0.00
លទ្ធផលនៃការគណនានេះ មិនមែនជាចំនួនក្នុងកិច្ចសន្យាឡើយ គឺគ្រាន់តែជាចំនួនប៉ាន់ស្មានតែប៉ុណ្ណោះ។
ដាក់ពាក្យឥលូវនេះលទ្ធផលនៃការគណនានេះ មិនមែនជាចំនួនក្នុងកិច្ចសន្យាឡើយ គឺគ្រាន់តែជាចំនួនប៉ាន់ស្មានតែប៉ុណ្ណោះ។
ដាក់ពាក្យឥលូវនេះ* ចំណាយមួយចំនួនអាចត្រូវបានរាប់បញ្ចូលក្នុងប្រតិបត្តិការជាក់ស្តែង។

ឥណទានស្រ្តីឆ្នើម ជាគម្រោងឥណទានអាជីវកម្មរចនាឡើងយ៉ាងពិសេសសម្រាប់ស្ត្រីកម្ពុជា ដែលមានគម្រោងចង់ពង្រីកមុខរបរកសិកម្ម ជំនួញ ឬចាប់ផ្ដើមអាជីវកម្មថ្មី។

អត្រាការប្រាក់ពិសេស

កញ្ចប់ពិនិត្យសុខភាព និងមហារីកសុដន់
ផ្ដល់ជូនដោយឥតគិតថ្លៃ

កញ្ចប់ធានារ៉ាប់រងអាយុជីវិត ១០.០០០ ដុល្លារ
ផ្ដល់ជូនដោយឥតគិតថ្លៃ

បញ្ចុះតម្លៃពិសេស
ពីដៃគូសហការរបស់ អម្រឹត ជាង ១២០កន្លែង

ទំហំឥណទាន
ធំជាង ៣០.០០០ ដុល្លារ ដល់ ៣០០.០០០ ដុល្លារ

រយៈពេលឥណទាន
រហូតដល់ ១២០ ខែ

ឯកសារតម្រូវ
ងាយស្រួល និងមានភាពបត់បែន
> តម្រូវឱ្យភ្ជាប់មកជាមួយនូវឯកសារផ្លូវការណាមួយក្នុងចំណោមឯកសារខាងក្រោម៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(នៅមានសុពលភាព) ឬ
២. លិខិតឆ្លងដែន(នៅមានសុពលភាព) ឬ
៣. សៀវភៅគ្រួសារ (បានតែមេគ្រួសារមានបិទរូបថត)
៤. សំបុត្រកំណើត
៥. សៀវភៅស្នាក់នៅ(បានតែមេគ្រួសារ)
- ករណីប្រើប្រាស់ឯកសារផ្លូវការណាមួយដូចខាងលើអាចយកឯកសារបន្ថែមផ្សេងៗទៀតដូចខាងក្រោម(បើមាន)៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(នៅមានសុពលភាព)
២. សៀវភៅគ្រួសារ (បានតែមេគ្រួសារមានបិទរូបថត)
៣. សំបុត្រកំណើត
៤. សៀវភៅស្នាក់នៅ
៥. ប័ណ្ណបើកបរ(មិនអចិន្រៃ្តយ៍) (នៅមានសុពលភាព)
៦. អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ (នៅមានសុពលភាព)
៧. លិខិតបញ្ជាក់ដែលបិទរូបថត ចេញដោយអាជ្ញាធរមូលដ្ឋាន(ឃុំ/សង្កាត់)
- ករណីប្រើប្រាស់ឯកសារទាំងពីរនេះជាផ្លូវការ(សំបុត្រកំណើត និងសៀវភៅស្នាក់នៅ) តម្រូវដាច់ខាតឱ្យមានឯកសារបន្ថែម១ទៀត ដូចខាងក្រោម៖
១. ប័ណ្ណបើកបរ(មិនអចិន្រៃ្តយ៍) (នៅមានសុពលភាព)
២. អត្តសញ្ញាណប័ណ្ណ
៣. លិខិតបញ្ជាក់ដែលបិទរូបថត ចេញដោយអាជ្ញាធរមូលដ្ឋាន(ឃុំ/សង្កាត់)
> ឯកសារពាក់ព័ន្ធអាជីវកម្ម (មាន ឬ គ្មាន)
| ទំហំឥណទាន | អត្រាការប្រាក់ | រយៈពេល |
|---|---|---|
| > ១២០.០០០.០០០ - ១.២០០.០០០.០០០ រៀល | ចាប់ពី ០,៧៥% ក្នុងមួយខែ | ១២០ ខែ (អាចចរចាបាន) |
| > ៣០.០០០ - ៣០០.០០០ ដុល្លារ |
លោកអ្នកអាចស្នើសុំកម្ចីតាមរយៈប្រព័ន្ធ ឌីជីថលដូចជា៖ អម្រឹតម៉ូបាល ឬ តាមតំណរភ្ទាប់ខាងក្រោមនេះ៖ https://www.amret.com.kh/kh/loan-application-form
លោកអ្នកក៏អាចស្នើសុំកម្ចីជាមួយសាខាអម្រឹតផ្ទាល់ ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ
(+855)93 999 111
(+855)23 999 033
ប្រាកដណាស់, លោកអ្នកអាចដាក់សំណើស្នើសុំកម្ចីបន្ថែមបាន តាមរយៈមន្រ្តីឥណទាន ឬ
តាមរយៈសាខាអម្រឹតដែលលោកអ្នកកំពុងកម្ចី ឬអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ
(+855)93 999 111
(+855)23 999 033 ។
អ្នកអាចស្នើកម្ចីបាន! មន្ត្រីឥណទានយើងខ្ញុំនឹងធ្វើការវាយតម្លៃពាក្យស្នើសុំរបស់អ្នកដើម្បីកំណត់ថាតើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រាក់កម្ចីបន្ថែមដែរឬទេ។ មន្រ្តីទំនាក់ទំនងអតិថិជនរបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកដើម្បីផ្ដល់ជូនដំណឹង។
ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន បច្ចុប្បន្ន អម្រឹត បានផ្តល់ជូននូវជម្រើសក្នុងការសងឥណទានដូចជា៖
១. សាខា អម្រឹត នៅក្នុងម៉ោងធ្វើការ ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ ៣:៣០រសៀល ពី ថ្ងៃច័ន្ទ រហូតដល់ ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាក)
២. កម្មវិធី Amret Mobile បានយ៉ាងងាយស្រួល ឆាប់រហ័ស និងឥតគិតថ្លៃ
៣. ដៃគូរបស់ អម្រឹត រួមមាន ភ្នាក់ងារវីង ឬ Wing Money App ភ្នាក់ងារទ្រូម៉ាន់នី ឬ True Money App ឬ Pi Pay App
៤. សេវាតាមភូមិដែលបុគ្គលិក អម្រឹត នឹងចុះទៅប្រមូលប្រាក់សងដល់គេហដ្ឋានរបស់លោកអ្នក។
កាន់តែភាពងាយស្រួលសម្រាប់អតិថិជនអម្រឹត បច្ចុប្បន្នលោកអ្នកអាចទូទាត់សងឥណទានបានតាមរយៈ៖
១. អាចទូទាត់សងឥណទានដោយផ្ទាល់តាមរយៈ សាខា អម្រឹត នៅក្នុងម៉ោងធ្វើការ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ ៤:០០រសៀល ពី ថ្ងៃច័ន្ទ រហូតដល់ ថ្ងៃសុក្រ (លើកលែងថ្ងៃឈប់សម្រាក)
២. តាមរយៈកម្មវិធី Amret Mobile ដោយលោកអ្នកអាចផ្ទេរប្រាក់ ឬស្កេនទូទាត់កម្ចីបានយ៉ាងងាយស្រួល ឆាប់រហ័ស និងឥតគិតថ្លៃ
៣. លោកអ្នកអាចទូទាត់តាមយៈដៃគូរបស់ អម្រឹតបាន រួមមាន ភ្នាក់ងារវីង ភ្នាក់ងារទ្រូម៉ាន់នី
៤. ឬអាចផ្ទេរប្រាក់ទូទាត់សងកម្ចី ពីស្ថាប័នផ្សេងមកកាន់អម្រឹតតាមរយៈបាគងបានដូចគ្នា។
ចំពោះអត្រាការប្រាក់ដែលលោកអ្នកអាចទទួលបាន គឺអាស្រ័យទៅលើការចរចាជាក់ស្តែង ពេលមន្ត្រីឥណទានចុះសិក្សារកម្ចីផ្ទាល់ ដោយមិនលើសពី ១.៥%ក្នុងមួយខែ។
សម្រាប់រយៈពេលក្នុងការអនុម័តកម្ចីមានរយៈពេលយ៉ាងយូរបំផុតគឺ ៧ថ្ងៃ ដោយអាស្រ័យលើការចុះសិក្សាកម្ចីជាក់ស្តែង។