• Home
  • ព័ត៌មាន
  • អម្រឹតចូលរួម «សន្និសីទស្ដីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦»

អម្រឹតចូលរួម «សន្និសីទស្ដីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦»

Mar 28, 2026

ភ្នំពេញ, ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៦គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានមោទកភាពក្នុងការចូលរួមកម្មវិធី «សន្និសីទស្ដីពីកសិចំណីអាហារប្រកបដោយនិរន្តរភាព ឆ្នាំ២០២៦» ក្រោមប្រធានបទ «បង្កើនការផលិតស្រូវដែលមានជាតិកាបូនទាប៖ ជំរុញកសិករតូចៗតាមរយៈបច្ចេកវិទ្យាឌីជីថល និង AWD» ដែលបានរៀបចំឡើងកាលពីថ្ងៃទី ២៧ មីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ណូវ៉ូថែល បឹងកេងកង១។

កម្មវិធីនេះមានគោលបំណងលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ជំរុញការអភិវឌ្ឍខ្សែសង្វាក់តម្លៃស្រូវអង្ករ និងលើកស្ទួយគុណភាពអង្ករកម្ពុជា ដើម្បីឈានទៅរកទីផ្សារអន្តរជាតិ។ ការរៀបចំកម្មវិធីនេះទទួលបានការគាំទ្រយ៉ាងសំខាន់ពីស្ថាប័នដៃគូសំខាន់ៗ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

សន្និសីទនេះមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញ និងភាគីពាក់ព័ន្ធប្រមាណ ១៥០ នាក់ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងដំណោះស្រាយនវានុវត្តន៍ ក្នុងការលើកកម្ពស់ផលិតកម្មស្រូវប្រកបដោយនិរន្តរភាព និងមានភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ។

ការចូលរួមរបស់អម្រឹតក្នុងកម្មវិធីនេះ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រវិស័យកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយផ្តោតលើការលើកកម្ពស់ជីវភាពកសិករ និងការអនុវត្តវិធីសាស្ត្រផលិតកម្មដែលមានចីរភាព។

 

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ