អម្រឹតអបអរសាទរ «ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា» និងបន្តគាំទ្រគម្រោងភាពចម្រុះ និងបរិយាបន្ន
Mar 06, 2026
ភ្នំពេញ, ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៦ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំសិក្ខាសាលាថ្នាក់គ្រប់គ្រងប្រចាំឆ្នាំ លើកទី២១ ក្រោមប្រធានបទ «ពង្រឹងគុណភាព ពង្រីកវិសាលភាព (Expanding Horizons)» ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាល និងបុគ្គលិកថ្នាក់គ្រប់គ្រងប្រមាណជាង ៤០០ នាក់។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីជាវេទិកាសម្រាប់ការពិភាក្សា និងការផ្លាស់ប្តូរយោបល់អំពី សមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ ២០២៥ ព្រមទាំងពិនិត្យឡើងវិញនូវ ទិសដៅ និងគោលដៅយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍ និងការប្រតិបត្តិការក្នុងពេលខាងមុខ។

ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រង បានផ្តោតលើការពង្រឹងគុណភាពសេវាកម្ម និងការពង្រីកវិសាលភាពនៃប្រតិបត្តិការរបស់អម្រឹត ដោយបន្តបំពេញបេសកកម្មការងាររបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដែលមានគុណភាពជូនដល់អតិថិជន និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មរបស់ពួកគេឲ្យកាន់តែល្អប្រសើរឡើង។

ដើម្បីសម្រេចបានគោលដៅនេះ អម្រឹតបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូជាមួយភាគីពាក់ព័ន្ធនានា ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ប្រកបដោយ និរន្តភាព និងភាពរឹងមាំក្នុងរយៈពេលវែង។


អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Mar 06, 2026
Mar 04, 2026