• Home
  • ព័ត៌មាន
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានរៀបចំ “កម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្តលើកទី១១ ជាមួយសាធារណជន នៅខេត្តកំពង់ចាម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានរៀបចំ “កម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្តលើកទី១១ ជាមួយសាធារណជន នៅខេត្តកំពង់ចាម

Jun 07, 2025

អម្រឹតនៅតែបន្តសកម្មភាព​រួមចំណែកក្នុងកិច្ចការសង្គម មនុស្សធម៌ និងសង្គ្រោះអាយុជីវិតមនុស្សដល់អ្នកជំងឺ ដែលកំពុងត្រូវការឈាមជាបន្តបន្ទាប់។ កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានរៀបចំ “កម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្តលើកទី១១ ជាមួយសាធារណជន នៅខេត្តកំពង់ចាម” ក្រោមការជួយជ្រោមជ្រែង និងរៀបចំពី រដ្ឋបាលខេត្តកំពង់ចាម​ ​ មន្ទីពេទ្របង្អែកខេត្តកំពង់ចាម​ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមខេត្តកំពង់ចាម។

 

កម្មវិធីនេះ ប្រារព្ធឡើងក្រោមវត្តមានរបស់ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម  លោក យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ​សាធារណជន ​ និង​បុគ្គលិកអម្រឹត សរុបប្រមានជាង​១០០ នាក់ក្នុងកម្មវិធីបរិច្ចាគឈាមស្ម័គចិត្តលើកទី១១ផងដែរ។ គួរបញ្ជក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត​បានបន្ត និងបង្កើតកម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយធ្វើឡើងក្នុងគោលបំណងធំៗពីរគឺ ចូលរួមលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការបរិច្ចាគឈាម និងចូលរួមក្នុងសកម្មភាពមនុស្សធម៌សង្គម (ក្នុងនាមជាពលរដ្ឋ និងស្ថាប័ន) ក្នុងការជួយសង្គ្រោះអាយុជីវិត។

លោក ហាន កុសល អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ «ក្នុងយុទ្ធនាការនេះ តំណាងអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងបុគ្គលិកដែល ស្ម័គ្រចិត្ត ចូលរួមបរិច្ចាគឈាម ប្រហែលជា ១០០នាក់ នៃតំបន់កំពង់ចាម ហើយការចូលរួមធ្វើយុទ្ធនាការបរិច្ចាគឈាមនេះ ក្នុងគោលបំណងដើម្បីបង្កលក្ខណៈឲ្យយុវជន យុវនារី ប្រជាជនទូទៅ ចែករំលែកក្តីស្រឡាញ់របស់គាត់ ដោយចូលរួមបរិច្ចាគឈាមជួយដល់ជនរងគ្រោះដែលត្រូវការឈាម»

លោកអភិបាលរងខេត្តបន្ថែមថា ការផ្តល់ឈាមគឺជាទឹកចិត្តនៃការលះបង់ ក្នុងការជួយសង្គ្រោះរបស់ខ្ញុំ និងបងប្អូនយុវជន នៃក្តីស្រឡាញ់របស់ជនរួមជាតិ ទៅកាន់អ្នកដទៃតាមរយៈធ្វើសប្បុរសធម៌ ពិសេសគឺតាមរយៈការបរិច្ចាគឈាមរបស់ខ្លួនឯងដើម្បីជួយសង្គ្រោះជីវិតអ្នកដទៃ។

នាឱកាសដ៏វិសេសវិសាលនេះ អម្រឹត បានសម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្តសប្បុរសធម៌ និងការចូលរួមក្នុងសកម្មភាពសប្បុរសនេះ ជាមួយគ្នាពីសប្បុសរសជនទាំងអស់​។ អម្រឹត ប្ដេជ្ញាបន្តដំណើរក្នុងសកម្មភាពផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមទាំងភ្នំពេញ​និងបណ្តាខេត្ត នៅពេលបន្តបន្ទាប់ ដើម្បីចូលរួមចំណែកជួយដល់សង្គម សង្គ្រោះជីវិតមនុស្សនិងរួមចំណែកផ្គត់ផ្គង់ឈាមឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ។

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ