• Home
  • ព័ត៌មាន
  • អម្រឹត រៀបចំកម្មវិធី «Amret Fun Run ដើម្បីសប្បុរសធម៌» ដើម្បីគាំទ្រប្រជាជនភៀសសឹក និងកុមារតូចៗ

អម្រឹត រៀបចំកម្មវិធី «Amret Fun Run ដើម្បីសប្បុរសធម៌» ដើម្បីគាំទ្រប្រជាជនភៀសសឹក និងកុមារតូចៗ

Mar 04, 2026

ភ្នំពេញ, ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៦គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំកម្មវិធី «Amret Fun Run ដើម្បីសប្បុរសធម៌» ដែលជាផ្នែកមួយនៃកិច្ចប្រជុំគណៈគ្រប់គ្រងប្រចាំឆ្នាំ ២០២៦។ កម្មវិធីនេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងបន្តចូលរួមចំណែកគាំទ្រ និងជួយសម្រាលបន្ទុកដល់ប្រជាជនភៀសសឹក និងកុមារតូចៗ ដែលរងផលប៉ះពាល់ពីសង្គ្រាមតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកំពុងរស់នៅក្នុងជំរុំភៀសសឹកនៅឡើយ។

កម្មវិធីនេះមានការចូលរួមពីបុគ្គលិកថ្នាក់គ្រប់គ្រងប្រមាណជាង ៥០០ នាក់ ដែលបានរួមគ្នារត់ក្នុងកម្មវិធី «Amret Fun Run ដើម្បីសប្បុរសធម៌» និងធ្វើការបរិច្ចាគថវិកាស្ម័គ្រចិត្ត ដើម្បីគាំទ្រដល់ប្រជាជនភៀសសឹក និងកុមារតូចៗដែលកំពុងប្រឈមនឹងការលំបាកក្នុងជីវភាពរស់នៅ។

ជាមួយគ្នានេះផងដែរ អម្រឹត និងបុគ្គលិកទាំងអស់ តែងតែបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ និងសង្គម តាមរយៈការបរិច្ចាគជាថវិកា ការផ្តល់សម្ភារៈប្រើប្រាស់ចាំបាច់ និងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាជនភៀសសឹកដែលរងគ្រោះ ក៏ដូចជាអតិថិជន និងសហគមន៍ដែលត្រូវការជំនួយ។

តាមរយៈសកម្មភាពនេះ អម្រឹតបន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងការគាំទ្រដល់សហគមន៍ ឲ្យកាន់តែមានសុខុមាលភាព និងអនាគតប្រសើរឡើង។

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ