សេវាកម្មសន្សំចល័ត

សេវាកម្មសន្សំចល័ត

អ្នកមានហាង ឬអាជីវកម្មមួយនៅលើទីផ្សារ ហើយចង់រក្សាប្រាក់ខ្លះនៅកន្លែងដែលមានសុវត្ថិភាព អ្នកមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ អម្រឹត នោះទេ។ មន្រ្តីសន្សំចល័តរបស់ អម្រឹត នឹងទៅទទួលយកប្រាក់សន្សំរបស់អ្នក មិនថានៅគេហដ្ឋាន ឬ នៅហាងរបស់អ្នកឡើយ។ អ្នកនឹងទទួលបានសារបញ្ជាក់នូវការដាក់សាច់ប្រាក់ ហើយបុគ្គលិកយើងនឹងធ្វើការកត់ត្រាប្រតិបត្តិការក្នុងកម្មវិធីទូរស័ព្ទដៃនៅចំពោះមុខអ្នកផ្ទាល់ ដែលមានសុវត្ថិភាព១០០%។

អត្ថប្រយោជន៍

> អ្នកអាចធ្វើការស្នើសុំឥណទានរហ័ស ហើយអ្នកនឹងទទួលបានក្នុងរយៈពេល ២៤ម៉ោងដោយមិនចាំបាច់មានទ្រព្យបញ្ចាំ
> អ្នកអាចធ្វើការដកប្រាក់ជាមួយនឹងបុគ្គលិករបស់យើង
> នៅពេលអ្នកធ្វើការសន្សំ អ្នកអាចបើកគណនីប្រាថ្នា ឬ គណនីមានកាលកំណត់
> អ្នកអាចធ្វើការស្នើសុំឥណទានបុគ្គល ឬ ឥណទានសម្រាប់អាជីវកម្ម
> សុវត្ថិភាពខ្ពស់សម្រាប់ប្រាក់សន្សំដែលអាចដកបានគ្រប់ពេលសម្រាប់ក្រុមគ្រួសារ ឬ អាជីវកម្មនៅពេលបន្ទាន់។
​​​​​​