• Home
  • ព័ត៌មាន
  • អម្រឹតចូលរួម ពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

អម្រឹតចូលរួម ពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

Jun 01, 2025

ភ្នំពេញ ថ្ងៃទី ០១ មិថុនា ឆ្នាំ២០២៥ — អម្រឹតបានចូលរួម កម្មពិធី បើកយុទ្ធនាការថ្មីមួយក្រោមប្រធានបទ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានគោលបំណងស្វែងរកជម្រួញគាំទ្រថវិកាឲ្យមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តបម្រើសេវាសុខាភិបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជាបន្ត។

សូមបន្តផងដែរថា ពិធីបើកយុទ្ធនាការនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាដោយផ្ទាល់។

ជាង ៣២ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ផា បានជួយពិនិត្យ មើលថែ និងព្យាបាលកុមារជាង ២៣លាននាក់ដោយឥតគិតថ្លៃ។ ហើយដើម្បីអាចបន្តដំណើរតទៅទៀតបាន មន្ទីរពេទ្យគន្ធបុប្ផា ត្រូវការថវិកាជាង ៤៣លានដុល្លារក្នុងមួយឆ្នាំដើម្បីទ្រទ្រង់។

ក្នុងឱកាសនេះផងដែរ អម្រឹតពិតជាមានក្តីសោមនស្សរីករាយ និងរំភើប ក្នុងការចូលរួមចែករំលែក​​ និងបន្តជាផ្នែកមួយនៃយុទ្ធនាការដ៏មានអត្ថន័យមួយនេះ ដោយអម្រឹតសូមចូលរួមបរិច្ចាគថវិកាចំនួន ៤០.០០០.០០០ រៀល ឬ ១ម៉ឺនដុល្លារ ជូនមូលនិធិគន្ធបុប្ផានៅក្នុងថ្ងៃកម្វពិធី។

អំពីកម្មវិធី

យុទ្ធនាការ​«១ម៉ឺនរៀល ១ម៉ឺននាក់»ប្រចាំឆ្នាំដ៏សំខាន់របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដើម្បីផ្សារភ្ជាប់ និងបង្កើនសកម្មភាពចូលរួមរបស់សាធារណជន សប្បុរសជន។ ដើម្បីជួយសង្គ្រោះកុមារដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងក្នុងរាជធានីភ្នំពេញ និងសៀមរាប។

ជាង ៣២ ឆ្នាំមកហើយ មន្ទីរពេទ្យគន្ធបុប្ផា បានក្លាយជាសង្ឃឹមនៃជីវិតសម្រាប់កុមារជាតិជាច្រើន ដោយបានផ្តល់សេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជូនកុមារកម្ពុជាចំនួនជាង ២៣ លាននាក់។

ដើម្បីអាចបន្តដំណើរការបានជាប្រចាំ វាត្រូវការថវិកាប្រចាំឆ្នាំជាង ៤៣ លានដុល្លារ សម្រាប់ជួយកុមារៗទាំងនោះបាន។

មូលនិធិនេះក៏អំពាវនាវឲ្យសាធារណជន ចូលរួមជាថវិកាតាមលទ្ធភាព ឬចូលរួមបរិច្ចាគឈាម ដើម្បីជួយជីវិតកុមារ កាន់តែច្រើនទៀត។

អម្រឹតសូមសំណូមពរសារធារណៈជនទាំងអស់ ដែលមានលទ្ធភាពក្នុងការបរិចាគថវិការ អាចចូលរួមបរិច្ចាគថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់ តាមរយៈមុខងារបរិច្ចាគនៅលើកម្មវិធី Amret Mobile!

👉ទាញយកជាមួយកម្មវិធី Amret Mobile តាមរយៈ តំណភ្ជាប់៖ https://onelink.to/ubk4qu

 

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន 0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង 00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ