អភិបាលកិច្ច

  • Home
  • អភិបាលកិច្ច
Generic placeholder image

លោក Chien-Fa,
Chuang
​​​​​​​ 莊建發

ប្រធានក្រុមប្រឹក្សាភិបាល

លោក Chien-Fa, Chuang ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ២០២៥ ជាមួយនូវបទពិសោធន៍ការងាររបស់លោកក្នុងវិស័យហិរញ្ញវត្ថុជាង៣០ឆ្នាំ។ លោក បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Syracuse សហរដ្ឋអាមេរិក និងបានឆ្លងកាត់អាជីពការងារក្នុងតួនាទីជាន់ខ្ពស់ជាច្រើនមុខដំណែង។ មុនពេលចូលកាន់តំណែងក្នុងតួនាទីបច្ចុប្បន្ន លោក Chuang Chien Fa គឺជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Merrill Lynch (Asia Pacific) Limited ក្នុងទីក្រុងហុងកុង និងក៏ជាអនុប្រធាននៃក្រុមហ៊ុនវិនិយោគ Citi Group។ ជាមួយនឹងចំណេះដឹងជាច្រើនរបស់លោកក្នុងវិស័យហិរញ្ញវត្ថុ លោកគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SinoPac Securities Investment Trust Co. Ltd និង SinoPac Insurance Brokers Limited ។ សម្រាប់តួនាទីនៅក្នុង Bank SinoPac (ធនាគារ សាយណូផេក)លោក គឺជាអនុប្រធានប្រតិបត្តិជាន់ខ្ពស់ ដែលដឹកនាំ និងគ្រប់គ្រងផ្នែកធនាគារចម្រុះ រួមទាំងសាជីវកម្មនៅក្នុងស្រុក និងក្រៅប្រទេស សេវាធនាគារលក់រាយ ទីផ្សារហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិស្ថាប័ន។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់ជានាយកប្រតិបត្តិនៃសាខាធនាគារដែលមានការិយាល័យនៅក្នុងទីក្រុងហុងកុង ទទួលបន្ទុកការដឹកនាំ និងអនុវត្តន៍ទិសដៅយុទ្ធសាស្ត្ររបស់ធនាគារ។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំរបស់លោកក្នុងវិស័យហិរញ្ញវត្ថុ លោក Chuang Chien Fa មានទស្សនៈវិស័យច្បាស់លាស់ ដើម្បីជំរុញឱ្យអម្រឹតកាន់តែមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព។

Generic placeholder image

លោក ​​​​​​​Antoin Bruijninckx

សមាជិកក្រុមប្រឹក្សាភិបាល

លោក Antonius ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ។ លោកគឺជាប្រធាន គណៈកម្មាធិការសវនកម្ម និងជាសមាជិកគណៈកម្មាធិការហានិភ័យ និងគណៈកម្មាធិការតែងតាំងនិងតម្លៃការ ។ លោក បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម នៃសកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់។ លោក Antonius មានបទពិសោធន៍ការងារជាច្រើនឆ្នាំក្នុងវិស័យធនាគារ និងធ្លាប់បម្រើការងារនៅក្នុង ប្រទេសអូស្រ្តាលី វៀតណាម សហរដ្ឋអាមេរិក និងប្រទេសហូឡង់ ក្នុងតួនាទីជាន់ខ្ពស់ផ្នែកហានិភ័យ ការកែសម្រួលបំណុលឡើងវិញ ការគ្រប់គ្រងសំពាធឥណទាន និងរតនា គារ។ នៅចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦ លោកគឺជានាយកគ្រប់គ្រងនៃ ធនាគារ ABN AMRO Bank N.V. ទទួលបន្ទុកផ្នែកគ្រប់គ្រងសំពាធឥណទាននៃសហគមអ៊ឺរ៉ុប និងជាសមាជិកនៃប្រធានគណៈកម្មាធិការឥណទាន។ ចាប់តាំងពីឆ្នាំ២០០៧ លោកគឺជាហគ្រិនដ៏សកម្មមួយរូប និងជាទីប្រឹក្សាជំនាញផ្នែកពាណិជ្ជកម្ម។ លោកក៏ធ្លាប់មានតួនាទីជាប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួននៃបណ្តាប្រទេសមួយចំនួនក្នុងទី្វបអាស៊ីផងដែរ។

Generic placeholder image

លោកស្រី Oluwatobi Boshoro

សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី Oluwatobi ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៅខែឧសភា ឆ្នាំ២០២២ ។ លោកស្រី គឺជាសមាជិក គណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការតែងតាំង និងតម្លៃការ។ លោកស្រី ជាអ្នកឯកទេសផ្នែកបច្ចេកវិទ្យា Fintech និងឌីជីថល ដឹកនាំការរីកចម្រើនប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព តាមរយៈគំនិតផ្តួចផ្តើមគម្រូនៃការធ្វើអាជីវកម្ម និងការគ្រប់គ្រងហានិភ័យ។ លោកស្រីក៏ជាអ្នកបង្កើត និងជាអ្នកដឹកនាំគម្រោងប័ណ្ណទូទាត់ Verve Payment Card ដែលជាគម្រោងកាតក្នុងស្រុកដ៏ធំបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិក ដែលបានចេញប្រើប្រាស់ជាង៥២ លានកាត និងត្រូវបានប្រើប្រាស់ក្នុងប្រទេសជាង១៨៥ ជុំវិញពិភពលោក។ ក្រៅពីផ្នែក Fintech និងឌីជីថល ក៏ដូចជាគម្រោងនៃប័ណ្ណទូទាត់ Verve Payment Card រយៈពេលជាង២០ឆ្នាំមកនេះ លោកស្រីក៏មានបទពិសោធន៍ការងារជាច្រើនផ្នែកលើកកម្ពស់បរិញ្ញាបន្នហិរញ្ញវត្ថុ ការទូទាត់សាច់ប្រាក់តាមទូរស័ព្ទ វិស័យមីក្រូហិរញ្ញវត្ថុ អាជីវកម្មផ្នែកលក់រាយ ធនាគារអេឡិចត្រូនិក។ លោកស្រី បានចូលរួមចំណែកក្នុងតួនាទីជាន់ខ្ពស់ជាច្រើនក្នុងផ្នែកឌីជីថល យុទ្ធសាស្រ្តអាជីវកម្ម និងការច្នៃប្រឌិតគម្រូអាជីវកម្ម។ លោកស្រី គឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យ Harvard Business School សហរដ្ឋអាមេរិក និងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកយុទ្ធសាស្រ្តទីផ្សារពីសាកលវិទ្យាល័យ Cranfield ចក្រភពអង់គ្លេស និងបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Ogun state ប្រទេសនីហ្សេរីយ៉ា។

Generic placeholder image

លោក Ching-Ching, Chen
陳清景 ​​​​​​​

សមាជិកក្រុមប្រឹក្សាភិបាល

លោក Ching-Ching, Chen ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ២០២៥។ លោក បានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពីសកលវិទ្យាល័យជាតិ Kaohsiung នៅកោះចិនតៃវ៉ាន់ និងថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញផ្នែកហិរញ្ញវត្ថុ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មជំនាញ អចលនទ្រព្យ ពីសាកលវិទ្យាល័យ George Washington សហរដ្ឋអាមេរិក។ លោក ធ្លាប់បានបម្រើការងារជានាយកនៃសមាគមកសិករក្រុង Kaohsiung នៅកោះចិនតៃវ៉ាន់អស់រយៈពេលជាង២០ឆ្នាំ។ ការងារចម្បងក្នុងសមាគមកសិករក្នុងទីក្រុង Kaohsiung គឺទាក់ទងនឹងកម្ចីសម្រាប់កសិករ និងហិរញ្ញប្បទានដីធ្លីសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍។ លើសពីនេះទៀត លោក Ching-Ching Chen ក៏ជានាយកនៃមូលនិធិនៃសាកលវិទ្យាល័យ Kaohsiung University of Science and Technology ដែលទទួលបន្ទុកលើការវាយតម្លៃ និងការវិនិយោគនៅក្នុងក្រុមហ៊ុនថ្មីៗដែលគាំទ្រដោយសាស្រ្តាចារ្យ ឬនិស្សិតពីមហាវិទ្យាល័យ និងពីសាកលវិទ្យាល័យក្នុងទីក្រុង Kaohsiung។ លោក ជានាយកប្រតិបត្តិក្រុមហ៊ុនប្រឹក្សា និងគ្រប់គ្រងអន្តរជាតិ ដែលមានគោលដៅអាជីវកម្មសំខាន់លើការធ្វើផែនការអភិវឌ្ឍទីក្រុង ការប្រឹក្សាលើការវិនិយោគផ្នែកអចលនទ្រព្យ និងការវាយតម្លៃលទ្ធភាពនៃការអភិវឌ្ឍន៍ដីធ្លី ជាដើម។

Generic placeholder image

លោកស្រី​​​​​​​ Pin-Jui, Huang
黃品睿

សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី Pin-Jui, Huang ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ២០២៥។ លោកស្រី មានបទពិសោធន៍ការងារក្នុងវិស័យធនាគារអស់រយៈពេលជាង២៥ឆ្នាំ។ បច្ចុប្បន្នលោកស្រី គឺជាអនុប្រធានប្រតិបត្តិ ប្រធាននៃការិយាល័យនាយក និងជាអ្នកនាំពាក្យស្តីទីនៃ Bank SinoPac (ធនាគារ សាយណូផេក)។ លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសកលវិទ្យាល័យ National Chengchi នៅកោះចិនតៃវ៉ាន់។ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ លោកស្រី ជានាយិកាអង្គភាពធនាគារឌីជីថលនៃ Bank SinoPac ដោយផ្តោតលើការអភិវឌ្ឍន៍យុទ្ធសាស្ត្រផ្លាស់ ប្តូរតាមបែបឌីជីថល។ មុនពេលចូលបម្រើការងារជាមួយ Bank SinoPac លោកស្រី ធ្លាប់បានបម្រើការងារនៅធនាគារ Citibank និងHSBC ដែលទទួលបន្ទុកផ្នែកគ្រប់គ្រងលំហូរសាច់ប្រាក់ និងប្រព័ន្ធហិរញ្ញវត្ថុពាណិជ្ជកម្ម។ លោកស្រី ដឹកនាំគម្រោងជាច្រើនបានជោគជ័យ ដូចជាគម្រោងហិរញ្ញវត្ថុតាមបែបឌីជីថល និងគម្រោងជាច្រើននៅក្នុងប្រតិបត្តិការអាជីវកម្មទៅក្រៅប្រទេស។

Generic placeholder image

លោក Wen-Ta, Kuo
郭文達 ​​​​​​​

អភិបាលប្រតិបត្តិ

លោក Wen-Ta, Kuo ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ២០២៥។ លោក បានបញ្ចាប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកស្ថិតិនៅសាកលវិទ្យាល័យ Tunghai នៅកោះចិនតៃវ៉ាន់។ លោកមានបទពិសោធន៍ការងារក្នុងវិស័យហិរញ្ញវត្ថុជាច្រើនឆ្នាំ និងបានចូលបម្រើការងារនៅក្នុងធនាគារមួយចំនួនដូចជា៖ Bank SinoPac (ធនាគារ សាយណូផេក)ធនាគារ Citibank ធនាគារ Standard Chartered, ធនាគារ Taipei Fubon និងធនាគារ O-Bank នៅកោះចិនតៃវ៉ាន់។ នៅក្នុងនោះ លោក ទទួលបន្ទុកការដឹកនាំ និងគ្រប់គ្រងផ្នែកជាច្រើន រួមមាន ហានិភ័យឥណទាន ការអភិវឌ្ឍន៍អាជីវកម្មគម្រូ ការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធឌីជីថល អាជីវកម្មលក់រាយក្នុង និងក្រៅប្រទេស និងការពង្រីកអាជីវកម្មដែលមានភាពជោគជ័យនៅកោះចិនតៃវ៉ាន់ទៅក្រៅប្រទេសថែមទៀតផង។

Generic placeholder image

លោក ​​​​​​​ Cheng, Hoo
侯政 ​​​​​​​

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក Cheng, Hoo ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៅក្នុងឆ្នាំ២០២៥។ លោក បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Oregon និងផ្នែកព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រពីសាកល វិទ្យាល័យ San Diego State សហរដ្ឋអាមេរិក។ លោក ធ្លាប់ជានាយកគ្រប់គ្រង និងជាសហប្រធានផ្នែក Greater China នៅក្នុងក្រុមហ៊ុន Capmark Financial Inc.។ ក្រៅពីនោះ លោកក៏ជាអ្នកគ្រប់គ្រងទូទៅនៅធនាគារ ហាវៃ(Bank of Hawaii) ដែលមានសាខានៅក្នុងទីក្រុងតៃប៉ិ(Taipei) និងជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅធនាគារ Nova Scotia ក្នុងទីក្រុងតៃប៉ិ(Taipei) ។ បច្ចុប្បន្ន លោកជាស្ថាបនិក និងជាដៃគូគ្រប់គ្រងនៅក្រុមហ៊ុន AyeVest Capital Partners Ltd. នៅកោះចិនតៃវ៉ាន់។

Generic placeholder image

លោកស្រី​​​​​​​​​​​​​​ Joy Lan-Ya, Hu
 胡嵐雅 ​​​​​​​

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោកស្រី Joy Lan-Ya, Hu ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំ២០២៥។ លោកស្រី បានបញ្ចាប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Brown នៅសហរដ្ឋអាមេរិក និងជានាយកគ្រប់គ្រងនៅក្រុមហ៊ុន Credit Suisse (Hong Kong) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង។ លោកស្រី បានចូលរួមបំពេញការងារក្នុងវិស័យហិរញ្ញវត្ថុរយៈពេលជាង២៣ឆ្នាំ ដែលផ្តោតជាចម្បងលើការវិនិយោគនៃវិស័យធនាគារ និងទីផ្សារអន្តរជាតិ។ លោកស្រី ក៏ធ្លាប់បម្រើការងារក្នុងតួនាទីផ្នែកគ្រប់គ្រងជាន់ខ្ពស់ នៅក្នុងទីផ្សារជាច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកស្រី ជាអ្នកគ្រប់គ្រងឆ្នើមមួយរូបដែលតែងតែយកចិត្តទុកដាក់ស្វែងយល់ពីតម្រូវការរបស់អតិថិជន ការបង្កើតនូវផលិតផលដែលសម្របនឹងតម្រូវការរបស់ពួកគេ។ ក្រៅពីនេះ លោកស្រី ជាថ្នាក់ដឹកនាំគម្រូមួយរូបផ្នែក ជ្រើសរើសបុគ្គលិក គ្រប់គ្រង ដឹកនាំក្រុមការងារបានយ៉ាងមានប្រសិទ្ធភាពលើផ្នែកច្បាប់ ប្រតិបត្តិតាម និងហានិភ័យ។

Generic placeholder image

លោក សុង សារ៉ន

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក សុង សារ៉ន ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៅក្នុងខែកក្កដា ឆ្នាំ២០២១ ។ លោក គឺជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន អេមរុ រាយស៍ (ខេមបូឌា) ខូ អិលធីឌី ដែលជាក្រុមហ៊ុន ផលិត និងនាំចេញអង្ករធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានដៃគូរសហការជាង១០០ និងធ្វើការជាមួយកសិករជាង១០.០០០នាក់ ក្នុងនោះជាង៦០% ជាស្រ្តី។ ក្រុមហ៊ុន បានបង្កើនការនាំចេញអង្ករជាង៤៥០.០០០ តោនពីឆ្នាំ២០២២ ដល់ឆ្នាំ២០២០។ លោកបានចូលរួមក្នុង កម្មវិធីជាច្រើនទាំងក្នុង និងក្រៅប្រទេស ហើយបានឈ្នះពានរង្វាន់គួរឲ្យកត់សំគាល់ជាច្រើនដូចជា ពានរង្វាន់ “Country SME Innovative Award, Agrow Award និង young Entrepreneur Award” ពីក្រុមប្រឹក្សាធុរកិច្ច អាស៊ាន នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៨ “ពានរង្វាន់ ភាពជាអ្នកដឹកនាំអាស៊ាន ផ្តល់ដោយ Cheung Kong Graduate School of Business (CKGSB)” ក្នុងឆ្នាំ២០១៩ នៅទីក្រុងសៀងហៃ “ពានរង្វាន់សហក្រិនវ័យក្មេង Takeda” ពីមូនិធិ Takeda សាកលវិទ្យាល័យតូក្យូក្នុងឆ្នាំ២០១៦ និងទទួលបានមេដាយមាសលើពានរង្វាន់ផ្នែកសហគ្រិនភាពពី McKinsey& Company ក្នុងឆ្នាំ២០០៦។ លោក សារ៉ន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យគ្រប់គ្រង នៅប្រទេសកម្ពុជា និងបច្ចុប្បន្ន លោកជាបេក្ខជនបណ្ឌិតផ្នែកវិទ្យាសាស្រ្ត សេដ្ឋកិច្ច នៅរាជបណ្ឌិតសភាកម្ពុជា។

គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្មត្រូវបានបង្កើតឡើង និងដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ។ បេសកកម្មរបស់គណៈកម្មាធិការនេះគឺធានានូវប្រសិទ្ធភាពនៃកិច្ចការសវនកម្មផ្ទៃក្នុង និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដើម្បីវាយតម្លៃភាពសមស្របនៃការគ្រប់គ្រង ហានិភ័យ និងធានានូវភាពគ្រប់គ្រាន់នៃរបាយការណ៍ហិរញ្ញវត្ថុ និងឧបករណ៍ការសម្រេចចិត្ត។

គណៈកម្មាធិការ សវនកម្ម មានសមាជិក ៣ រូប គឺ៖

លោក Cheng, Hoo

ប្រធាន

លោកស្រី Joy Lan-Ya, Hu 

សមាជិក

លោកស្រី Oluwatobi Boshoro

សមាជិក

Generic placeholder image

លោក ដុស ឌីន

អគ្គនាយក

លោក ឌីន ត្រូវបានតែងតាំងជាអគ្គនាយកក្នុងខែមករា ឆ្នាំ២០១៩។ លោកបានចាប់់ផ្តើមអាជីបការងារជាមួយអម្រឹត ក្នុងឆ្នាំ១៩៩៦ ក្នុងតំណែងជាអ្នកគ្រប់គ្រងការិយាល័យសាខាខេត្ត។ ពីរឆ្នាំក្រោយមក លោកបានផ្លាស់មកបំពេញការងារនៅនាយកដ្ឋានអភិវឌ្ឍផលិតផល រួចបានឆ្លងកាត់តួនាទីគ្រប់គ្រងជាច្រើនកម្រិត រួមមាន អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៅឆ្នាំ១៩៩៩ និង ជា នាយកអង្គភាពប្រតិបតិ្តការ ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១១។ លោក ឌីន ត្រូវបានតែងតាំងជាអគ្គនាយករងក្នុងខែកុម្ភៈ ឆ្នាំ២០១១ មុនពេលលោកទទួលតំណែងជាអគ្គនាយក។ លោកបានបញ្ចប់់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ UTARA ប្រទេស ម៉ាឡេស៊ី និងថ្នាក់បរិញ្ញាប័ត្រផ្នែកកសិកម្មពីសាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជា។

Generic placeholder image

អ្នកស្រី លឹម សុផា

នាយិកាអង្គភាពប្រតិបត្តិការ

លោកស្រី សុផា ត្រូវបានតែងតាំងជា នាយិការអង្គភាពប្រតិបត្តិក្នុងឆ្នាំ២០២២។ លោកស្រីដឹកនាំអង្គភាពប្រតិបត្តិការអាជីវកម្ម ដោយទទួលខុសត្រូវសំខាន់ៗក្នុងការអភិវឧ្ឍន៏ ការដាក់អនុវត្ត និងត្រួតពិនិត្យដំណើរការអាជីវកម្មឲ្យមានប្រសិទ្ធភាព និងមានហានិភ័យប្រតិបត្តិការទាបដោយមានគោលបំណងបង្កើនផលិតភាព និងបង្កើនបទពិសោធន៍របស់បុគ្គលិក និងអតិថិជន។ ពីមុនមក លោកស្រីក៏ធ្លាប់ជានាយិការអង្គភាពហិរញ្ញវត្ថុបណ្តោះអាសន្ន។ លោកស្រីសុផាបានចាប់ផ្តើមការងារជាអ្នកគ្រប់គ្រងសាខាខេត្ត ប្រធានផ្នែកគណនេយ្យ ជានាយិការហិរញ្ញវត្ថុ និងជានាយិការអង្គភាពធនធានមនុស្សនៅក្នុងឆ្នាំ២០១៦។ លោកស្រីបានបំពេញការងារជាមួយអម្រឹតអស់រយៈពេលជាង២៨ឆ្នាំ លោកស្រីតែងតែផ្តោតសំខាន់លើការពង្រឹងសមត្ថភាពបុគ្គលិកសក្តានុពល និង គាំទ្រពួកគាត់សម្រេចបានគោលដៅអាជីពរបស់ខ្លួន។លោកស្រីសុផាបញ្ចប់ ការសិក្សាអនុបណ្ដិត ពីសាកលវិទ្យាល័យ Charles Sturt University ប្រទេស អូស្រា្តលី និងទទួលបានសញ្ញាប៏ត្រ បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងសហគ្រាសពីមហាវិទ្យាល័យ វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច។

Generic placeholder image

លោក តាន់់ យូហៃ

នាយកអង្គភាពផ្នែកលក់់

លោក យូហៃ ត្រូវបានតែងតាំងជានាយកអង្គភាពផ្នែកលក់ក្នុងឆ្នាំ២០១៨។ លោកបានចូលបម្រើការងារជាមួយអម្រឹតក្នុងតួនាទីជាជំនួយការអ្នកគ្រប់គ្រង សាខាខេត្តកណ្តាល នៅក្នុងឆ្នាំ២០០០។ នៅចុងឆ្នាំ២០០១ លោកបានក្លាយជាប្រធានផ្នែកគ្រប់គ្រងសាខាខេត្តកំពត បន្ទាប់មក គាត់បានកាន់ដំណែងជា ប្រធាននាយកដ្ឋានប្រតិបត្តិការ នៅដើមឆ្នាំ២០១១។ ក្នុងខែមិថុនាឆ្នាំ២០១៥ លោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានផ្នែកលក់់សេវាកម្មឥណទាន។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច ពីប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ១៩៩៧។

Generic placeholder image

លោក Sajjad Khan

នាយកអង្គភាពព័័ត៌៌មានវិទ្យា

លោក Sajjad បានចូលរួមជាមួយអម្រឹតនៅខែមិថុនា ឆ្នាំ២០១៩ ជានាយកអង្គភាពព័ត៌មានវិទ្យា ដែលគ្រប់គ្រងផ្នែកគ្រប់គ្រងព័ត៌មានវិទ្យា សេវាកម្មឌីជីថល អភិបាលកិច្ច និងការគ្រប់គ្រងសុវត្ថិភាពព័ត៌មានវិទ្យា។ លោក Sajjad មានបទពិសោធន៍ការងារយ៉ាងទូលំទូលាយអស់រយៈពេល ១៧ឆ្នាំជាមួយក្រុមហ៊ុន GE Capital ក្នុងតួនាទីដឹកនាំសំខាន់ៗជាច្រើន។ លោកក៏ជាទីប្រឹក្សានៃស្ថាប័នរដ្ឋ និងឯកជនមួយចំនួន ផ្នែកការគ្រប់គ្រងនិងពង្រីកអាជីវកម្ម និងគម្រោងឌីជីថល។ លោកបានបញ្ចប់់ការសិក្សាផ្នែកគ្រប់គ្រងអាជីវកម្ម វិទ្យាសាស្រ្តកុំព្យូទ័រ បរិញ្ញាបត្រជាន់់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងបច្ចុប្បន្នលោកកំពុងបន្តការសិក្សាថា្នក់បណ្ឌិត។ និងបរិញ្ញាបត្រថា្នក់បណ្ឌិតផ្នែកគ្រប់់គ្រងពាណិជ្ជកម្ម (DBA) ជំនាញក្នុងការគ្រប់គ្រងអភិបាកិច្ច ហានិភ័យ និងការប្រតិបត្តិតាម ពីចក្រភពអង់គ្លេស។

Generic placeholder image

លោក ម៉ាក វិចិត្រ

នាយកអង្គភាពគ្រប់គ្រង់ឥណទាន

លោក វិចិត្រ បានបម្រើការងារជា នាយកអង្គភាពគ្រប់គ្រងហានិភ័យ ចាប់ពីខែមេសា ឆ្នាំ២០២១ រហូតដល់ចុងឆ្នាំ២០២៥។ គាត់ត្រូវបានតែងតាំងជា នាយកអង្គភាពគ្រប់គ្រងឥណទាននៅខែមករា ឆ្នាំ២០២៦។ លោកបានបម្រើការងារនៅ អម្រឹត អស់់រយៈពេលជាង១៧ឆ្នាំដោយផ្លាស់ប្តូរតួនាទីជាច្រើនរួមមាន ជាអ្នកវិភាគសេដ្ឋកិច្ច ជាប្រធានគ្រប់់គ្រងគម្រោង ផ្នែកអភិវឌ្ឍផលិតផល ផ្នែកលក់់ និងផ្នែកគ្រប់់គ្រងហានិភ័័យ។ លោក បានបញ្ចប់់ការសិក្សាថ្នាក់់អនុបណ្ឌិតពីសាកលវិទ្យាល័័យ Kun Shan ប្រទេសតៃវ៉ាន់់ និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

Generic placeholder image

លោក រុំ រដ្ឋា

នាយកអង្គភាពពាណិជ្ជកម្ម

លោក រដ្ឋា ត្រូវបានតែងតាំងជានាយកអង្គភាពពាណិជ្ជកម្មនៅខែតុលា ឆ្នាំ២០២៤។ លោកបានចាប់ផ្តើមអាជីពការងារជាមួយអម្រឹតជាមន្រ្តីឥណទានក្នុងឆ្នាំ ២០០៥ ហើយបានឆ្លងកាត់តួនាទីជាច្រើនរួមមាន ផ្នែកលក់ ផ្នែកបណ្តុះបណ្តាល ផ្នែកគ្រប់គ្រងឥណទាន និងផ្នែកផលិតផល។ នៅឆ្នាំ ២០១៧ គាត់ត្រូវបានតែងតាំងជានាយក ផលិតផលឥណទាន និងជានាយកផលិតផលពាណិជ្ជកម្មនៅឆ្នាំ២០១៩។ លោកទទួលបានបទពិសោធន៍ជាមួយនឹងមុខងារសំខាន់ៗជាច្រើនរួមមាន៖ ការអភិវឌ្ឍន៍ផលិតផល យុទ្ធសាស្ត្រពាណិជ្ជកម្ម យុទ្ធនាការលក់ ការគ្រប់គ្រងតម្លៃផលិតផល គោលការណ៍ផ្តល់ប្រាក់កម្ចី និងការអភិវឌ្ឍន៍គោលការណ៍គាំពារអតិថិជន។ លោក រដ្ឋា បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុនិងធនាគារពីសាកលវិទ្យាល័យបៀលប្រាយ។

Generic placeholder image

លោក សុះ មាឌ

នាយកអង្គភាពសវនកម្មផ្ទៃក្នុង


លោក មាឌ ត្រូវបានតែងតាំងជាប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៅខែមករា ឆ្នាំ២០១៩។ លោកបានបំពេញការងារជាមួយអម្រឹតអស់រយៈពេលជាង២០ឆ្នាំ។ ក្នុងឆ្នាំ២០០៣ លោកជាមន្រ្តីសវនកម្មផ្ទៃក្នុង ជាប្រធានផ្នែកសវនកម្មមហិរញ្ញវត្ថុក្នុងឆ្នាំ២០០៧ ជាអនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងឆ្នាំ២០០៨ និងជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងឆ្នាំ២០១១។ លោកបានបញ្ចប់់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងបរិញ្ញាបត្រជាន់់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យបៀលប្រាយ ។

Generic placeholder image

លោក សន ចាន់រស្មី

នាយកអង្គភាពធនធានមនុស្ស 

លោក សុស មាឌ ត្រូវបានតែងតាំងជាប្រធានអង្គភាពសវនកម្មផ្ទៃក្នុង នៅខែមករា ឆ្នាំ ២០១៩ ។ លោកបានបំពេញការងារជាមួយអម្រឹតអស់រយៈពេលជាង ១៧ ឆ្នាំ។ ក្នុងឆ្នាំ ២០០៣ លោកជាមន្រ្តីសវនកម្មផ្ទៃក្នុង និងជាប្រធានផ្នែកសវនកម្មហិរញ្ញវត្ថុ (២០០៧) ជាអនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង (២០០៨) និង ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង (២០១១)។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែក គ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និង បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យបៀលប្រាយ។

Generic placeholder image

លោក យ៉ាវ ជឺ ប៉  (Paul Yao)

នាយកអង្គភាពហិរញ្ញវត្ថុ 

លោកយ៉ាវ ជឺ ប៉ (Paul) មានបទពិសោធន៍២០ឆ្នាំក្នុងវិស័យធនាគារពាណិជ្ជនិងធនាគារវិនិយោគទូរទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ មុនចូលរួមការងារនៅអម្រឹតនៅ២០២៥ លោកបានបម្រើការងារជា អនុប្រធានដឹកនាំផ្នែកអាជីវកម្មក្រៅប្រទេស និងសាខាធនាគារក្រៅប្រទេស (Offshore Banking) នៅធនាគារ SinoPac។ ក្នុងអាជីពការងារ លោកបានចូលរួមជាដៃគូយុទ្ធសាស្ត្រជាច្រើនជាមួយធនាគារឈានមុខគេនៅប្រទេសចិន និងមានបទពិសោធន៍ក្នុងការរៀបចំប្រតិបត្តិការធនាគារវិនិយោគដូចជា ការរួមបញ្ចូល និងទិញយកអាជីវកម្ម (Mergers & Acquisitions) និងហិរញ្ញប្បទានតាមមូលបត្រធានា។ កន្លងមកលោកក៏បានកាន់តួនាទីជាអ្នកគ្រប់គ្រងនៅធនាគារ Taiwan Cooperative Bank និង Industrial Bank of Taiwan ដោយផ្តល់ដំណោះស្រាយហិរញ្ញប្បទានសម្រាប់អតិថិជនសាជីវកម្ម រួមទាំងក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រ។ លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុអន្តរជាតិពីសាកលវិទ្យាល័យ Curtin ប្រទេស​​​​ អូស្ត្រាលី និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មពីសាកលវិទ្យាល័យ National Chiayi University ប្រទេសតៃវ៉ាន់។

Generic placeholder image

លោក ឈួន បញ្ញា

នាយករងអង្គភាពច្បាប់ និង លេខាធិការក្រុមហ៊ុន

លោក បញ្ញា បានចូលបម្រើការងារជាមួយអម្រឹតតាំងពីខែ មិនា ឆ្នាំ ២០១៨ ក្នុងតួនាទីជានាយកនៃនាយកដ្ឋានច្បាប់ និង លេខាធិការក្រុមហ៊ុន។ នៅក្នុងខែ តុលា ឆ្នាំ ២០២៣ លោកត្រូវបានតែងតាំងជានាយករងនៃអង្គភាពច្បាប់ និង លេខាធិការក្រុមហ៊ុន។ មុនពេលចូលរួមជាមួយអម្រឹត លោក បញ្ញា បានបម្រើការងារ នៅតាមក្រុមហ៊ុនមេធាវីជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់ទៅលើនីតិធនាគារ នីតិពាណិជ្ជកម្ម និង រឿងក្តីតុលាការ។ លោក ក៏ជាមេធាវីពេញសិទ្ធិមួយរូប និង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួនពីរ គឺ បរិញ្ញាបត្រច្បាប់ ពីសាកលវិទ្យាល័យកម្ពុជា និង បរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្ម ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ លើសពីនេះ លោក ក៏បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតចំនួនពីរផ្សេងទៀតផងដែរ គឺ អនុបណ្ឌិតនីតិឯកជន ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្ត្រសេដ្ឋកិច្ច និង អនុបណ្ឌិតនីតិកម្មសិទ្ធិបញ្ញាអឺរ៉ុប ពីសាកលវិទ្យាល័យ Stockholm ប្រទេសស៊ុយអែត។

Generic placeholder image

លោក.អាឡិចស៍ឈៀង(AlexChiang)

នាយកអង្គភាពគ្រប់គ្រងហានិភ័យ 

លោកអាឡិចស៍ (Alex) ត្រូវបានតែងតាំងជានាយកអង្គភាពគ្រប់គ្រងហានិភ័យរបស់ អម្រឹតនៅខែមករា ឆ្នាំ២០២៦។ គាត់មានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យសេវាហិរញ្ញវត្ថុ មានជំនាញយ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងហានិភ័យសហគ្រាស រួមមាន ហានិភ័យទីផ្សារ ហានិភ័យឥណទាន និងហានិភ័យប្រតិបត្តិការ។ មុនពេលចូលរួមជាមួយ អម្រឹត គាត់បានកាន់តំណែងជាន់ខ្ពស់ផ្សេងៗនៅក្នុងវិស័យហិរញ្ញវត្ថុ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ចហានិភ័យ និងការអនុវត្តវិធានការគ្រប់គ្រង។លោក ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Exeter ចក្រភពអង់គ្លេស។ លោកក៏ទទួលបានវិញ្ញាបនបត្រ CFA® Charterholder និងជាអ្នកជំនាញផ្នែកគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (Financial Risk Manager – FRM) ផងដែរ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ គឺជាអនុគណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល និងមានតួនាទីជាមូលដ្ឋានក្នុងការគាំទ្រក្រុមប្រឹក្សាភិបាល ដើម្បីត្រួតពិនិត្យការអនុវត្តហានិភ័យ ត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ធានាប្រសិទ្ធភាព និងត្រួតពិនិត្យទម្រង់ហានិភ័យ និងការអនុវត្តការគ្រប់គ្រងហានិភ័យដោយអនុលោមតាមតម្រូវការបទប្បញ្ញត្តិ។ គណៈកម្មាធិការ ធ្វើការជូនដំណឹងទៅកាន់ក្រុមប្រឹក្សាភិបាលអំពីបញ្ហាដែលទាក់ទងនឹងហានិភ័យ ការគ្រប់គ្រងផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យ ហើយមានសិទ្ធិអំណាចក្នុងការដាក់ដំណោះស្រាយទៅក្រុមប្រឹក្សាភិបាលសម្រាប់ព័ត៌មាន ឬការសម្រេចចិត្ត ផ្តល់ការណែនាំសកម្មភាពដែលពាក់ព័ន្ធដល់អ្នកគ្រប់គ្រងជាន់ខ្ពស់ សាកសួរមន្រ្តី ឬនិយោជិតណាមួយ និងទទួលបានដំបូន្មានវិជ្ជាជីវៈឯករាជ្យតាមការចាំបាច់។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ មានសមាជិក ៥ រូប គឺ៖

លោក Chuang, Chien-Fa 

ប្រធាន

លោក Hoo, Cheng

សមាជិក

លោក Antoin Bruijninckx

សមាជិក

លោក Kuo, Wen-Ta

សមាជិក

លោកស្រី Huang, Pin-Jui

សមាជិក

លោក Antoin Bruijninckx

ជាសមាជិក

គណកម្មាធិការតែងតាំង និងតម្លៃការ

គណៈកម្មាធិការតែងតាំង និងតម្លៃការ មានតួនាទីជាគណៈកម្មាធិការឯកទេសមួយនៅក្នុងក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះមានទំនួលខុសត្រូវសំខាន់ក្នុងការណែនាំបុគ្គលដែលសាកសមសម្រាប់តួនាទីជាអ្នកដឹកនាំទៅកាន់គណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល។ លើសពីនេះ គណៈកម្មាធិការនេះមានតួនាទីត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាពរបស់គោលនយោបាយធនធានមនុស្សសំខាន់ៗ។

គណកម្មាធិការតែងតាំង និងតម្លៃការ មានសមាជិក ៣ រូប គឺ៖

លោកស្រី Hu, Joy Lan-Ya

ប្រធាន

លោក Chen, Ching Ching

សមាជិក

លោក Song Saran

សមាជិក

គណៈកម្មាធិការការពារអតិថិជន

គណៈកម្មាធិការការពារអតិថិជន គឺជាគណៈកម្មាធិការឯកទេសមួយនៃក្រុមប្រឹក្សាភិបាល ដើម្បីត្រួតពិនិត្យជាប្រចាំនូវដំណើរការគ្រប់គ្រងទាក់ទងនឹងការការពារអតិថិជន និងធានាថា អម្រឹត អនុវត្តតាមបទប្បញ្ញត្តិពាក់ព័ន្ធទាំងអស់ និងតម្រូវការសមភាគីសម្រាប់ការការពារអតិថិជន។

គណៈកម្មាធិការការពារអតិថិជន មានសមាជិក ៥ រូប គឺ៖

លោក Antoin Bruijninckx

ប្រធាន

លោក Chuang, Chien-Fa

សមាជិក

លោកស្រី Oluwatobi Boshoro

សមាជិក

លោក Kuo, Wen-Ta

សមាជិក

លោកស្រី Huang, Pin-Jui

សមាជិក

លោក Antoin Bruijninckx

ជាសមាជិក