• Home
  • ព័ត៌មាន
  • អម្រឹត និងក្លឹបយុវជនសាកលវិទ្យាល័យអន្តរជាតិ Paragon ផ្តល់សម្ភារៈសិក្សា ដល់សាលាបឋមសិក្សាសាមគ្គីភ្នំរលៀង ខេត្តកំពត

អម្រឹត និងក្លឹបយុវជនសាកលវិទ្យាល័យអន្តរជាតិ Paragon ផ្តល់សម្ភារៈសិក្សា ដល់សាលាបឋមសិក្សាសាមគ្គីភ្នំរលៀង ខេត្តកំពត

Jul 19, 2025

កំពត, ថ្ងៃទី ១៩ កក្កដា ឆ្នាំ២០២៥ – អម្រឹត ជាមួយ ក្លឹបយុវជនសាកលវិទ្យាល័យអន្តរជាតិ Paragon បានដំណើរការជាដៃគូក្នុងការផ្តល់សម្ភារៈសិក្សា ដល់សិស្សានុសិស្សសាលាបឋមសិក្សាសាមគ្គីភ្នំរលៀង ខេត្តកំពត។ កម្មវិធីសប្បុរសធម៏នេះ អម្រឹត និង ក្លឹបយុវជនសាកលវិទ្យាល័យអន្តរជាតិ Paragon មានគោលបំណងរួមគ្នាតែមួយដើម្បីបង្កើតកម្មវិធីនេះឡើង។  ការចូលរួមជាមួយក្លឹបយុវជន Paragon ជាការបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រវិស័យអប់រំ ដែលជាគន្លងសំខាន់សម្រាប់ការកសាងធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ។

សង្ឃឹមថា ការគាំទ្រនេះ នឹងជួយបង្កើនកម្លាំងចិត្ត និងជួយបើកទ្វារឱកាសសម្រាប់អនាគតរុងរឿងរបស់កុមារកម្ពុជា។

ពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់អម្រឹត យើងខ្ញុំសូមជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យមានសុខភាពល្អ និង ជោគជ័យក្នុងការសិក្សា។

អំពីកម្មវិធី៖​ ក្តីសុបិនតូច ២.០ គឺជាគម្រោងជោគជ័យពីក្លឹបយុវជនផារ៉ាហ្គន នាំពន្លឺដល់សិស្សនៅសាលាបឋមសិក្សាសាមគ្គីភ្នំរលៀង ដែលកម្មវិធីនេះផ្តួចផ្តើមឡើងដើម្បីលើកកម្ពស់ការអប់រំដល់សិស្សានុសិស្ស នៅតាមតំបន់ដាច់ស្រយាល តាមរយៈការឧបត្ថម្ភនូវធនធានចាំបាច់ផ្សេងៗ។ គំនិតផ្តួចផ្តើមនេះបានធ្វើឱ្យសិស្សានុសិស្សទទួលបានឱកាសអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។

អំពីអម្រឹត

បច្ចុប្បន្ន អម្រឹត​មាន​មោទនភាព​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​0 នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម ។ អម្រឹត បាន​និង​កំពុង​បម្រើ​អតិថិជន​ជាង​00,000 នាក់ ដែល​ជា កសិករ​មាន​ចំណូល​ទាប​សហគ្រាស​ធុន​តូច តូច​បំផុត និង​មធ្យម ។ អម្រឹត​មាន​សាខា​ចំនួន​១៥០ ក្នុង​២៤ រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស និង​មាន​បុគ្គលិក​ជាង ៤.៧០០​នាក់ កំពុង​បម្រើ​ការងារ​។

អម្រឹត​គឺជា​ក្រុមហ៊ុន​បុត្រ សម្ព័ន្ធ​របស់ Bank SinoPac (​ធនាគារ សាយ​ណូ​ផេ​ក​) គឺជា​ភាគ​ទុ​និក​ធំ​នៅ​ក្នុង​អម្រឹត រួម​ជាមួយនឹង​ភាគ​ទុ​និក​ចំនួន​០២​ផ្សេង​ទៀត​ ដែល​ជា​ស្ថាប័ន​អន្តរជាតិ​មាន​កិត្តិនាម និង​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ស្ថាប័ន​ដែល​មាន​ភាព​ច្នៃប្រឌិត និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ផ្នែក​សង្គម ។ ក្នុង​ដំណើរ​វិវត្តន៍ និង​ការ​រីក​ចម្រើន​របស់​ខ្លួន​អម្រឹត​បន្ត​បំពេញបេសកកម្ម​ក្នុង​ការ​ផ្តល់​សេវា​ហិ​រញ្ញវត្ថុ​ដែល​ស្រប​តាម​តម្រូវការ​ចាំបាច់​របស់​អតិថិជន ​។ 

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ