ប្រតិបត្តិការសេវាធនាគារប្រចាំថ្ងៃរបស់អ្នកជាមួយនឹងគណនីពាណិជ្ជ ដែលងាយស្រួលក្នុងការបង្កើត និងគ្រប់គ្រង។ ទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន ការតាមដានហិរញ្ញវត្ថុរបស់អ្នកតាមរយៈកម្មវិធីទូរស័ព្ទរបស់ អម្រឹត ការប្រើប្រាស់សេវាកម្មបៀវត្សដោយឥតគិតថ្លៃ ការទូទាត់សាច់ប្រាក់ឲ្យអ្នកផ្គត់ផ្គង់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា តាមរយៈសាខា អម្រឹត ចំនួន១៥០សាខា ភ្នាក់ងារវីង និង ទ្រូម៉ាន់នី ចំនួនជាង ១០.០០០ ភ្នាក់ងារ។ ជាងនេះទៅទៀត អ្នកនឹងទទួលបានអត្រាការប្រាក់រហូតដល់ទៅ ២,២៥%។
> អាចធ្វើប្រតិបត្តិការបាន ២៤ ម៉ោង/៧ថ្ងៃ
> ជម្រើសប្រភេទរូបិយប័ណ្ណ ប្រាក់រៀល និងដុល្លារ
> ភាពងាយស្រួលក្នុងការគ្រប់គ្រងប្រាក់បៀវត្សនិងការគ្រប់គ្រងវិក្កយបត្រទូទាត់
ចំណាំ៖ គណនីនេះប្រើប្រាស់បានសម្រាប់តែអតិថិជនក្រុមហ៊ុនតែប៉ុណ្ណោះ
ប្រសិនបើអ្នកជាអ្នកបង់វិក្កយបត្រ (ទឹក-ភ្លើង) អ្នកអាចសន្សំសំចៃពេលវេលានិងថវិកាដោយទទួលបានអត្ថប្រយោជន៍ពីសេវាកម្មទូទាត់វិក្កយបត្ររបស់យើង៖
> ប្រតិបត្តិការគ្មានដែនកំណត់និង ២៤ ម៉ោង / ៧ ថ្ងៃ
> ជម្រើសប្រភេទរូបិយប័ណ្ណ ប្រាក់រៀល និងដុល្លារ
> ការគ្រប់គ្រងប្រាក់បៀវត្ស និងវិក្កយបត្រសាមញ្ញតាមរយៈប្រព័ន្ធគ្រប់គ្រងរបស់យើង។
រូបិយប័ណ្ណ |
រៀល | ដុល្លារ | អត្រាការប្រាក់ប្រចាំឆ្នាំ |
---|---|---|---|
សមតុល្យក្នុងគណនី | ≤ ៤០.០០០.០០០ | ≤ ១០.០០០ | ០,៥០% |
> ៤០.០០០.០០០ - ៨០.០០០.០០០ | > ១០.០០០ - ២០.០០០ | ២,០០% | |
> ៨០.០០០.០០០ | > ២០.០០០ | ៣,០០% |
*លក្ខខណ្ឌប្រតិបត្តិគណនី។
*អម្រឹត រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរអត្រាការប្រាក់ដោយមិនចាំបាច់ជូនដំណឹងជាមុន។
ប្រភេទសេវាកម្ម | ថ្លៃសេវា/វិក្កយបត្រ | បង់ថ្លៃសេវាដោយ |
---|---|---|
អគ្គិសនី ទឹកស្អាត ខ្សែកាប ។ល។ | តម្លៃចរចារ | អាចបង់ដោយអ្នកផ្គត់ផ្គង់ ឬ អ្នកប្រើប្រាស់ (អាស្រ័យលើកិច្ចសន្យា) |
អ្នកមិនអាចយកគណនីពាណិជ្ជចុះឈ្មោះប្រើប្រាស់ អម្រឹតម៉ូបាល បាននោះទេ។
មានចម្ងល់នានា? ពួកយើងនៅទីនេះដើម្បីជួយលោកអ្នក!