បទដ្ឋានការពារអតិថិជន

បទដ្ឋានការពារអតិថិជន

ក្នុងនាមជាគ្រឹះស្ថានដែលមានការទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈ អម្រឹត ប្តេជ្ញាការពារអតិថិជនតាមបទដ្ឋានដូចខាងក្រោម៖

៨ បទដ្ឋានការពារអតិថិជន

Generic placeholder image

ការបង្កើត និងការចែកចាយផលិតផលសមស្រប

អម្រឹត ជំរុញនិងគាំទ្រឱ្យអតិថិជនធ្វើការជ្រើសរើសយកផលិតផល ឬសេវាដែល សមស្របនឹងតម្រូវការ

Generic placeholder image

ការទប់ស្កាត់បំណុលលើសលប់

អម្រឹត ធានាថា កម្ចីដែលផ្តល់ជូនស្ថិតក្នុងរង្វង់លទ្ធភាពបង់សងរបស់អតិជន

Generic placeholder image

តម្លាភាព

អម្រឹត នឹងផ្តល់ព័ត៌មានច្បាស់លាស់ និងគ្រប់គ្រាន់ដើម្បីឱ្យអតិថិជនធ្វើការសម្រេចចិត្តបានត្រឹមត្រូវ

Generic placeholder image

ការកំណត់តម្លៃប្រកបដោយការទទួលខុសត្រូវ

អម្រឹត កំណត់តម្លៃផលិតផល និង/ឬ សេវាសមរម្យដែលអតិថិជនអាចរ៉ាប់រងបាន

Generic placeholder image

ការប្រព្រឹត្តដោយស្មើភាពគ្នា និងការគោរពចំពោះអតិថិជន

អម្រឹត ធានាថាបុគ្គលិករបស់ខ្លួននឹងប្រព្រឹត្តិដោយស្មើភាពគ្នា និងដោយការគោរពចំពោះអតិថិជន

Generic placeholder image

ការរក្សាព័ត៌មានអតិថិជនជាការសម្ងាត់

អម្រឹត ប្តេជ្ញារក្សាការសម្ងាត់ និងសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន

Generic placeholder image

យន្តការដោះស្រាយបណ្តឹងអតិថិជន

អម្រឹត រង់ចាំទទួលមតិកែលម្អពីអតិថិជនជានិច្ចរួមទាំងសំណើ ឬក្តីបារម្ភនានា ដើម្បីធ្វើការកែលម្អផលិតផល សេវាកម្ម និងឥរិយាបថបុគ្គលិកឱ្យកាន់តែប្រសើរឡើង

Generic placeholder image

ធនធានមនុស្ស និងអភិបាលកិច្ច

អម្រឹត ធានាថាបុគ្គលិករបស់ខ្លួនទទួលបានការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈហើយអនុលោមភាពបទដ្ឋានការពារអតិថិជនត្រូវបានត្រួតពិនិត្យតាមដានជាប្រព័ន្ធ

ផលិតផលដែលពាក់ព័ន្ធ