• Home
  • ព័ត៌មាន
  • អម្រឹត ចូលរួមជាមួយធានាគាជាតិនៃកម្ពុជា បន្តគាំទ្រកម្មវិធីប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក

អម្រឹត ចូលរួមជាមួយធានាគាជាតិនៃកម្ពុជា បន្តគាំទ្រកម្មវិធីប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក

Jul 15, 2025

ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥ – អម្រឹតបន្តចូលរួមជាមួយធានាគាជាតិនៃកម្ពុជា អម្រឹតសូមអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ បាគង នៃធនាគារជាតិនៃកម្ពុជា ចំពោះគំនិតផ្តួចផ្តើមដ៏មានតម្លៃ ក្នុងការអនុវត្ត កម្មវិធីប្តូរក្រដាសប្រាក់រៀលចាស់ ទក់ និងរហែក ដោយឥតគិតថ្លៃ ដែលបង្កើតឡើងក្នុងគោលបំណងជួយលើកកម្ពស់ស្ថិរភាព និងលើកតម្កើងចរន្តក្នុងការប្រើប្រាស់ក្រដាសប្រាក់រៀលជាតិ។

 

គ្រឺៈស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តែងតែបន្តឆន្ទៈ ចូលរួមគាំទ្រជានិច្ចក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុជាតិ ។ អម្រឹត មានសេចក្តីសោមនស្សរីករាយ បន្តចូលរួមជាមួយយុទ្ធនាការនេះ ដោយមានគោលបំណងរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ពង្រឹងប្រព័ន្ធបាគង និងពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយក្នុងសហគមន៍ជាតិយើង។

 “ការប្តូរក្រដាសប្រាក់រៀលចាស់ ទក់ និងរហែក គឺជាចំណុចសំខាន់មួយ ក្នុងការរក្សាទុកស្តង់ដារប្រាក់រៀលជាតិ និងបង្កើនចរន្តប្រាក់ចេញ-ចូល។ អម្រឹត មានកិត្តិយសចូលរួមជាផ្នែកមួយក្នុងការជំរុញឱ្យប្រើប្រាស់ប្រាក់រៀលក្នុងជីវិតប្រចាំថ្ងៃ។”

 

ពីអម្រឹត យើងខ្ញុំ មានសេចក្តីសោមនស្សរីករាយ បន្តចូលរួមជាមួយយុទ្ធនាការនេះ ដើម្បីរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និងចំណេះដឹងផ្នែកហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ

 

ដោយមានការចូលរួមពីស្ថាប័នឯកជន និងសាធារណៈជនយ៉ាងសកម្ម អម្រឹត ជឿជាក់ថា ការអភិវឌ្ឍប្រព័ន្ធបាគង និងការប្រើប្រាស់ប្រាក់រៀល នឹងក្លាយជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំរបស់ប្រទេសកម្ពុជា។

អំពីអម្រឹត

បច្ចុប្បន្ន អម្រឹត​មាន​មោទនភាព​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​0 នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម ។ អម្រឹត បាន​និង​កំពុង​បម្រើ​អតិថិជន​ជាង​00,000 នាក់ ដែល​ជា កសិករ​មាន​ចំណូល​ទាប​សហគ្រាស​ធុន​តូច តូច​បំផុត និង​មធ្យម ។ អម្រឹត​មាន​សាខា​ចំនួន​១៥០ ក្នុង​២៤ រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស និង​មាន​បុគ្គលិក​ជាង ៤.៧០០​នាក់ កំពុង​បម្រើ​ការងារ​។

អម្រឹត​គឺជា​ក្រុមហ៊ុន​បុត្រ សម្ព័ន្ធ​របស់ Bank SinoPac (​ធនាគារ សាយ​ណូ​ផេ​ក​) គឺជា​ភាគ​ទុ​និក​ធំ​នៅ​ក្នុង​អម្រឹត រួម​ជាមួយនឹង​ភាគ​ទុ​និក​ចំនួន​០២​ផ្សេង​ទៀត​ ដែល​ជា​ស្ថាប័ន​អន្តរជាតិ​មាន​កិត្តិនាម និង​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ស្ថាប័ន​ដែល​មាន​ភាព​ច្នៃប្រឌិត និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ផ្នែក​សង្គម ។ ក្នុង​ដំណើរ​វិវត្តន៍ និង​ការ​រីក​ចម្រើន​របស់​ខ្លួន​អម្រឹត​បន្ត​បំពេញបេសកកម្ម​ក្នុង​ការ​ផ្តល់​សេវា​ហិ​រញ្ញវត្ថុ​ដែល​ស្រប​តាម​តម្រូវការ​ចាំបាច់​របស់​អតិថិជន ​។ 

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ