• Home
  • ព័ត៌មាន
  • អម្រឹតចូលរួមគាំទ្រព្រឹត្តិការណ៍ AIA Pink Run ២០២៦ ជាឆ្នាំទី៤ជាប់ៗគ្នា ដើម្បីលើកកម្ពស់សុខុមាលភាពស្ត្រី និងសហគមន៍កម្ពុជា

អម្រឹតចូលរួមគាំទ្រព្រឹត្តិការណ៍ AIA Pink Run ២០២៦ ជាឆ្នាំទី៤ជាប់ៗគ្នា ដើម្បីលើកកម្ពស់សុខុមាលភាពស្ត្រី និងសហគមន៍កម្ពុជា

Oct 25, 2026

ភ្នំពេញ, កម្ពុជា៖ អម្រឹតមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមគាំទ្រព្រឹត្តិការណ៍ AIA Pink Run ជាឆ្នាំទី៤ជាប់ៗគ្នា ក្នុងនាមជាអ្នកឧបត្ថម្ភ ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសការជំរុញការយល់ដឹងអំពីជំងឺមហារីកសុដន់ចំពោះស្ត្រី។

ព្រឹត្តិការណ៍ AIA Pink Run ២០២៦ បានប្រព្រឹត្តទៅនាព្រឹកនេះ នៅបរិវេណសួនច្បារវត្តបទុមវតី ដោយប្រមូលផ្តុំអ្នកចូលរួមក្នុងសកម្មភាពរត់ដើម្បីសុខភាព និងបង្ហាញពីការគាំទ្រចំពោះការលើកកម្ពស់សុខភាពស្ត្រី។ លើសពីសកម្មភាពកីឡា ព្រឹត្តិការណ៍នេះក៏មានសារសំខាន់ក្នុងការជំរុញឱ្យស្ត្រីយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យសុខភាពសុដន់ និងការពិគ្រោះជាមួយអ្នកជំនាញសុខាភិបាលឱ្យបានទាន់ពេលវេលា។

ក្នុងនាមជាអ្នកឧបត្ថម្ភ អម្រឹតបន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយសហគមន៍ និងគាំទ្រគំនិតផ្តួចផ្តើមដែលផ្តល់អត្ថប្រយោជន៍ដល់សង្គម។ ការចូលរួមគាំទ្រព្រឹត្តិការណ៍នេះជាផ្នែកមួយនៃការរួមចំណែករបស់អម្រឹតក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជំរុញឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះសុខភាពស្ត្រីនៅកម្ពុជា។

អម្រឹតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ ដែលបានចូលរួមចំណែកក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។ ការចូលរួមរបស់អ្នកទាំងអស់គ្នាបានបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់រួមគ្នាចំពោះសុខភាព និងសុខុមាលភាពរបស់សហគមន៍។

អម្រឹត រួមចំណែកលើកកម្ពស់សុខុមាលភាព និងកសាងសហគមន៍កម្ពុជាឱ្យកាន់តែរឹងមាំ។

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ