• Home
  • ព័ត៌មាន
  • អម្រឹត និងក្រសួងអប់រំ យុវជន និងកីឡា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់វប្បធម៌អំណាននៅកម្ពុជា

អម្រឹត និងក្រសួងអប់រំ យុវជន និងកីឡា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់វប្បធម៌អំណាននៅកម្ពុជា

Oct 27, 2026

ភ្នំពេញ, កម្ពុជា៖ អម្រឹតមានសេចក្តីសោមនស្សរីករាយក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងអប់រំ យុវជន និងកីឡា ស្តីពី «ការគាំទ្រពិព័រណ៍សៀវភៅ អបអរសាទរទិវាជាតិអំណាន ១១ មីនា» សម្រាប់រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩។

កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួម និងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងរវាងអម្រឹត និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរួមចំណែកលើកកម្ពស់វប្បធម៌អំណាន និងការតែងនិពន្ធនៅកម្ពុជា ព្រមទាំងជំរុញឱ្យការអានក្លាយជាផ្នែកមួយដ៏សំខាន់នៃការសិក្សា និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

តាមរយៈការគាំទ្រពិព័រណ៍សៀវភៅក្នុងឱកាសទិវាជាតិអំណាន ១១ មីនា អម្រឹតនឹងចូលរួមចំណែកបង្កើតឱកាសឱ្យសាធារណជន ជាពិសេសកុមារ យុវជន និងអ្នកស្រឡាញ់ការអាន បានចូលរួមក្នុងសកម្មភាពអំណាន ស្វែងយល់ពីសៀវភៅ និងស្នាដៃនិពន្ធ ព្រមទាំងជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងអ្នកអាន និងអ្នកនិពន្ធ។

ភាពជាដៃគូនេះក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អម្រឹតចំពោះការទទួលខុសត្រូវក្នុងសង្គម តាមរយៈការចូលរួមគាំទ្រគំនិតផ្តួចផ្តើមដែលផ្តល់អត្ថប្រយោជន៍ដល់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។ អម្រឹតជឿជាក់ថា ការលើកកម្ពស់ការស្រឡាញ់ការអាន និងការសិក្សាពេញមួយជីវិត គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការកសាងសង្គមប្រកបដោយចំណេះដឹង បង្កើនសមត្ថភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

ឆ្ពោះទៅមុខ អម្រឹតនឹងបន្តសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគាំទ្រសកម្មភាពលើកកម្ពស់វប្បធម៌អំណាន និងការតែងនិពន្ធ ដើម្បីរួមចំណែកបង្កើតសង្គមមួយដែលប្រជាពលរដ្ឋមានចំណេះដឹង សមត្ថភាព និងឱកាសសិក្សារៀនសូត្រកាន់តែប្រសើរ។

អម្រឹត  រួមចំណែកលើកកម្ពស់វប្បធម៌អំណាន និងកសាងសង្គមកម្ពុជាប្រកបដោយចំណេះដឹង។

 

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ