កម្មវិធី Amret Mobile នាំមកនូវសេវាធនាគារប្រចាំថ្ងៃកាន់តែនៅក្បែរលោកអ្នក។ មិនថាការផ្ទេរប្រាក់ទៅកាន់គណនីធនាគារ ការបង់វិក្កយបត្រនៅតាមហាង ការបង់កម្ចី បញ្ចូលកាតទូរសព្ទ បង់ថ្លៃវិក្កយបត្រប្រចាំខែ ឬ សូម្បីដាក់ពាក្យស្នើឥណទាន អ្នកអាចធ្វើប្រតិបត្តិការសេវាកម្មទាំងអស់នេះបាន គ្រប់ពេលវេលា គ្រប់ទីកន្លែង នៅលើទូរសព្ទស្មាតហ្វូនរបស់អ្នក។
ចុចលើរូបខាងក្រោមដើម្បីទាញយកកម្មវិធីអម្រឹតម៉ូបាលពី App Store
ឬ Google's Play Store របស់ Google ហើយបើកដំណើរការ
អម្រឹតម៉ូបាល
ទាញយកឥលូវនេះ
បង្តើតគណនីអម្រឹតបានដោយខ្លួនឯងភ្លាមៗ ដោយមិនចាំបាច់មកកាន់សាខារបស់អម្រឹត។ រីករាយជាមួយអត្រាការប្រាក់កាន់
តែខ្ពស់ និងធ្វើប្រតិបត្តិការដោយរលូនតាមរយៈអម្រឹតម៉ូបាល។
ពិនិត្យមើលសមតុល្យគណនី គ្រប់គ្រងលំហូរសាច់ប្រាក់ចេញ ឬចូល និងប្រវត្តិប្រតិបត្តិការ ដើម្បីគ្រប់គ្រងហិរញ្ញ
វត្ថុរបស់អ្នកអោយកាន់តែប្រសើរឡើង។
ផ្ញើ និងទទួល ការផ្ទេរប្រាក់រវាងអម្រឹត និងទៅកាន់ធនាគារក្នុងស្រុកទាំងអស់ សូមចុចទីនេះ
ទូទាត់វិក្កយបត្ររបស់អ្នកបានភ្លាមៗ រួមមាន អគ្គិសនី ទឹក សំរាម ដោយគ្រាន់តែចុចពីរបីជំហាន គ្រប់ពេល
វេលា និងគ្រប់ទីកន្លែង។
បង្តើតគណនីសន្សំផ្សេងៗបានភ្លាមៗ រួមទាំងលេខគណនីសន្សំមានកាលកំណត់ ដើម្បីទទួលបានអត្រាការ
ប្រាក់ខ្ពស់ និងការសន្សំរយៈពេលវែង ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់អ្នក។
បំពេញពាក្យតាមអនឡាញដោយមិនចាំបាច់មកសាខាផ្ទាល់ ហើយទទួលបានការផ្ដល់ព័ត៌មានពីសំណើរឥណទានរបស់អ្នក យូរបំផុតត្រឹម ៣ថ្ងៃ ក្រោយពេលដាក់ពាក្យ។
រីករាយជាមួយការទូទាត់ដោយមិនចាំបាច់កាន់សាច់ប្រាក់ជាមួយ KHQR របស់ពាណិជ្ជករតាមបណ្តាហាង
នានារហូតដល់ 50,000 ដុល្លារ និង 200,000,000 រៀលក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។
ទាញយក KHQR ផ្ទាល់ខ្លួនដោយខ្លួនឯងលើអម្រឹតម៉ូបាល ដើម្បីទទួលប្រាក់រពីភាគីផ្ទេរប្រាក់រវាងអម្រឹត និងពីធនាគារផ្សេងទៀតភ្លាមៗដោយឥត
គិតថ្លៃ។
បញ្ចូលកាតទូរសព្ទគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ឬបង្តើតកាលវិភាគសម្រាប់ការញ្ចូលលុយទូរសព្ទដោយ
ស័្វយប្រវត្តិរៀងរាល់ថ្ងៃ សប្តាហ៍ ឬខែ។
អ្នកនឹងទទួលបានព័ត៌មានភ្លាមៗ អំពីប្រតិបត្តិការរបស់អ្នកទាំងអស់។
បរិច្ចាគដល់មូលនិធិគន្ធបុប្ជាកម្ពុជា ដើម្បីសង្រ្គោះជីវិតកុមារ។ អ្នកក៏អាចប្រើប្រាស់មុខងារ បរិច្ចាគប្រាក់បង្រ្គប់ដើម្បីបរិច្ចាគនៅពេលណាដែលអ្នកធ្វើការទូទាត់ KHQR។
បញ្ចូលលុយភ្លាមៗទៅក្នុង E-Wallet របស់អ្នក មិនថាអ្នកនៅទីណាជាមួយ Amret Mobile។ ដៃគូរបស់យើងរួមមាន Wing, True Money, PiPay និងជាច្រើនទៀតដែលនឹងមកដល់។
រីករាយជាមួយនឹងបទពិសោធនៃការបង់ប្រាក់ដ៏រលូនដោយមិនប្រើសាច់ប្រាក់ នៅពេលលោកអ្នកដើរទិញឥវ៉ាន់ ទទួលទានអាហារ ឬ បង់ថ្លៃទំនិញនានានៅទីតាំងរាប់រយកន្លែងនៅក្នុងប្រទេសកម្ពុជា។ ជាមួយ Amret Mobile លោកអ្នកអាចធ្វើការបង់ប្រាក់ជាមួយដៃគូបញ្ចុះតម្លៃរបស់ អម្រឹត បានយ៉ាងរហ័ស ងាយស្រួល និងសុវត្ថិភាព។
ទស្សនាកម្រងវីដេអូខាងក្រោមនេះ ដើម្បីយល់ដឹងកាន់តែច្បាស់ពីរបៀបក្នុងការធ្វើប្រតិបត្តិការសេវាកម្មនៅលើកម្មវិធី Amret Mobile។
លោកអ្នកអាចចុះឈ្មោះប្រើប្រាស់ និងបង្កើតគណនីដោយខ្លួនឯងបាន ដោយគ្រាន់តែ មានលេខទូរសព្ទនិងអត្តសញ្ញាណប័ណ្ណឬ លិខិតឆ្លងដែន។ ដើម្បីអាចចុះឈ្មោះប្រើប្រាស់កម្មវិធី Amret Mobile។ សូមធ្វើការទាញយក
កម្មវិធី Amret Mobile តាម App Store និង Google Play។
ទាញយក Amret Mobile App: https://onelink.to/ubk4qu
លោកអ្នកអាចធ្វើការផ្លាស់ប្តូរនិងស្នើសុំផ្លាស់ប្ដូរលេខសម្ងាត់ថ្មី ដោយគ្រាន់តែធ្វើការទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនតាមរយៈ៖ ០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១ឬ ០៨៩ ៩៩៩ ០៣៣។ ចាប់ពីម៉ោង៦:០០ ព្រឹក ដល់ ៩:០០យប់។
ប្រសិនបើអ្នកបញ្ចូលពាក្យសម្ងាត់មិនត្រឹមត្រូវ ចំនួន ៣ ដងជាប់ៗគ្នានោះ Amret Mobile របស់អ្នកនឹងត្រូវបានផ្អាកដំណើរការបណ្តោះអាសន្ន (Locked) ហើយអ្នកត្រូវរង់ចាំរយៈពេល១៥នាទី ឬ ទាក់ទងមន្រ្តីសេវាអតិថិជន
របស់ អម្រឹត តាមរយៈលេខទូរស័ព្ទ 855 (0) ២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១ឬ ០៨៩ ៩៩៩ ០៣៣។ ដើម្បីបើកដំណើរការវិញ។
មិនមានគិតថ្លៃសេវាទេ
ទេ! អ្នកអាចផ្ទេរប្រាក់រវាងគណនី អម្រឹត ដោយឥតគិតថ្លៃ។
ការផ្ទេរប្រាក់ឆ្លងធនាគារត្រូវបានគិតថ្លៃសេវាដូចខាងក្រោម៖
- ថ្លៃសេវា 4.០០០ រៀល សម្រាប់ទំហំទឹកប្រាក់ < ៤.០០០.០០០ រៀល
- ថ្លៃសេវា ៨.០០០ រៀល សម្រាប់ទំហំទឹកប្រាក់ចាប់ពី ៤.០០០.០០០ រៀល ដល់ ២០.០០០.០០០ រៀល
- ថ្លៃសេវា ១២.០០០ រៀល សម្រាប់ទំហំទឹកប្រាក់ > ២០.០០០.០០០ រៀល
ទំហំប្រតិបត្តិការផ្ទេរប្រាក់ពីអម្រឹតទៅធនាគារផ្សេងតាមរយៈបាគង នៅលើAmret Mobile៖ ១០០,០០០ ដុល្លារ និង ៤០០,០០០,០០០ រៀល ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ សម្រាប់ការផ្ទេរប្រាក់តាមលេខគណនី។
ការផ្ទេរប្រាក់ពី Amret Mobile ទៅកាន់ម៉ាស៊ីនអេធីអឹម ពុំអស់ថ្លៃសេវាឡើយ។ ទំហំទឹកប្រាក់អតិបរមាសម្រាប់ការដកប្រាក់ពីម៉ាស៊ីនអេធីអឹម៖
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ៤០០.០០០ រៀល ឬ ៥០០ ដុល្លារ
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ១០.០០០.០០០ រៀល ឬ ២៥០០ ដុល្លារ
ទំហំទឹកប្រាក់អតិបរមាសម្រាប់ការផ្ទេរប្រាក់ពីគណនី អម្រឹត ទៅកាន់គណនីវីង៖
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ៤.០០០.០០០ រៀល ឬ ១.០០០ ដុល្លារ
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ ១០.០០០.០០០ រៀល ឬ ២.៥០០ ដុល្លារ
ប្រាកដណាស់ សម្រាប់លោកអ្នកជាអតិថិជនថ្មី ហើយមានចំណាប់អារម្មណ៍កម្ចី លោកអ្នកអាចស្នើសុំកម្ចីនៅលើអម្រឹតម៉ូបាលបាន ដោយគ្រាន់តែបំពេញទម្រង់បែបបទប្រាក់កម្ចីសាមញ្ញនៅលើកម្មវិធី Amret Mobile នៅត្រង់
មុខងារ កម្ចី > ស្នើសុំប្រាក់កម្ចីថ្មី ដោយផ្ទាល់នៅលើស្មាតហ្វូនរបស់អ្នក។ បន្ទាប់ពីការស្នើសុំរបស់អ្នកទទួលបានជោគជ័យ បុគ្គលិករបស់អម្រឹតនឹងទាក់ទងទៅកាន់អ្នក ក្នុងរយៈពេល 48 ម៉ោងដើម្បីធ្វើការវាយតំលៃបន្ថែមទៀត។
សូមទំនាក់ទំនងមកកាន់មន្រ្តីសេវាអតិថិជនរបស់ អម្រឹតតាមរយៈ លេខទូរស័ព្ទ ០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១ឬ ០៨៩ ៩៩៩ ០៣៣ ផ្អាកដំណើរការបណ្ណោះអាសន្ន ដើម្បីជៀសវាងភាគី ទីបីព្យាយាមចូលប្រើប្រាស់ក្នុង Amret Mobile លើទូរសព្ទរបស់អ្នក។
លោកអ្នកអាចជ្រើសរើសប្រើប្រាស់ភាសាខ្មែរ ឬអង់គ្លេស សូមអនុវត្តតាមជំហានដូចខាងក្រោម៖
១. ចូលទៅប្រើប្រាស់កម្មវិធី Amret Mobile
២. ចុចលើ សញ្ញាដេកត្រេបី
៣. ចុចលើពាក្យ ការកំណត់
៤. ជ្រើសរើស ភាសា
៥. ជ្រើសរើសភាសាដែលអ្នកចូលចិត្ត ភាសាអង់គ្លេស ឬ ភាសាខ្មែរ។