«១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់»៖ អម្រឹតបន្តសហការជាមួយដៃគូ ដើម្បីលើកកម្ពស់ការអាន និងចំណេះដឹងអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ
Oct 28, 2026
ភ្នំពេញ, កម្ពុជា៖ អម្រឹត និងវិទ្យាស្ថាន CamEd Business School បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបន្តពង្រឹងភាពជាដៃគូ និងបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រការអភិវឌ្ឍធនធានមនុស្ស និងបង្កើតឱកាសការងារក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារសម្រាប់យុវជនកម្ពុជា។
![]()
តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរមានគោលបំណងជំរុញការភ្ជាប់ចំណេះដឹងទ្រឹស្តីក្នុងថ្នាក់រៀនទៅនឹងបទពិសោធន៍ការងារជាក់ស្តែង ដោយផ្តល់ឱកាសឱ្យនិស្សិត និងយុវជនកម្ពុជាបានពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព និងអភិវឌ្ឍជំនាញវិជ្ជាជីវៈដែលចាំបាច់សម្រាប់ទីផ្សារការងារ។ ការសហការនេះក៏ជួយឱ្យយុវជនកាន់តែមានភាពជឿជាក់ និងត្រៀមខ្លួនបានល្អប្រសើរសម្រាប់ការកសាងអាជីពនាពេលអនាគត។
ក្នុងរយៈពេល ៤ឆ្នាំកន្លងមក ភាពជាដៃគូរវាងអម្រឹត និង CamEd Business School បានក្លាយជាកិច្ចសហការដ៏មានតម្លៃ ដែលរួមចំណែកបង្កើតឱកាសសិក្សា និងការអភិវឌ្ឍសមត្ថភាពសម្រាប់យុវជនកម្ពុជា។ កិច្ចសហការនេះបង្ហាញពីសារៈសំខាន់នៃការចូលរួមពីវិស័យឯកជន និងស្ថាប័នអប់រំ ក្នុងការរៀបចំធនធានមនុស្សឱ្យមានចំណេះដឹង ជំនាញ និងសមត្ថភាពស្របតាមតម្រូវការរបស់វិស័យការងារ។
ឆ្ពោះទៅមុខ អម្រឹត និង CamEd Business School ប្តេជ្ញាបន្តពង្រឹងកិច្ចសហការនេះ ព្រមទាំងស្វែងរកឱកាសថ្មីៗ ដើម្បីគាំទ្រការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការត្រៀមខ្លួនចូលទីផ្សារការងាររបស់យុវជន។ ស្ថាប័នទាំងពីរជឿជាក់ថា ការវិនិយោគលើការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស គឺជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។
អម្រឹត រួមគ្នាអភិវឌ្ឍធនធានមនុស្ស និងបង្កើតឱកាសសម្រាប់អនាគតយុវជនកម្ពុជា។
អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Oct 27, 2026
Oct 26, 2026