• Home
  • ព័ត៌មាន
  • កម្មវិធី “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” ប្រព្រឹត្តទៅដោយជោគជ័យ

កម្មវិធី “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” ប្រព្រឹត្តទៅដោយជោគជ័យ

May 31, 2026

ភ្នំពេញ៖ កម្មវិធី “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” បានចាប់ផ្តើមយ៉ាងអធិកអធមនៅបរិវេណកោះពេជ្រ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ហង់ជួន ណារ៉ុន។

កម្មវិធីនេះទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អត្តពលិក សិស្សានុសិស្ស យុវជន និងសាធារណជនប្រមាណជិត ៤,០០០ នាក់ ដែលបានរួមគ្នារត់ និងដើរ ដើម្បីគាំទ្រការលើកកម្ពស់វប្បធម៌អាន ការសិក្សាស្រាវជ្រាវ និងសារមន្ទីរ ស.ស.រ សម្រាប់ជាប្រយោជន៍ដល់យុវជនជំនាន់ក្រោយ។

កម្មវិធីនេះមិនត្រឹមតែជាសកម្មភាពកីឡាដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីស្មារតីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ និងការបណ្តុះទម្លាប់អានសៀវភៅក្នុងសង្គមកម្ពុជាផងដែរ។

គណៈកម្មការរៀបចំកម្មវិធី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអត្តពលិក អ្នកចូលរួម ដៃគូគាំទ្រ អ្នកស្ម័គ្រចិត្ត និងសប្បុរសជនទាំងអស់ ដែលបានចូលរួមធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ និងបន្តរួមចំណែកក្នុងការកសាងអនាគតការអប់រំសម្រាប់កុមារ និងយុវជនកម្ពុជា។

អំពី អម្រឹត

បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។

អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ