"កម្ចីឌីជីថល" ឱកាសទទួលបាន-iphone 16 pro max ១រង្វាន់ និងទឹកប្រាក់ ១០០.០០០រៀល ចំនួន២៤រង្វាន់
Nov 22, 2024
ភ្នំពេញ ៖ ថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ២០២៤ នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធកម្មវិធីសម្ពោធជាផ្លូវការមុខងារថ្មី កម្ចីឌីជីថល (Digital Loan) ក្នុងអម្រឹតម៉ូបាល នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតផ្ទាល់ ក្រោមវត្តមាន គណៈគ្រប់គ្រង និងបុគ្កលិកអម្រឹតប្រហែលជាង ៨០នាក់។
កម្ចីឌីជីថល គឺជាផលិតផលថ្មី បង្កើតឡើងក្នុងគោលបំណង ផ្តល់ជម្រើសបន្ថែមដល់អតិថិជន ពង្រីកចំណែកទីផ្សារតាមរយៈការបង្កើតផលិតផលថ្មីដែលមានលក្ខណៈខុសប្លែកពីទីផ្សារបង្កើនអត្រានៃការប្រើប្រាស់ឡើងវិញរបស់អតិថិជនកម្ចី និងសន្សំ បង្កើនការប្រើប្រាស់ Mobile Banking និងភាពពេញចិត្តរបស់អតិថិជនការពារអតិថិជនពីការប្រើប្រាស់កម្ចីក្រៅប្រព័ន្ធដែលមានអត្រាការប្រាក់ខ្ពស់ ដើម្បីអភិវឌ្ឍខ្លួនឲ្យស្របទៅនឹងទីផ្សារបច្ចុប្បន្ន។
អតិថិជនអម្រឹតទាំងអស់អាចរីករាយជាមួយនឹងបទពីសោធន៏មុខងារថ្មី ដែលហៅថា កម្ចីឌីជីថល ដែលនៅក្នុងនោះមាន ឥណទានចំនួន២ គឺទី១ កម្ចីធានាដោយគណនីមានកាលកំណត់(Fixed Deposit Loan) ដែលជាកម្ចីដេលយកគណនីមានកាលកំណត់ធ្វើជាទ្រព្យធានាបំណុល ដែលយើងនឹងមិនអាចបិទមុនកាលកំណត់បានឡើយ លុះត្រាតែកម្ចីបង់ផ្តាច់សិន និង កម្ចីបន្ថែម(Top Up loan ) គឺជាកម្ចីដែលយើងផ្តល់ជូនបន្ថែមទៅលើកម្ចីដែលមានស្រាប់របស់អតិថិជន។
គូសបញ្ជាក់ផងដែរថា កម្ចីទាំងពីរនេះមាន លក្ខណៈពិសេសដូចជា ផ្តល់ជាសេវាកម្មស្វ័យប្រវត្តិ ដែលអាចអនុញ្ញាតដល់អតិថិជនដាក់ពាក្យខ្ចីដោយខ្លួនឯង និងអនុម័តលើកម្ចីដោយស្វ័យប្រវត្តិផងដែរ ដោយមិនមានបុគ្គលិក ទៅចុះជួប បង្ហាញឯកសារ ឬសាកសួរ ដល់ទីកន្លែងនោះឡើយ ជាមួយសេវាលឿនរហ័ស ដែលអតិថិជនអាចដាក់ពាក្យខ្ចីភ្លាម ទទួលបានភ្លាម ហើយធ្វើការស្នើរសុំកម្ចីបានគ្រប់ពេលដែលយើងត្រូវការ(៧/២៤) និង លក្ខខណ្ឌងាយស្រួល ផ្សេងៗទៀត។
កម្ចីឌីជីថល(Digital Loan) គឺជាផ្នែកមួយនៃការពង្រីកប្រព័ន្ធអេកូឡូស៊ីនៃសេវាហិរញ្ញវត្ថុឌីជីថលរបស់អម្រឹត ទៅក្រៅប្រទេសកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ដែលប្រើប្រាស់ អម្រឹតម៉ូបាល ។ អម្រឹតប្តេជ្ញាបន្តពង្រីកប្រព័ន្ធអេកូឡូស៊ីនៃសេវាហិរញ្ញវត្ថុឌីជីថលឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតជូនដល់អតិថិជនដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនិងរួមចំណែកគាំទ្រដល់យុទ្ធសាស្រ្តរយៈពេលវែងរបស់រដ្ឋាភិបាលស្តីពី "ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥” ។
Share To:
Nov 22, 2024
Nov 11, 2024
Oct 09, 2024
Oct 08, 2024