• Home
  • ព័ត៌មាន
  • អម្រឹត បន្តលុបចោលទាំងស្រុងនូវបំណុលកម្ចី ដែលមានទឹកប្រាក់សរុបចំនួន ៩.៦៦៦.២០០ រៀល និងចំនួន ៨.៤៣៧,៥០ ដុល្លារអាមេរិក ជូនអតិថិជន១រូបទៀត ដែលជាយោធិនរងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ភ្នំពេញ។

អម្រឹត បន្តលុបចោលទាំងស្រុងនូវបំណុលកម្ចី ដែលមានទឹកប្រាក់សរុបចំនួន ៩.៦៦៦.២០០ រៀល និងចំនួន ៨.៤៣៧,៥០ ដុល្លារអាមេរិក ជូនអតិថិជន១រូបទៀត ដែលជាយោធិនរងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ភ្នំពេញ។

Aug 16, 2025

ភ្នំពេញ, ថ្ងៃទី ១៦​ ខែសីហា ឆ្នាំ២០២៥ – អម្រឹតឈរក្នុងស្មារតីសាមគ្គីជាតិ និងការចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានបន្តអនុវត្តន៍គោលនយោបាយជួយសង្គ្រោះ និងបរិច្ចាគថវិការ ស្បៀង ជូនដល់អតិថិជន ដែលជាយោធិនរងរបួស។

 

កាលពីពេលថ្ងៃទី ៣១ កក្កដា ឆ្នាំ២០២៥ ថ្មីៗនេះផងដែរ អម្រឹតក៏បានប្រកាសលុបចោលបំណុលកម្ចីទាំងស្រុងដល់យោធិនពលី ចំនួន ២រួប មកហើយ ដែលមានទំហំទឹកប្រាក់សរុបចំនួន ៥១,៧៨៩ ដុល្លារ របស់អតិថិជនចំនួន ២ រូប ដែលជាយោធិនបានលះបង់ជីវិតក្នុងកិច្ចការ ការពារបូរណភាពទឹកដីកម្ពុជា។ក្រៅពីការលុបចោលបំណុលទាំងស្រុង អម្រឹតបានផ្តល់ជំនួយថវិកាចំនួន ៥ លានរៀល សម្រាប់មួយគ្រួសារ ដើម្បីជួយកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុដល់គ្រួសារទាំងពីរ។  

ចំណែកថ្ងៃនេះ ថ្ងៃទី ១៦​ ខែសីហា ឆ្នាំ២០២៥ អម្រឹតបន្តប្រកាសលុបចោលបំណុលកម្ចីទាំងស្រុងចំនួនទឹកប្រាក់សរុបចំនួន ៩.៦៦៦.២០០ រៀល និង ៨.៤៣៧,៥០ ដុល្លារអាមេរិក ជូនអតិថិជនម្នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត។

 

ក្នុងឱកាសដ៏មានអត្ថន័យនេះ​ ក្នុងនាមជាសា្ថប័នមួយដែលផ្តល់កម្ចីផងនោះ អម្រឹត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលបានអនុញ្ញាតិឲ្យក្រុមការងារ អម្រឹត ចូលរួមសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជួយជូនដល់ យោធិនរងរបួស ១៤រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀតជាមួយគ្នាផងដែរ។

 

អម្រឹត រួមទាំងបុគ្គលិកអម្រឹតទាំងអស់ នឹងចងចាំនូវការលះបង់ដ៏អស្ចារ្យ និងវីរភាពដ៏ក្លាហានរបស់យោធិនកម្ពុជាទាំងអស់ ក្នុងការការពារបូរណភាពទឹកដី និងថែរក្សារសុខ សុវត្ថិភាពជូនជាតិ កន្លងមករហូតមកដល់ពេលនេះ។

 

អម្រឹត សូមជូនពរយោធិនទាំងអស់ឲ្យឆាប់ជាសះស្បើយ និងអាចវិលត្រឡប់ជួបជុំក្រុមគ្រួសារបានក្នុងពេលឆាប់ៗនេះ។

អំពីអម្រឹត

 បច្ចុប្បន្ន អម្រឹត​មាន​មោទនភាព​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​0 នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម ។ អម្រឹត បាន​និង​កំពុង​បម្រើ​អតិថិជន​ជាង​00,000 នាក់ ដែល​ជា កសិករ​មាន​ចំណូល​ទាប​សហគ្រាស​ធុន​តូច តូច​បំផុត និង​មធ្យម ។ អម្រឹត​មាន​សាខា​ចំនួន​១៥០ ក្នុង​២៤ រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស និង​មាន​បុគ្គលិក​ជាង ៤.៧០០​នាក់ កំពុង​បម្រើ​ការងារ​។

អម្រឹត​គឺជា​ក្រុមហ៊ុន​បុត្រ សម្ព័ន្ធ​របស់ Bank SinoPac (​ធនាគារ សាយ​ណូ​ផេ​ក​) គឺជា​ភាគ​ទុ​និក​ធំ​នៅ​ក្នុង​អម្រឹត រួម​ជាមួយនឹង​ភាគ​ទុ​និក​ចំនួន​០២​ផ្សេង​ទៀត​ ដែល​ជា​ស្ថាប័ន​អន្តរជាតិ​មាន​កិត្តិនាម និង​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ស្ថាប័ន​ដែល​មាន​ភាព​ច្នៃប្រឌិត និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ផ្នែក​សង្គម ។ ក្នុង​ដំណើរ​វិវត្តន៍ និង​ការ​រីក​ចម្រើន​របស់​ខ្លួន​អម្រឹត​បន្ត​បំពេញបេសកកម្ម​ក្នុង​ការ​ផ្តល់​សេវា​ហិ​រញ្ញវត្ថុ​ដែល​ស្រប​តាម​តម្រូវការ​ចាំបាច់​របស់​អតិថិជន ​។

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ