អាជីព

អម្រឹត ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩១  និង ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មាននិយោជិតបំពេញការងារបានល្អជាច្រើនរូបដែលប្រកបដោយវិជ្ជាជីវៈ នៅ ២៥ ខេត្ត/ក្រុងផ្សេងៗគ្នា ដោយកំពុងបម្រើសេវាទាំងផលិតផល និងសេវាផ្នែកហិរញ្ញវត្ថុជូនដល់ប្រជាជនកម្ពុជា។ លើសពីនេះទៀត យើងផ្តល់ប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងទៀតដែលមានលក្ខណៈប្រកួតប្រជែង ការពង្រឹងសមត្ថភាពបុគ្គលិក និងការការពារផ្នែកសង្គមដល់បុគ្គលិកគ្រប់រូប។ ដោយបានផ្តល់ជូនទាំងបេក្ខជនក្នុងប្រទេស និងក្រៅប្រទេសនូវឱកាសការងារជាច្រើន យើងមានភាពជឿជាក់យ៉ាងមោះមុតចំពោះភាពជាគំរូរបស់យើង ដែលបានបង្កើនកម្រិតជំនាញ និងសមត្ថភាពនានាដើម្បីទទួលបានភាពជោគជ័យនៅក្នុងការងាររបស់ពួកគេ។ 

ចាប់ផ្តើមជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដ៏ឆ្នើមមួយ នៅកម្ពុជា

ឱកាសការងារជាច្រើនកំពុងរង់ចាំអ្នក