ក្នុងចំណោមសកម្មភាពគាំទ្រកីឡាទាំងអស់ ចក្ខុវិស័យរបស់ អម្រឹត ចំពោះវិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ អម្រឹបានបន្តជួយឧបត្ថម្ភថវិកា ដល់ក្រុមបាល់ទាត់ Fathers’ All Stars សម្រាប់ផលិតអាវកីឡា ដើម្បីចូលរួមចំណែកនិងលើកកម្ពស់ដល់វិស័យកីឡា ឱ្យកាន់តែរីកចម្រើន និងបន្តរឹតចំណងមិត្តភាពបន្ថែមទៀត។
ការឧបត្ថម្ភនេះ មិនត្រឹមតែជួយផ្តល់ឧបករណ៍ប្រើប្រាស់សម្រាប់ការប្រកួតនោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្តដ៏សំខាន់សម្រាប់កីឡាករម្នាក់ៗ ក្នុងការបន្តអភិវឌ្ឍសមត្ថភាព និងចូលរួមជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
អម្រឹត សង្ឃឹមថា ការគាំទ្រនេះ នឹងជួយបង្កើតទំនាក់ទំនងមិត្តភាពរវាងកីឡាករ និងសហគមន៍ ក៏ដូចជាជំរុញឱ្យអ្នកស្នេហាវិស័យកីឡាទាំងអស់បន្តចូលរួមលេងកំសាន្ត ព្រោះកីឡាមិនត្រឹមតែផ្តល់ជូននូវសុខភាពល្អប៉ុណ្ណោះទេ តែវារួមទាំងបង្កើននូវ ស្មារតីសហការណ៍ ភាពរីករាយនិងរឹតចំណងមិត្តភាពឱ្យកាន់តែប្រសើរចំពោះប្រជាជាតិយើងផងដែរ។



អំពីអម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង៦00,000 នាក់ ដែលជា កសិករមានចំណូលទាបសហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹតគឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀត ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួនអម្រឹតបន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន ។