អម្រឹតចូលរួមជាអ្នកឧបត្ថម្ភធំ ក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥
Dec 12, 2025
ភ្នំពេញ, ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ – ក្នុងបំណងចូលរួមចំណែកក្នុងការរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត (Amret MFI) បានចូលរួមគាំទ្រស្នាដៃនិពន្ធសៀវភៅ «លើសពីអង្គរ» ដោយទិញសៀវភៅចំនួន ៥០០ក្បាល។
សៀវភៅ «លើសពីអង្គរ» ជាស្នាដៃដែលបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ខ្មែរ និងអំពីទំនៀមទម្លាប់រស់រវើករបស់ប្រជាពលរដ្ឋនៅតំបន់អង្គរ។ សៀវភៅនេះមិនត្រឹមតែជាសៀវភៅអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រភពចំណេះដឹងដ៏មានតម្លៃសម្រាប់អ្នកដែលចង់ស្វែងយល់អំពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណខ្មែរ។
អម្រឹត ជឿជាក់ថា ការគាំទ្រនេះអាចជួយអោយយុវជន និងសាធារណជនទាំងអស់ មានឱកាសស្វែងយល់ និងថែរក្សាមរតកវប្បធម៌ដ៏ថ្លៃថ្នូររបស់ជាតិ។


Share To:
Dec 06, 2025
Oct 01, 2025