ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) រវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និង មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស
Mar 20, 2026
ភ្នំពេញ, ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និង មន្ទីរសម្រាកព្យាបាល អ៊ែរ ផ្លឹស បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងការលើកកម្ពស់សុខុមាលភាព និងការថែទាំសុខភាពសម្រាប់អតិថិជន បុគ្គលិក និងសហគមន៍ទាំងមូល។

កិច្ចព្រមព្រៀងនេះមានគោលបំណងបង្កើតឱកាសថ្មីៗក្នុងការចូលប្រើសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។ តាមរយៈភាពជាដៃគូនេះ អម្រឹត និង អ៊ែរ ផ្លឹស នឹងរួមគ្នាផ្តល់អត្ថប្រយោជន៍នានា រួមមានការផ្តល់សេវាសុខភាពដែលមានគុណភាពខ្ពស់ ការផ្សព្វផ្សាយការយល់ដឹងអំពីសុខភាព និងការគាំទ្រដល់សុខុមាលភាពរបស់សហគមន៍។

តំណាងពីភាគីទាំងពីរបានបញ្ជាក់ថា ការសហការនេះជាជំហានសំខាន់មួយក្នុងការរួមចំណែកលើកកម្ពស់គុណភាពជីវិត និងសុខភាពល្អប្រសើរឡើងសម្រាប់ប្រជាជន។ ក៏ដូចជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍសង្គមឲ្យកាន់តែរីកចម្រើន និងមានសុខុមាលភាពប្រកបដោយចីរភាព។
អម្រឹត និង អ៊ែរ ផ្លឹស មានទំនុកចិត្តថា កិច្ចសហប្រតិបត្តិការនេះ នឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អតិថិជន បុគ្គលិក និងសហគមន៍ទាំងមូលនៅថ្ងៃអនាគត។

អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Mar 20, 2026
Mar 12, 2026
Mar 06, 2026
Mar 04, 2026