• Home
  • ព័ត៌មាន
  • អម្រឹត ចូលរួមគាំទ្រការរៀបចំ “ទិវាជាតិអំណានលើកទី១១” ដើម្បីលើកកម្ពស់វប្បធម៌អាននៅកម្ពុជា៤ឆ្នាំជាប់គ្នា

អម្រឹត ចូលរួមគាំទ្រការរៀបចំ “ទិវាជាតិអំណានលើកទី១១” ដើម្បីលើកកម្ពស់វប្បធម៌អាននៅកម្ពុជា៤ឆ្នាំជាប់គ្នា

Mar 12, 2026

ភ្នំពេញ, ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ក្នុងឱកាសអបអរសាទរ ទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» អម្រឹត មានមោទនភាពយ៉ាងខ្លាំង ក្នុងការចូលរួមឧបត្ថម្ភ និងគាំទ្រការរៀបចំពិព័រណ៍សៀវភៅ ដើម្បីជំរុញ និងលើកកម្ពស់វប្បធម៌អាននៅក្នុងសង្គមកម្ពុជា។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានបង្ហាញពីសារៈសំខាន់នៃការអាន និងសំណេរ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ។

ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់ផលវិជ្ជមានដល់សង្គម អម្រឹត ប្តេជ្ញាចិត្តបន្តចូលរួមគាំទ្រ និងលើកកម្ពស់វិស័យអប់រំ ជាពិសេសវប្បធម៌អាន ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍចំណេះដឹង និងសមត្ថភាពរបស់ប្រជាជនកម្ពុជា។

អម្រឹត ជឿជាក់ថា ការលើកកម្ពស់វប្បធម៌អាន នឹងជួយពង្រឹងអត្តសញ្ញាណវប្បធម៌ខ្មែរ និងរួមចំណែកក្នុងការកសាងសង្គមមួយដែលមានចំណេះដឹង ការច្នៃប្រឌិត និងការរីកចម្រើនប្រកបដោយចីរភាព។

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ