• Home
  • ព័ត៌មាន
  • អម្រឹតចូលរួមជាអ្នកឧបត្ថម្ភធំ ក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥

អម្រឹតចូលរួមជាអ្នកឧបត្ថម្ភធំ ក្នុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥

Dec 12, 2025

ភ្នំពេញ, ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ — អម្រឹតបានចូលរួមអបអរសាទរពិធីសម្ពោធកាត់ខ្សែបូមហាព្រឹត្តិការណ៍ ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ក្រោមប្រធានបទ “សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត” ដែលប្រព្រឹត្តទៅក្នុងឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

អម្រឹតមានកិត្តិយស និងសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមជាអ្នកឧបត្ថម្ភធំម្តងទៀតសម្រាប់ពិព័រណ៍សៀវភៅកម្ពុជាប្រចាំឆ្នាំនេះ។ ការចូលរួមនេះបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរឹងមាំរបស់អម្រឹតក្នុងការគាំទ្រ និងលើកកម្ពស់វប្បធម៌អាន ការសរសេរ និងការអប់រំក្នុងប្រទេសកម្ពុជា។ ពិសេសជួយផ្សព្វផ្សាយស្នាដៃរបស់អ្នកនិពន្ធចាស់ថ្មី និងលើកទឹកចិត្តយុវជន កូនក្មេង និងសាធារណៈជនឲ្យមានចំណូលចិត្តនៅលើការអានបន្ថែមទៀត។

នេះជាឆ្នាំទី៣ហើយ ដែលអម្រឹតបន្តឧបត្ថម្ភក្នុងព្រឹត្តិការណ៍ពិព័រណ៍សៀវភៅ ការដែលបញ្ជាក់ពីចក្ខុវិស័យរបស់អង្គភាពក្នុងការរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងបង្កើនវប្បធម៌អានតែងនិពន្ធនៅកម្ពុជា។

ត្រូវបានជម្រាបជូនផងដែរថា ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត” នឹងប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥។

 

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

 

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ