អម្រឹតអបអរខួប ៣៥ឆ្នាំ នៃទំនុកចិត្ត ផ្តល់ជូនឱកាសឈ្នះរង្វាន់សរុប ១៤០រង្វាន់ ជូនដល់អតិថិជន
Aug 20, 2026
ភ្នំពេញ, ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ អម្រឹត បានចូលរួមឧបត្ថម្ភសម្ភារៈសិក្សា ឧបករណ៍បំពងសម្លេង និងថវិកាចំនួន ២០,០០០,០០០ រៀល ជូនក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមទ្រទ្រង់វីរកងទ័ព ព្រមទាំងបន្តឧបត្ថម្ភដល់ប្រជាជនភៀសសឹក និងប្អូនៗសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមតាមបណ្តោយព្រំដែន។
ការឧបត្ថម្ភនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុះមុត និងទំនួលខុសត្រូវសង្គមរបស់អម្រឹត ក្នុងការចូលរួមគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។ អំណោយមនុស្សធម៌នេះ គឺជាផ្នែកមួយនៃការចូលរួមលើកកម្ពស់ការសិក្សា សម្រាប់កុមារ និងយុវជនភៀសសឹក ដើម្បីជំរុញលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្ស អាចបន្តការសិក្សាបានយ៉ាងមានទំនុកចិត្ត និងមិនបោះបង់ការសិក្សា ទោះបីជាកំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាកនេះក៏ដោយ។
អម្រឹត ប្ដេជ្ញាបន្តចូលរួមគាំទ្រ យ៉ាងសកម្ម ក្នុងការគាំទ្រវិស័យអប់រំ និងសកម្មភាពមនុស្សធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសង្គម និងអនាគតកុមារកម្ពុជា។



អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Aug 20, 2026
Jul 21, 2026
May 28, 2026