អម្រឹតអបអរសាទរ «ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា» និងបន្តគាំទ្រគម្រោងភាពចម្រុះ និងបរិយាបន្ន
Mar 06, 2026
ភ្នំពេញ, ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៦ – ក្នុងឱកាសអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំពិធីអបអរសាទរនៅគ្រប់សាខាទាំងអស់ ដើម្បីបង្ហាញពីការកោតសរសើរ និងការទទួលស្គាល់ចំពោះការចូលរួមយ៉ាងសំខាន់របស់ បុគ្គលិកនារី ក្នុងការរួមចំណែកអភិវឌ្ឍ និងជំរុញភាពជោគជ័យរបស់ស្ថាប័ន។
បុគ្គលិកនារីនៅអម្រឹត បានបំពេញតួនាទីយ៉ាងសំខាន់នៅគ្រប់មុខដំណែង មិនថាក្នុងតួនាទីជាអ្នកដឹកនាំ ឬតួនាទីវិជ្ជាជីវៈផ្សេងៗឡើយ ហើយត្រូវបានចាត់ទុកថាជាធនធានមនុស្សដ៏មានតម្លៃ ដែលជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ និងការរីកចម្រើនរបស់ស្ថាប័ន។

ជាមួយគ្នានេះ អម្រឹតក៏បន្តយកចិត្តទុកដាក់ និងគាំទ្រយ៉ាងសកម្មចំពោះគោលនយោបាយ ភាពចម្រុះ និងបរិយាបន្ន (Diversity and Inclusion – D&I) ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ស្ថាប័ន ក្នុងការកសាងបរិយាកាសការងារដែលបើកចំហ និងមានបរិយាបន្ន។ គោលការណ៍នេះផ្តល់ឱកាសស្មើភាព និងយុត្តិធម៌ដល់បុគ្គលិកគ្រប់រូប ទោះមានសាវតា ឬភេទខុសគ្នាក៏ដោយ ដើម្បីអាចអភិវឌ្ឍសមត្ថភាព និងសម្រេចសក្តានុពលរបស់ខ្លួនបានយ៉ាងពេញលេញ។

ក្នុងឱកាសដ៏មានន័យនេះ អម្រឹត សូមជូនពរដល់ អតិថិជនស្រ្តី និងបុគ្គលិកនារីទាំងអស់ ឲ្យកាន់តែមានសុខភាពល្អ សេចក្តីសុខ ភាពអង់អាចក្លាហាន និងជោគជ័យក្នុងអាជីពការងារ ក៏ដូចជាក្នុងជីវិតប្រចាំថ្ងៃ។ រីករាយទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា!


អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Mar 06, 2026
Mar 04, 2026