សំណួរ​ញឹកញាប់

សំណួរ​ញឹកញាប់

ប្រសិនបើលោកអ្នកមានសំណួរ ឬ ចម្ងល់នានាទាក់ទិននឹងផលិតផល ឬ សេវាកម្មរបស់យើងខ្ញុំ សូមអានកម្រងសំណួរខាងក្រោមនេះដើម្បីស្វែងយល់កាន់តែច្បាស់។

តើខ្ញុំអាចចុះឈ្មោះបង្កើតគណនី Amret Mobile ដោយរបៀបណា?

លោកអ្នកត្រូវមានគណនីតាមតម្រូវ ដើម្បីអាចចុះឈ្មោះប្រើប្រាស់កម្មវិធី Amret Mobile។ សូមធ្វើការទាញយកកម្មវិធី Amret Mobile តាម App Store និង Google Play។
ទាញយក Amret Mobile App: http://onelink.to/v689ed

ខ្ញុំភ្លេចពាក្យសម្ងាត់។ តើខ្ញុំអាចផ្លាស់ប្តូរនិងស្នើសុំពាក្យសម្ងាត់ថ្មីដោយរបៀបណា?

អ្នកអាចធ្វើការផ្លាស់ប្តូរនិងស្នើសុំពាក្យសម្ងាត់ថ្មី ដោយគ្រាន់តែធ្វើការទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនតាមរយៈ៖ ០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១។

កម្មវិធី Amret Mobile របស់ខ្ញុំជាប់សោរ ដោយសារខ្ញុំវាយបញ្ចូលពាក្យសម្ងាត់មិនត្រឹមត្រូវចំនួន៣ដង។ តើខ្ញុំគួរធ្វើដូចម្តេច?

អ្នកអាចស្នើសុំដោះសោរ ដោយគ្រាន់តែទាក់ទងទៅកាន់ផ្នែកបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ ០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១។

តើអស់ថ្លៃសេវាប្រចាំខែដែរឬទេ សម្រាប់ការប្រើប្រាស់ Amret Mobile?

ទេ! អ្នកអាចប្រើប្រាស់កម្មវិធី Amret Mobile ដោយឥតគិតថ្លៃ។

តើអស់ថ្លៃសេវាដែរឬទេ សម្រាប់ការផ្ទេរប្រាក់រវាងគណនី អម្រឹត?

ទេ! អ្នកអាចផ្ទេរប្រាក់រវាងគណនី អម្រឹត ដោយឥតគិតថ្លៃ។

តើអស់ថ្លៃសេវាដែរឬទេ សម្រាប់ការផ្ទេរប្រាក់ឆ្លងធនាគារ?

ការផ្ទេរប្រាក់ឆ្លងធនាគារត្រូវបានគិតថ្លៃសេវាដូចខាងក្រោម៖
- ថ្លៃសេវា 4.០០០ រៀល សម្រាប់ទំហំទឹកប្រាក់ < ៤.០០០.០០០ រៀល
- ថ្លៃសេវា ៨.០០០ រៀល សម្រាប់ទំហំទឹកប្រាក់ចាប់ពី ៤.០០០.០០០ រៀល ដល់ ២០.០០០.០០០ រៀល
- ថ្លៃសេវា ១២.០០០ រៀល សម្រាប់ទំហំទឹកប្រាក់ > ២០.០០០.០០០ រៀល

តើការផ្ទេរប្រាក់ពីគណនី អម្រឹត ទៅកាន់គណនីវីង ឬ PiPay អស់ថ្លៃសេវាយ៉ាងដូចម្តេច?

ការផ្ទេរប្រាក់ពីគណនី អម្រឹត ទៅកាន់គណនីវីង៖
- ឥតគិតថ្លៃ សម្រាប់ទំហំទឹកប្រាក់ ≤ ២.០០០.០០០ រៀល ឬ ៥០០ ដុល្លារ
- ថ្លៃសេវា ០,៥ ដុល្លារ សម្រាប់ទំហំទឹកប្រាក់ > ២.០០០.០០០ រៀល ឬ ៥០០ ដុល្លារ

ការផ្ទេរប្រាក់ពីគណនី អម្រឹត ទៅកាន់គណនី Pi Pay៖
- ឥតគិតថ្លៃ

តើការផ្ទេរប្រាក់ពី Amret Mobile ទៅកាន់ម៉ាស៊ីនអេធីអឹម អស់ថ្លៃសេវាយ៉ាងដូចម្តេច?

ការផ្ទេរប្រាក់ពី Amret Mobile ទៅកាន់ម៉ាស៊ីនអេធីអឹម ពុំអស់ថ្លៃសេវាឡើយ។ ទំហំទឹកប្រាក់អតិបរមាសម្រាប់ការដកប្រាក់ពីម៉ាស៊ីនអេធីអឹម៖
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ៤០០.០០០ រៀល ឬ ៥០០ ដុល្លារ
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ១០.០០០.០០០ រៀល ឬ ២៥០០ ដុល្លារ

តើការផ្ទេរប្រាក់ពីគណនី អម្រឹត ទៅកាន់គណនី Pi Pay មានទំហំទឹកប្រាក់អតិបរមាយ៉ាងដូចម្តេច?

ទំហំទឹកប្រាក់អតិបរមាសម្រាប់ការផ្ទេរប្រាក់ពីគណនី អម្រឹត ទៅកាន់គណនី Pi Pay៖
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ៤.០០០.០០០ រៀល ឬ ១.០០០ ដុល្លារ
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ១០.០០០.០០០ រៀល ឬ ២.៥០០ ដុល្លារ

ដើម្បីបើកគណនីសន្សំ តើខ្ញុំត្រូវមានឯកសារផ្លូវការអ្វីខ្លះ?

អ្នកត្រូវមានឯកសារផ្លូវការណាមួយក្នុងចំណោមឯកសារខាងក្រោម៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតឆ្លងដែន
៣. ប័ណ្ណបើកបរ
៤. អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ
៥. សៀវភៅគ្រួសារ (ត្រូវមានរូបថត)
៦. លិខិតបញ្ជាក់ដែលចេញដោយអាជ្ញាធរ (ឃុំ/សង្កាត់)
៧. ឆាយាគណៈមហានិកាយ

តើការប្រាក់ដែលទទួលបានពីគណនីសន្សំ តម្រូវបង់ពន្ធដែរឬទេ?

ការកាត់ពន្ធលើការប្រាក់ទទួលបានពីគណនីសន្សំ ត្រូវបានបែងចែកជាពីរប្រភេទ៖
    - ពន្ធ ៦% សម្រាប់ និវាសនជន
    - ពន្ធ ១៤% សម្រាប់ អនិវាសនជន

តើខ្ញុំអាចបិទគណនីសន្សំ មុនកាលកំណត់បានដែរឬទេ?

អ្នកអាចបិទគណនីកើនទ្រព្យ មុនកាលកំណត់បាន ប៉ុន្តែអត្រាការប្រាក់ដែលទទួលបាន គឺមានចន្លោះ ០,៥% ទៅ ២% អាស្រ័យទៅតាមរយៈពេលដែលបានសន្សំកន្លងមក។

តើខ្ញុំអាចបិទគណនីសន្សំ ខុសពីសាខាដែលខ្ញុំបើកគណនីបានដែរឬទេ?

អ្នកអាចបិទគណនីកើនទ្រព្យខុសសាខាដើមបាន ដោយត្រូវបង់ថ្លៃសេវា ៣ ដុល្លារ។ ដោយឡែក ចំពោះគណនីបើកនៅសាខាក្នុងរាជធានីភ្នំពេញ អ្នកអាចបិទឆ្លងសាខាក្នុងរាជធានីភ្នំពេញបានដោយមិនគិតថ្លៃសេវា។

តើជនបរទេសអាចបើកគណនីសន្សំបានដែរឬទេ? តើត្រូវការឯកសារផ្លូវការអ្វីខ្លះ?

ជនបរទេសអាចបើកគណនីសន្សំបាន។ ឯកសារតម្រូវ រួមមាន លិខិតឆ្លងដែន និងលិខិតបញ្ជាក់កន្លែងស្នាក់នៅ ឬ កន្លែងធ្វើការ(បើសិនជាមាន)។

តើគណនីបើករួមគ្នាពីរនាក់អាចទៅដកតែម្នាក់បានឬទេ?

អាចបាន លុះត្រាតែលក្ខខណ្ឌក្នុងការដកប្រាក់បានម្នាក់ ត្រូវបានជ្រើសរើសនៅពេលបើកគណនី។ (អតិថិជនអាចធ្វើការជ្រើសរើសលក្ខខណ្ឌក្នុងការដកប្រាក់បានក្នុងអំឡុងពេលបើកគណនី)

ដើម្បីស្នើសុំឥណទានពី អម្រឹត តើខ្ញុំត្រូវមានឯកសារផ្លូវការអ្វីខ្លះ?

១. ឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន ប័ណ្ណបើកបរ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ សៀវភៅគ្រួសារ (ដែលមានរូបថត) ឬ លិខិតបញ្ជាក់ដែលចេញដោយអាជ្ញាធរ (ឃុំ/សង្កាត់)
២. ឯកសារពាក់ព័ន្ធអាជីវកម្ម (បើមាន)
៣. មានទ្រព្យសម្រាប់ដាក់តម្កល់ (ប្លង់រឹង ឬ ប្លង់ទន់)

តើខ្ញុំអាចស្នើសុំឥណទានពី អម្រឹត តាមរបៀបណាខ្លះ?

១. សាខា អម្រឹត ណាមួយដែលនៅជិតលោកអ្នកបំផុត
២. លេខទូរស័ព្ទ៖ ០៩៣ ៩៩៩ ១១១ / ០២៣ ៩៩៩ ០៣៣
៣. ទំនាក់ទំនងតាមរយៈ៖
- គេហទំព័រ៖ https://amret.com.kh/e-request-loan/
- Facebook: https://web.facebook.com/amret.com.kh/
- កម្មវិធី Amret Mobile

តើខ្ញុំអាចស្នើកម្ចីបន្ថែម បានដែរឬទេ?

អ្នកអាចស្នើកម្ចីបាន! មន្ត្រីឥណទានយើងខ្ញុំនឹងធ្វើការវាយតម្លៃពាក្យស្នើសុំរបស់អ្នកដើម្បីកំណត់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រាក់កម្ចីបន្ថែមដែរឬទេ។ មន្រ្តីទំនាក់ទំនងអតិថិជនរបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកដើម្បីផ្ដល់ជូនដំណឹង។

តើខ្ញុំអាចធ្វើការសងឥណទាន តាមរបៀបណាខ្លះ?

ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន បច្ចុប្បន្ន អម្រឹត បានផ្តល់ជូននូវជម្រើសក្នុងការសងឥណទានដូចជា៖
១. សាខា អម្រឹត នៅក្នុងម៉ោងធ្វើការ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ ៣:៣០រសៀល ពី ថ្ងៃច័ន្ទ រហូតដល់ ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាក)
២. កម្មវិធី Amret Mobile បានយ៉ាងងាយស្រួល ឆាប់រហ័ស និងឥតគិតថ្លៃ
៣. ដៃគូរបស់ អម្រឹត រួមមាន ភ្នាក់ងារវីង ឬ Wing Money App ភ្នាក់ងារទ្រូម៉ាន់នី ឬ True Money App ឬ Pi Pay App
៤. សេវាតាមភូមិដែលបុគ្គលិក អម្រឹត នឹងចុះទៅប្រមូលប្រាក់សងដល់គេហដ្ឋានរបស់លោកអ្នក។

តើខ្ញុំត្រូវបង់ថ្លៃសេវាសម្រាប់ការបើកប័ណ្ណអេធីអឹម ដែរឬទេ ?

ប័ណ្ណអេធីអឹម ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។ ប៉ុន្តែអ្នកតម្រូវឲ្យដាក់ប្រាក់តម្កល់ក្នុងគណនីចំនួន ២០,០០០ រៀល ឬ ៥ ដុល្លារ សម្រាប់ប័ណ្ណអេធីអឹមបៃតង និង ២០០.០០០ រៀលសម្រាប់ប័ណ្ណអេធីអឹមមាស។

តើខ្ញុំត្រូវបង់ថ្លៃសេវាប្រចាំខែសម្រាប់ការប្រើប្រាស់ប័ណ្ណអេធីអឹម ដែរឬទេ ?

ថ្លៃសេវាប្រចាំខែ៖
- ប័ណ្ណអេធីអឹមបៃតង៖ ១.០០០ រៀល
​​​​​​​- ប័ណ្ណអេធីអឹមមាស៖ ២.០០០ រៀល

ខ្ញុំបានបាត់ប័ណ្ណអេធីអឹម។ តើខ្ញុំគួរធ្វើដូចម្តេច?

សូមរាយការណ៍មកកាន់ផ្នែកបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទ ០៩៣​ ៩៩៩ ១១១ / ០២៣ ៩៩៩​ ០៣៣។ អ្នកអាចស្នើសុំចេញប័ណ្ណអេធីអឹមថ្មីនៅសាខាដែលអ្នកបានធ្វើប័ណ្ណអេធីអឹមនោះ។

ខ្ញុំភ្លេចលេខសម្ងាត់អេធីអឹម។ តើខ្ញុំគួរធ្វើដូចម្តេច?

សូមទាក់ទងទៅកាន់ផ្នែកបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ ០៩៣ ៩៩៩ ១១១ / ០២៣ ៩៩៩ ០៣៣ ដើម្បីស្នើសុំបង្កើតលេខសម្ងាត់ថ្មី។ ថ្លៃសេវាគឺ ១.០០០ រៀល។

តើខ្ញុំអាចប្រើប័ណ្ណអេធីអឹម អម្រឹត​ ដើម្បីដកប្រាក់ពីម៉ាស៊ីនអេធីអឹមធនាគារដទៃ បានដែរឬទេ?

បាន! អ្នកអាចប្រើដកប្រាក់នៅគ្រប់ម៉ាស៊ីនអេធីអឹម​ ទូទាំងប្រទេសដែលមាននិមិត្តសញ្ញា CSS។

តើខ្ញុំអាចដកប្រាក់ពីម៉ាស៊ីនអេធីអឹមចំនួនប៉ុន្មានក្នុងមួយថ្ងៃ?

ចំនួនទឹកប្រាក់អតិបរមាសម្រាប់ការដកប្រាក់ពីម៉ាស៊ីនអេធីអឹម៖
- ប័ណ្ណអេធីអឹមបៃតង៖ ៤.០០០.០០០ រៀល ឬ ១.០០០ ដុល្លារក្នុងមួយថ្ងៃ
- ប័ណ្ណអេធីអឹមមាស៖ ១២.០០០.០០០ រៀល ឬ ៣.០០០ ដុល្លារក្នុងមួយថ្ងៃ។

តើ អម្រឹតមានម៉ាស៊ីនអេធីអឹមនៅគ្រប់សាខាដែរឬទេ?

បច្ចុប្បន្ន អម្រឹត មានម៉ាស៊ីនអេធីអឹមនៅតាមខេត្តនិងក្រុងសំខាន់ៗដូចជា៖
​​​​​​​- សាខារាជធានីភ្នំពេញ៖ សាខាបាក់ទូក សាខាម៉ៅសេទុង សាខាចោមចៅ សាខាផ្សារហេងលី សាខាផ្សារកណ្តាល សាខាផ្សារដេប៉ូ សាខាទឹកថ្លា សាខាលាទួលទំពូង សាខាស្ទឹងមានជ័យ សាខាឈូកមាស សាខាបឹងកេងកង និងសាខាទួលគោក។
- សាខាតាមបណ្ដាខេត្ត/ក្រុង៖ សាខាព្រះសីហនុ សាខាសំរោងទង សាខាកំពង់ចាម សាខាសួង សាខាបាត់ដំបង សាខាកំពត សាខាកំពង់ឆ្នាំង សាខាសៀមរាប សាខាតាខ្មៅ និងសាខាស្ទឹងសែន។

តើសេវាបាគងនៅលើ Amret Mobile មានអ្វីខ្លះ?

អតិថិជនអាចធ្វើប្រតិបត្តិការបាគងដូចខាងក្រោម នៅលើកម្មវិធី Amret Mobile៖
១. ផ្ទេរប្រាក់ពីគណនីសន្សំរបស់អ្នកនៅអម្រឹត ទៅកាន់គណនីបាគង Wallet 
២. ផ្ទេរប្រាក់ពីគណនីសន្សំរបស់អ្នកនៅអម្រឹត ទៅកាន់គណនីសន្សំរបស់ធនាគារផ្សេងដែលជាសមាជិកបាគង
៣. ស្កេនដើម្បីទូទាត់ប្រាក់ជាមួយពាណិជ្ជករ KHQR របស់អម្រឹត ឬស្ថាប័នផ្សេង

ជាមួយសេវាបាគង​ តើខ្ញុំអាចផ្ទេរប្រាក់បានប៉ុន្មានក្នុង១ប្រតិបត្តិការ និងក្នុង១ថ្ងៃពី Amret Mobile?

សម្រាប់ព័ត៌មានអំពី ទំហំប្រតិបត្តិការ និងតម្លៃសេវា ក្នុងការផ្ទេរប្រាក់ សូមចូលទៅកាន់លីងនេះ៖ https://www.amret.com.kh/kh/transfer-via-amret-mobile

តើអតិថិជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ពីធនាគារផ្សេងមកកាន់អម្រឹតតាមរយៈបាគងបានដែរឬទេ?

ពិតជាបាន អតិថិជនអាចចូលទៅកាន់ Mobile App របស់ធនាគារផ្សេងដែលជាសមាជិកបាគង រួចធ្វើការផ្ទេរប្រាក់មកកាន់គណនីសន្សំនៅអម្រឹតដើម្បីទទួលបានការប្រាក់ខ្ពស់។

តើខ្ញុំអាចផ្ទេរប្រាក់ទៅកាន់ធនាគារណាខ្លះ?

លោកអ្នកអាចផ្ទេរប្រាក់ទៅកាន់ធនាគារដែលជាសមាជិកបាគង សម្រាប់ព័ត៌មានលម្អិតអំពីសមាជិកបាគង សូមចូលទៅកាន់លីងនេះ៖https://bakong.nbc.org.kh/ 

ដើម្បីអាចធ្វើប្រតិបត្តិការបាគងតាមរយៈ Amret Mobile អតិថិជនតម្រូវអោយមានគណនី Bakong Wallet ជាមុនសិនឬទេ?

អតិថិជនអាចធ្វើប្រតិបត្តិការបាគងតាមរយៈ Amret Mobile ដោយពុំចាំបាច់មានគណនីបាគង Wallet ឡើយ។ អតិថិជនអាចធ្វើការផ្ទេរប្រាក់ និងទូទាត់ចេញពីគណនីសន្សំរបស់ខ្លួននៅអម្រឹតដោយផ្ទាល់។

តើអតិថិជនត្រូវធ្វើដូចម្តេច ប្រសិនបើការផ្ទេរប្រាក់តាមរយៈកម្មវិធី Amret Mobile ឬ Bakong App ខុសលេខគណនី លើសចំនួនទឹកប្រាក់ ឬប្រតិបត្តិការមិនជោគជ័យ?

អតិថិជនត្រូវទាក់ទងមកកាន់ផ្នែកបំរើសេវាអតិថិជនដោយត្រូវបញ្ជាក់លំអិតពីការធ្វើប្រតិបត្តិការ។ រយៈពេលដោះស្រាយបណ្តឹងនេះអាចមានរយៈពេល ២ថ្ងៃនៃថ្ងៃធ្វើការ។ លេខទូរស័ព្ទទាក់ទងទៅកាន់ផ្នែកបំរើសេវាអតិថិជន ០២៣ ៩៩៩ ០៣៣ ឬ ០៩៣ ៩៩៩ ១១១។

តើអតិថិជនត្រូវធ្វើដូចម្តេច ប្រសិនបើការស្កេនទូទាត់ KHQR នៅលើកម្មវិធី Bakong App ឬ Amret App រួចរាល់ តែពាណិជ្ជករ ឬម្ចាស់ហាង (Merchant) មិនទទួលបានទឹកប្រាក់ ឬខុសចំនួនទឹកប្រាក?

ក្នុងករណីខុសចំនួនទឹកប្រាក់ អតិថិជនអាចធ្វើការចរចារជាមួយម្ចាស់ហាងក្នុងការទូទាត់ទំនិញទៅវិញទៅមក ប្រសិនបើអតិថិជនមិនទាន់ចាកចេញពីហាង។ ករណីអតិថិជនបានចាកចេញពីហាង អតិថិជនអាចទាក់ទងតាមទូរស័ព្ទទៅកាន់អ្នកលក់ដើម្បីចរចារ។ ករណីមិនអាចទំនាក់ទំនងអ្នកលក់បាន អតិថិជនអាចទាក់ទងមកកាន់ផ្នែកបំរើសេវាអតិថិជនអម្រឹតលេខ ០២៣ ៩៩៩ ០៣៣ ឬ ០៩៣ ៩៩៩ ១១១ ដើម្បីធ្វើការដោះស្រាយជូន។ រយៈពេលដោះស្រាយបណ្តឹងនេះអាចមានរយៈពេល២ថ្ងៃនៃថ្ងៃធ្វើការ។

តើបាគងជាអ្វី?

បាគង គឺជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទដៃ (Mobile App) ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយដែលជាសមាជិកបាគង។
ទាញយក Amret Mobile តាមរយៈលីងនេះ៖ http://onelink.to/v689ed

តើបាគង Wallet ជាអ្វី?​ វិធីបង្កើតបាគង Wallet នៅក្រោមអម្រឹត

បាគង Wallet គឺជាប្រភេទ Wallet ដែលធនាគារជាតិនៃកម្ពុជាអនុញ្ញាតអោយអម្រឹត ក៍ដូចជាគ្រឹះស្ថានដែលជាសមាជិកបាគង ផ្តល់សេវាជូនអតិថិជនដើម្បីបង្កើត បាគង Wallet នៅក្រោមស្ថាប័នរបស់ខ្លួនបាន។ អតិថិជនអាចបង្កើតបាគង Wallet ស្ថិតនៅក្រោមអម្រឹត តាមរយៈ Bakong App ដែលមាននៅលើ Playstore/Appstore។
របៀបបង្កើតបាគង Wallet នៅក្រោមអម្រឹត សូមទស្សនាវីដេអូតាមរយៈលីងនេះ៖ https://youtu.be/3Q-hoSQGCDE?list=PLMaHiTyrji86wOZvz4axpD1yTVT3oTckI

តើខ្ញុំអាចផ្ទេរប្រាក់ពីគណនីបាគងរបស់ខ្ញុំទៅកាន់គណនីសន្សំនៅអម្រឹត ដោយរបៀបណា?

របៀបផ្ទេរប្រាក់ពី Bakong Wallet មកកាន់គណនីអម្រឹត សូមទស្សនាវិដេអូតាមរយៈលីងនេះ៖ https://youtu.be/Zp7kHGlxqec?list=PLMaHiTyrji86wOZvz4axpD1yTVT3oTckI

តើបាគង KHQR ជាអ្វី?

បាគង KHQR គឺជាស្តង់ដារ QR Code សម្រាប់គ្រប់ស្ថាប័នហិរញ្ញវត្ថុដែលជាសមាជិកបាគងអាចធ្វើការទាត់រួមគ្នាបាន។ ឧទាហរណ៍៖ KHQR របស់ពាណិជ្ជករអម្រឹត អាចទទួលបានការទូទាត់បានទាំងអតិថិជនដែលប្រើប្រាស់ Amret Mobile និងអតិថិជនដែលប្រើប្រាស់ Mobile App របស់ស្ថាប័នផ្សេងដែលជាសមាជិកបាគង ឬ KHQR របស់ពាណិជ្ជករស្ថាប័នផ្សេងអាចទទួលការទូទាត់បានទាំងអតិថិជនដែលប្រើប្រាស់ Amret Mobile ផងដែរ។

តើខ្ញុំអាចចុះឈ្មោះបង្កើតគណនី Amret Mobile ដោយរបៀបណា?

លោកអ្នកត្រូវមានគណនីតាមតម្រូវ ដើម្បីអាចចុះឈ្មោះប្រើប្រាស់កម្មវិធី Amret Mobile។ សូមធ្វើការទាញយកកម្មវិធី Amret Mobile តាម App Store និង Google Play។
ទាញយក Amret Mobile App: http://onelink.to/v689ed

ខ្ញុំភ្លេចពាក្យសម្ងាត់។ តើខ្ញុំអាចផ្លាស់ប្តូរនិងស្នើសុំពាក្យសម្ងាត់ថ្មីដោយរបៀបណា?

អ្នកអាចធ្វើការផ្លាស់ប្តូរនិងស្នើសុំពាក្យសម្ងាត់ថ្មី ដោយគ្រាន់តែធ្វើការទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនតាមរយៈ៖ ០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១។

កម្មវិធី Amret Mobile របស់ខ្ញុំជាប់សោរ ដោយសារខ្ញុំវាយបញ្ចូលពាក្យសម្ងាត់មិនត្រឹមត្រូវចំនួន៣ដង។ តើខ្ញុំគួរធ្វើដូចម្តេច?

អ្នកអាចស្នើសុំដោះសោរ ដោយគ្រាន់តែទាក់ទងទៅកាន់ផ្នែកបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ៖ ០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១។

តើអស់ថ្លៃសេវាប្រចាំខែដែរឬទេ សម្រាប់ការប្រើប្រាស់ Amret Mobile?

ទេ! អ្នកអាចប្រើប្រាស់កម្មវិធី Amret Mobile ដោយឥតគិតថ្លៃ។

តើអស់ថ្លៃសេវាដែរឬទេ សម្រាប់ការផ្ទេរប្រាក់រវាងគណនី អម្រឹត?

ទេ! អ្នកអាចផ្ទេរប្រាក់រវាងគណនី អម្រឹត ដោយឥតគិតថ្លៃ។

តើអស់ថ្លៃសេវាដែរឬទេ សម្រាប់ការផ្ទេរប្រាក់ឆ្លងធនាគារ?

ការផ្ទេរប្រាក់ឆ្លងធនាគារត្រូវបានគិតថ្លៃសេវាដូចខាងក្រោម៖
- ថ្លៃសេវា 4.០០០ រៀល សម្រាប់ទំហំទឹកប្រាក់ < ៤.០០០.០០០ រៀល
- ថ្លៃសេវា ៨.០០០ រៀល សម្រាប់ទំហំទឹកប្រាក់ចាប់ពី ៤.០០០.០០០ រៀល ដល់ ២០.០០០.០០០ រៀល
- ថ្លៃសេវា ១២.០០០ រៀល សម្រាប់ទំហំទឹកប្រាក់ > ២០.០០០.០០០ រៀល

តើការផ្ទេរប្រាក់ពីគណនី អម្រឹត ទៅកាន់គណនីវីង ឬ PiPay អស់ថ្លៃសេវាយ៉ាងដូចម្តេច?

ការផ្ទេរប្រាក់ពីគណនី អម្រឹត ទៅកាន់គណនីវីង៖
- ឥតគិតថ្លៃ សម្រាប់ទំហំទឹកប្រាក់ ≤ ២.០០០.០០០ រៀល ឬ ៥០០ ដុល្លារ
- ថ្លៃសេវា ០,៥ ដុល្លារ សម្រាប់ទំហំទឹកប្រាក់ > ២.០០០.០០០ រៀល ឬ ៥០០ ដុល្លារ

ការផ្ទេរប្រាក់ពីគណនី អម្រឹត ទៅកាន់គណនី Pi Pay៖
- ឥតគិតថ្លៃ

តើការផ្ទេរប្រាក់ពី Amret Mobile ទៅកាន់ម៉ាស៊ីនអេធីអឹម អស់ថ្លៃសេវាយ៉ាងដូចម្តេច?

ការផ្ទេរប្រាក់ពី Amret Mobile ទៅកាន់ម៉ាស៊ីនអេធីអឹម ពុំអស់ថ្លៃសេវាឡើយ។ ទំហំទឹកប្រាក់អតិបរមាសម្រាប់ការដកប្រាក់ពីម៉ាស៊ីនអេធីអឹម៖
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ៤០០.០០០ រៀល ឬ ៥០០ ដុល្លារ
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ១០.០០០.០០០ រៀល ឬ ២៥០០ ដុល្លារ

តើការផ្ទេរប្រាក់ពីគណនី អម្រឹត ទៅកាន់គណនី Pi Pay មានទំហំទឹកប្រាក់អតិបរមាយ៉ាងដូចម្តេច?

ទំហំទឹកប្រាក់អតិបរមាសម្រាប់ការផ្ទេរប្រាក់ពីគណនី អម្រឹត ទៅកាន់គណនី Pi Pay៖
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ៤.០០០.០០០ រៀល ឬ ១.០០០ ដុល្លារ
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ១០.០០០.០០០ រៀល ឬ ២.៥០០ ដុល្លារ

ដើម្បីបើកគណនីសន្សំ តើខ្ញុំត្រូវមានឯកសារផ្លូវការអ្វីខ្លះ?

អ្នកត្រូវមានឯកសារផ្លូវការណាមួយក្នុងចំណោមឯកសារខាងក្រោម៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតឆ្លងដែន
៣. ប័ណ្ណបើកបរ
៤. អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ
៥. សៀវភៅគ្រួសារ (ត្រូវមានរូបថត)
៦. លិខិតបញ្ជាក់ដែលចេញដោយអាជ្ញាធរ (ឃុំ/សង្កាត់)
៧. ឆាយាគណៈមហានិកាយ

តើការប្រាក់ដែលទទួលបានពីគណនីសន្សំ តម្រូវបង់ពន្ធដែរឬទេ?

ការកាត់ពន្ធលើការប្រាក់ទទួលបានពីគណនីសន្សំ ត្រូវបានបែងចែកជាពីរប្រភេទ៖
    - ពន្ធ ៦% សម្រាប់ និវាសនជន
    - ពន្ធ ១៤% សម្រាប់ អនិវាសនជន

តើខ្ញុំអាចបិទគណនីសន្សំ មុនកាលកំណត់បានដែរឬទេ?

អ្នកអាចបិទគណនីកើនទ្រព្យ មុនកាលកំណត់បាន ប៉ុន្តែអត្រាការប្រាក់ដែលទទួលបាន គឺមានចន្លោះ ០,៥% ទៅ ២% អាស្រ័យទៅតាមរយៈពេលដែលបានសន្សំកន្លងមក។

តើខ្ញុំអាចបិទគណនីសន្សំ ខុសពីសាខាដែលខ្ញុំបើកគណនីបានដែរឬទេ?

អ្នកអាចបិទគណនីកើនទ្រព្យខុសសាខាដើមបាន ដោយត្រូវបង់ថ្លៃសេវា ៣ ដុល្លារ។ ដោយឡែក ចំពោះគណនីបើកនៅសាខាក្នុងរាជធានីភ្នំពេញ អ្នកអាចបិទឆ្លងសាខាក្នុងរាជធានីភ្នំពេញបានដោយមិនគិតថ្លៃសេវា។

តើជនបរទេសអាចបើកគណនីសន្សំបានដែរឬទេ? តើត្រូវការឯកសារផ្លូវការអ្វីខ្លះ?

ជនបរទេសអាចបើកគណនីសន្សំបាន។ ឯកសារតម្រូវ រួមមាន លិខិតឆ្លងដែន និងលិខិតបញ្ជាក់កន្លែងស្នាក់នៅ ឬ កន្លែងធ្វើការ(បើសិនជាមាន)។

តើគណនីបើករួមគ្នាពីរនាក់អាចទៅដកតែម្នាក់បានឬទេ?

អាចបាន លុះត្រាតែលក្ខខណ្ឌក្នុងការដកប្រាក់បានម្នាក់ ត្រូវបានជ្រើសរើសនៅពេលបើកគណនី។ (អតិថិជនអាចធ្វើការជ្រើសរើសលក្ខខណ្ឌក្នុងការដកប្រាក់បានក្នុងអំឡុងពេលបើកគណនី)

ដើម្បីស្នើសុំឥណទានពី អម្រឹត តើខ្ញុំត្រូវមានឯកសារផ្លូវការអ្វីខ្លះ?

១. ឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន ប័ណ្ណបើកបរ អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ សៀវភៅគ្រួសារ (ដែលមានរូបថត) ឬ លិខិតបញ្ជាក់ដែលចេញដោយអាជ្ញាធរ (ឃុំ/សង្កាត់)
២. ឯកសារពាក់ព័ន្ធអាជីវកម្ម (បើមាន)
៣. មានទ្រព្យសម្រាប់ដាក់តម្កល់ (ប្លង់រឹង ឬ ប្លង់ទន់)

តើខ្ញុំអាចស្នើសុំឥណទានពី អម្រឹត តាមរបៀបណាខ្លះ?

១. សាខា អម្រឹត ណាមួយដែលនៅជិតលោកអ្នកបំផុត
២. លេខទូរស័ព្ទ៖ ០៩៣ ៩៩៩ ១១១ / ០២៣ ៩៩៩ ០៣៣
៣. ទំនាក់ទំនងតាមរយៈ៖
- គេហទំព័រ៖ https://amret.com.kh/e-request-loan/
- Facebook: https://web.facebook.com/amret.com.kh/
- កម្មវិធី Amret Mobile

តើខ្ញុំអាចស្នើកម្ចីបន្ថែម បានដែរឬទេ?

អ្នកអាចស្នើកម្ចីបាន! មន្ត្រីឥណទានយើងខ្ញុំនឹងធ្វើការវាយតម្លៃពាក្យស្នើសុំរបស់អ្នកដើម្បីកំណត់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រាក់កម្ចីបន្ថែមដែរឬទេ។ មន្រ្តីទំនាក់ទំនងអតិថិជនរបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកដើម្បីផ្ដល់ជូនដំណឹង។

តើខ្ញុំអាចធ្វើការសងឥណទាន តាមរបៀបណាខ្លះ?

ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន បច្ចុប្បន្ន អម្រឹត បានផ្តល់ជូននូវជម្រើសក្នុងការសងឥណទានដូចជា៖
១. សាខា អម្រឹត នៅក្នុងម៉ោងធ្វើការ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ ៣:៣០រសៀល ពី ថ្ងៃច័ន្ទ រហូតដល់ ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាក)
២. កម្មវិធី Amret Mobile បានយ៉ាងងាយស្រួល ឆាប់រហ័ស និងឥតគិតថ្លៃ
៣. ដៃគូរបស់ អម្រឹត រួមមាន ភ្នាក់ងារវីង ឬ Wing Money App ភ្នាក់ងារទ្រូម៉ាន់នី ឬ True Money App ឬ Pi Pay App
៤. សេវាតាមភូមិដែលបុគ្គលិក អម្រឹត នឹងចុះទៅប្រមូលប្រាក់សងដល់គេហដ្ឋានរបស់លោកអ្នក។

តើខ្ញុំត្រូវបង់ថ្លៃសេវាសម្រាប់ការបើកប័ណ្ណអេធីអឹម ដែរឬទេ ?

ប័ណ្ណអេធីអឹម ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ។ ប៉ុន្តែអ្នកតម្រូវឲ្យដាក់ប្រាក់តម្កល់ក្នុងគណនីចំនួន ២០,០០០ រៀល ឬ ៥ ដុល្លារ សម្រាប់ប័ណ្ណអេធីអឹមបៃតង និង ២០០.០០០ រៀលសម្រាប់ប័ណ្ណអេធីអឹមមាស។

តើខ្ញុំត្រូវបង់ថ្លៃសេវាប្រចាំខែសម្រាប់ការប្រើប្រាស់ប័ណ្ណអេធីអឹម ដែរឬទេ ?

ថ្លៃសេវាប្រចាំខែ៖
- ប័ណ្ណអេធីអឹមបៃតង៖ ១.០០០ រៀល
​​​​​​​- ប័ណ្ណអេធីអឹមមាស៖ ២.០០០ រៀល

ខ្ញុំបានបាត់ប័ណ្ណអេធីអឹម។ តើខ្ញុំគួរធ្វើដូចម្តេច?

សូមរាយការណ៍មកកាន់ផ្នែកបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទ ០៩៣​ ៩៩៩ ១១១ / ០២៣ ៩៩៩​ ០៣៣។ អ្នកអាចស្នើសុំចេញប័ណ្ណអេធីអឹមថ្មីនៅសាខាដែលអ្នកបានធ្វើប័ណ្ណអេធីអឹមនោះ។

ខ្ញុំភ្លេចលេខសម្ងាត់អេធីអឹម។ តើខ្ញុំគួរធ្វើដូចម្តេច?

សូមអញ្ជើញទៅកាន់សាខា អម្រឹត ដែលនៅជិតលោកអ្នក ដើម្បីស្នើសុំបង្កើតលេខសម្ងាត់ថ្មី ដោយមិនគិតថ្លៃសេវា ឬទំនាក់ទំនងមកកាន់ផ្នែកបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ ០៩៣ ៩៩៩ ១១១ / ០២៣ ៩៩៩ ០៣៣។

តើខ្ញុំអាចប្រើប័ណ្ណអេធីអឹម អម្រឹត​ ដើម្បីដកប្រាក់ពីម៉ាស៊ីនអេធីអឹមធនាគារដទៃ បានដែរឬទេ?

បាន! អ្នកអាចប្រើដកប្រាក់នៅគ្រប់ម៉ាស៊ីនអេធីអឹម​ ទូទាំងប្រទេសដែលមាននិមិត្តសញ្ញា CSS។

តើខ្ញុំអាចដកប្រាក់ពីម៉ាស៊ីនអេធីអឹមចំនួនប៉ុន្មានក្នុងមួយថ្ងៃ?

ចំនួនទឹកប្រាក់អតិបរមាសម្រាប់ការដកប្រាក់ពីម៉ាស៊ីនអេធីអឹម៖
- ប័ណ្ណអេធីអឹមបៃតង៖ ៨.០០០.០០០ រៀល ឬ ២.០០០ ដុល្លារក្នុងមួយថ្ងៃ