អម្រឹតអបអរខួប ៣៥ឆ្នាំ នៃទំនុកចិត្ត ផ្តល់ជូនឱកាសឈ្នះរង្វាន់សរុប ១៤០រង្វាន់ ជូនដល់អតិថិជន
Aug 20, 2026
ភ្នំពេញ, ថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៦, គ្រឹះស្ថាន អម្រឹត បានសហការជាមួយ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ក្នុងការចាប់ផ្តើមកម្មវិធីមួយ ដើម្បីលើកកម្ពស់ការអាន និងការយល់ដឹងអំពីប្រវត្តិសាស្រ្តរូបិយវត្ថុខ្មែរ សម្រាប់កុមារនៅទូទាំងប្រទេសកម្ពុជា។

កម្មវិធីនេះមានគោលបំណងផ្តល់ឱកាសដល់កុមារចំនួនប្រមាណ ១០,០០០ នាក់ មកពីតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ឲ្យបានចូលរួមសិក្សា និងស្វែងយល់អំពីប្រវត្តិសាស្រ្តរូបិយវត្ថុខ្មែរ តាមរយៈបទពិសោធន៍ផ្ទាល់នៅសារមន្ទីរ ស.ស.រ។
សារមន្ទីរ ស.ស.រ គឺជាសារមន្ទីរទំនើប និងជាលើកដំបូងនៅកម្ពុជា ដែលផ្តល់នូវចំណេះដឹងជ្រាលជ្រៅអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និងនយោបាយក្នុងបរិបទប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា។

តាមរយៈការសហការនេះ គ្រឹះស្ថាន អម្រឹត និង សារមន្ទីរ ស.ស.រ មានបំណងរួមចំណែកក្នុងការបង្កើនចំណេះដឹង និងការយល់ដឹងរបស់ជំនាន់ក្មេង អំពីសារៈសំខាន់នៃប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងរូបិយវត្ថុ ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍន៍សង្គមនាពេលអនាគត។

អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Aug 20, 2026
Jul 21, 2026
May 28, 2026