អម្រឹត និងសារមន្ទីរ ស.ស.រ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីលើកកម្ពស់ ចំណេះដឹងផ្នែកប្រវត្តិសេដ្ឋកិច្ច និង រូបិយវត្ថុខ្មែរ សម្រាប់រយៈពេល ៣ ឆ្នាំ
Jun 17, 2026
សៀមរាប, ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦៖ អម្រឹត បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមអភិរក្ស អភិវឌ្ឍ និងលើកតម្កើងអក្សរសាស្ត្រជាតិជាតិខ្មែរ តាមរយៈការចូលរួមជាអ្នកឧបត្ថម្ភធំ (Diamond Sponsor) ក្នុង «ព្រឹត្តិការណ៍សំណេរអង្គរ» លើកទី៣ ដែលបានប្រារព្ធឡើងនៅលើស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍នេះ មានបេក្ខជនចូលរួមប្រកួតសរុបចំនួន ១,៨៦០ អង្គ/នាក់ ដែលជាចំនួនកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ បើធៀបនឹង២ឆ្នាំកន្លងទៅ។ ការកើនឡើងនេះ ឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងទូលំទូលាយពីសាធារណជនខ្មែរ ជាពិសេសពីសំណាក់យុវជនជំនាន់ក្រោយ ដែលកាន់តែចាប់អារម្មណ៍ និងឱ្យតម្លៃដល់អក្សរសាស្ត្រជាតិខ្មែរ។

កម្មវិធី «សំណេរអង្គរ» គឺជាព្រឹត្តិការណ៍ប្រកួតប្រជែងសរសេរតាមអានប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់អក្សរសាស្ត្រខ្មែរ ដោយផ្តោតលើប្រធានបទពាក់ព័ន្ធនឹង «រមណីយដ្ឋានអង្គរ»។
គោលបំណងសំខាន់ៗនៃកម្មវិធី រួមមាន៖



អម្រឹត មានមោទកភាព និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមគាំទ្រក្នុង«ព្រឹត្តិការណ៍សំណេរអង្គរ» លើកទី៣ ក្នុងនាមជា អ្នកឧបត្ថម្ភធំ (Diamond Sponsor)។ នេះជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកផ្សព្វផ្សាយ លើកកម្ពស់ និងជំរុញទឹកចិត្តសាធារណជនទូទៅ ជាពិសេសយុវជនជំនាន់ក្រោយឲ្យកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ
រួមគ្នា អភិរក្ស អភិវឌ្ឍ និងលើកតម្កើងអក្សរសាស្រ្តជាតិខ្មែរ។

អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
May 28, 2026
May 24, 2026