អម្រឹត បន្តគាំទ្រការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ក្នុងព្រឹត្តិការណ៍ AIA Pink Run 2025 នៅមុខសួនច្បារវត្តបទុមវតី។
Oct 19, 2025
ភ្នំពេញ, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤
អម្រឹត បានរៀបចំដំណើរទស្សនកិច្ចដល់ប្អូនៗសិស្សពូកែនៃ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ទៅកាន់សារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) ដើម្បីសិក្សាស្វែងយល់បន្ថែម ពីប្រវត្តិសាស្ត្រ ការវិវត្តរូបិយវត្ថុ និងសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងរយៈពេលជាង ២០០០ ឆ្នាំ និងតួនាទីរបស់រូបិយវត្ថុក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។


អំពី សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ ជាសារមន្ទីរមួយដែលស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ។ សារមន្ទីរនេះ ជាសារមន្ទីរបែបទំនើបមួយនៅកម្ពុជា ដែលនិយាយអំពីប្រវត្តិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចនៃរូបិយវត្ថុជាច្រើនសម័យកាលរហូតមកដល់បច្ចុប្បន្ន។ សារមន្ទីរ ស.ស.រ មានភាពសម្បូរបែបដ៏អស្ចារ្យជាច្រើន ដែលប្រជាជនខ្មែរ ជាពិសេសយុវជន គួរទៅទស្សនា និងឈ្វេងយល់។

Share To: