ភ្នំពេញ - ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៥ ៖ អម្រឹតមានសេចក្ដីសោមនស្សយ៉ាងក្រៃលែងក្នុងការចូលរួមគាំទ្រ «កម្មវិធីបណ្ដុះបណ្ដាលអ្នកនិពន្ធវ័យក្មេង» ដែលរៀបចំដោយសារព័ត៌មានឌីជីថល ThmeyThmey ដែលធ្វើឡើងក្នុងសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)។
កម្មវិធីដ៏មានអត្ថន័យនេះ មានគោលបំណងក្នុងការជំរុញលើកកម្ពស់ឱ្យយុវជន យល់ដឹងអំពីសារៈសំខាន់នៃការសរសេរ ការតែងនិពន្ធ និងបោះពុម្ពសៀវភៅឱ្យកាន់តែមានភាពច្នៃប្រឌិត បន្ថែមលើការផ្តល់ឪកាសសិក្សាពីអ្នកជំនាញក្នុងវិស័យសារព័ត៌មាន និងអប់រំ។

លោកស្រី ងៃ សុមាលា នាយិកាទីផ្សារពាណិជ្ជកម្ម នៃគ្រឹះស្ថានហិរញ្ញវត្ថុអម្រឹត មើលឃើញថា ការអាន និងការសរសេរ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ តាមរយៈចំណេះដឹងចេញពីស្នាដៃតែងនិពន្ធសៀវភៅ របស់អ្នកជំនាញសំណេរ។ ដោយសារមើលឃើញពីអត្ថប្រយិជន៍នេះ លោកស្រី សុមាលា ជំរុញឲ្យយុវជនងាកមកស្រលាញ់ការអាន និងការសរសេរកាន់តែច្រើនថែមទៀត ដើម្បីសហគម និងសង្គមជាតិ។
“ការសរសេរជាគ្រឿងសំខាន់មួយក្នុងការលើកស្ទួយចំណេះដឹង និងការបង្ហាញសំឡេងយុវជន។ អម្រឹតមានបំណងរួមចំណែកក្នុងការបង្កើតវេទិកាសំរាប់ការលូតលាស់របស់វ័យក្មេងជាទីបញ្ចប់។”
អម្រឹតបន្តប្ដេជ្ញាចិត្តក្នុងការគាំទ្រកិច្ចការអប់រំ និងវិស័យនិពន្ធ ដោយជឿជាក់ថា ការអភិវឌ្ឍធនធានមនុស្សគឺជាគ្រឹះសំខាន់បំផុតសម្រាប់អនាគតប្រទេស។


អំពីអម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង៦00,000 នាក់ ដែលជា កសិករមានចំណូលទាបសហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹតគឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀត ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួនអម្រឹតបន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន ។