាមួយនឹងសេវាសន្សំចល័ត
> ដើម្បីធ្វើការសន្សំរៀងរាល់ថ្ងៃនៅតាមផ្ទះរបស់អ្នកផ្ទាល់
រូបិយប័ណ្ណ | រៀល | ដុល្លារ | អត្រាការប្រាក់ប្រចាំឆ្នាំ |
---|---|---|---|
សមតុល្យក្នុងគណនី | ≤ ៤០.០០០.០០០ | ≤ ១០.០០០ | ០,៥០% |
> ៤០.០០០.០០០ - ៨០.០០០.០០០ | > ១០.០០០ - ២០.០០០ | ២,៥០% | |
> ៨០.០០០.០០០ | > ២០.០០០ | ៣,៥០% |
*អម្រឹត រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរអត្រាការប្រាក់ដោយមិនចាំបាច់ជូនដំណឹងជាមុន។
លក្ខខណ្ឌ | រៀល | ដុល្លារ |
---|---|---|
សមតុល្យអតិបរមាពេលបើកគណនីដំបូង (ប័ណ្ណអេធីអឹមបៃតង) | ៤០.០០០ | ១០ |
សមតុល្យអតិបរមាពេលបើកគណនីដំបូង (ប័ណ្ណអេធីអឹមមាស) | ៤០០.០០០ | ១០០ |
សមតុល្យអប្បបរមាក្រោយពេលបើកគណនី (ប័ណ្ណអេធីអឹមបៃតង) | ២០.០០០ | ៥ |
សមតុល្យអប្បបរមាក្រោយពេលបើកគណនី (ប័ណ្ណអេធីអឹមមាស) | ២០០.០០០ | ៥០ |
*អម្រឹត រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរអត្រាការប្រាក់ដោយមិនចាំបាច់ជូនដំណឹងជាមុន។
កម្រៃសេវាលើប័ណ្ណអេធីអឹម | រៀល | ដុល្លារ |
---|---|---|
ការស្នើសុំប័ណ្ណចម្បង និងប័ណ្ណរង (ប័ណ្ណ Instant មាស និងប័ណ្ណ Instant បៃតង) | មិនគិតសេវា | |
ការស្នើសុំប័ណ្ណឡើងវិញដោយសារបាក់បែក ឬខូចខាត (ប័ណ្ណ Instant និងប័ណ្ណ Personalized) | ||
ការស្នើសុំលេខសម្ងាត់ថ្មី (Re – issue PIN) | ||
ការស្នើសុំប័ណ្ណឡើងវិញដោយសារបាត់បង់ (ប័ណ្ណ Instant និងប័ណ្ណ Personalized) | ||
ការស្នើសុំប័ណ្ណចម្បង និងប័ណ្ណរង (ប័ណ្ណ Personalized មាស និងប័ណ្ណ Personalized បៃតង) | ២០.០០០ | ៥ |
ស្នើសុំមោឃភាពប័ណ្ណអេធីអឹម ក្នុងអំឡុងពេល ៣ខែដំបូង(Cancellation) | ១២.០០០ | ៣ |
ការថែរក្សាប្រចាំខែ សម្រាប់ប័ណ្ណអេធីអឹមបៃតង (ប័ណ្ណ Instant និងប័ណ្ណ Personalized) | ១.០០០ | ០.២៥ |
ការថែរក្សាប្រចាំខែ សម្រាប់ប័ណ្ណអេធីអឹមមាស (ប័ណ្ណ Instant និងប័ណ្ណ Personalized) | ២.០០០ | ០.៥០ |
*អម្រឹត រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរអត្រាការប្រាក់ដោយមិនចាំបាច់ជូនដំណឹងជាមុន។
ប័ណ្ណអេធីអឹម ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។ ប៉ុន្តែអ្នកតម្រូវឲ្យដាក់ប្រាក់តម្កល់ក្នុងគណនីចំនួន ២០,០០០ រៀល ឬ ៥ ដុល្លារ សម្រាប់ប័ណ្ណអេធីអឹមបៃតង និង ២០០.០០០ រៀលសម្រាប់ប័ណ្ណអេធីអឹមមាស។
ថ្លៃសេវាប្រចាំខែ៖
- ប័ណ្ណអេធីអឹមបៃតង៖ ១.០០០ រៀល
- ប័ណ្ណអេធីអឹមមាស៖ ២០០០ រៀល
សូមរាយការណ៍មកកាន់ផ្នែកបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទ ០៩៣ ៩៩៩ ១១១ / ០២៣ ៩៩៩ ០៣៣។ អ្នកអាចស្នើសុំចេញប័ណ្ណអេធីអឹមថ្មីនៅសាខាដែលអ្នកបានធ្វើប័ណ្ណអេធីអឹមនោះ។
សូមទាក់ទងទៅកាន់ផ្នែកបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ ០៩៣ ៩៩៩ ១១១ / ០២៣ ៩៩៩ ០៣៣ ដើម្បីស្នើសុំបង្កើតលេខសម្ងាត់ថ្មី។ ថ្លៃសេវាគឺ ១.០០០ រៀល។
បាន! អ្នកអាចប្រើដកប្រាក់នៅគ្រប់ម៉ាស៊ីនអេធីអឹម ទូទាំងប្រទេសដែលមាននិមិត្តសញ្ញា CSS។
ចំនួនទឹកប្រាក់អតិបរមាសម្រាប់ការដកប្រាក់ពីម៉ាស៊ីនអេធីអឹម៖
- ប័ណ្ណអេធីអឹមបៃតង៖ ៤.០០០.០០០ រៀល ឬ ១.០០០ ដុល្លារក្នុងមួយថ្ងៃ
- ប័ណ្ណអេធីអឹមមាស៖ ១២.០០០.០០០ រៀល ឬ ៣.០០០ ដុល្លារក្នុងមួយថ្ងៃ។
បាទ/ចាស! អ្នកអាចធ្វើបាននៅគ្រប់សាខាដែលមានអេធីអឹម និងម៉ាស៊ីន Pin Pad!
Currently, you can purchase or settle online bill via Acleda POS machine or CSS POS machine without fee charge.
បច្ចុប្បន្ន អម្រឹត មានម៉ាស៊ីនអេធីអឹមនៅតាមខេត្តនិងក្រុងសំខាន់ៗដូចជា៖
- សាខារាជធានីភ្នំពេញ៖ សាខាបាក់ទូក សាខាម៉ៅសេទុង សាខាចោមចៅ សាខាផ្សារហេងលី សាខាផ្សារកណ្តាល សាខាផ្សារដេប៉ូ សាខាទឹកថ្លា សាខាលាទួលទំពូង សាខាស្ទឹងមានជ័យ សាខាឈូកមាស សាខាបឹងកេងកង និងសាខាទួលគោក។
- សាខាតាមបណ្ដាខេត្ត/ក្រុង៖ សាខាព្រះសីហនុ សាខាសំរោងទង សាខាកំពង់ចាម សាខាសួង សាខាបាត់ដំបង សាខាកំពត សាខាកំពង់ឆ្នាំង សាខាសៀមរាប សាខាតាខ្មៅ សាខាស្ទឹងសែន និងសាខារតនគិរី។
មានចម្ងល់នានា? ពួកយើងនៅទីនេះដើម្បីជួយលោកអ្នក!