ភ្នំពេញ, ថ្ងៃទី ៣១ កក្កដា ឆ្នាំ២០២៥ – ក្នុងស្មារតីសាមគ្គីជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស អម្រឹត បានប្រកាសលុបចោលទាំងស្រុងនូវបំណុលសរុបចំនួន ៥១,៧៨៩ ដុល្លារ របស់អតិថិជនចំនួន ២ រូប ដែលជាយោធិនបានលះបង់ជីវិតក្នុងកិច្ចការ ការពារបូរណភាពទឹកដីកម្ពុជា។
ក្រៅពីការលុបចោលបំណុលទាំងស្រុង អម្រឹតបានផ្តល់ជំនួយថវិកាចំនួន ៥ លានរៀល សម្រាប់មួយគ្រួសារ ដើម្បីជួយកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុដល់គ្រួសារទាំងពីរ។ គ្រួសារទាំងពីរ ដែលបច្ចុប្បន្នរស់នៅក្នុង ខេត្តត្បូងឃ្មុំ និង ខេត្តសៀមរាប បានបាត់បង់សមាជិកគ្រួសារដ៏សំខាន់ ក្នុងការបម្រើការងារការពារសុវត្ថិភាព និងអធិបតេយ្យភាពរបស់កម្ពុជា។

“ក្នុងអំឡុងពេលស្ថានការណ៍យ៉ាប់យឺត យើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិកអម្រឹតទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ក្រុមគ្រួសារយោធិនទាំងពីរ ហើយសូមចងចាំអំពីការលះបង់ដ៏ធំធេង និងវីរភាពដ៏ក្លាហានរបស់យោធិនទាំងអស់”
សកម្មភាពនេះ បង្ហាញពីការប្តេជ្ញារបស់ អម្រឹតក្នុងការទទួលខុសត្រូវសង្គម និងគាំទ្រជាមួយកងកម្លាំងប្រដាប់អាវុធ កងវរសេនាតូច ក៏ដូចជាគ្រួសាររបស់យោធិនដែលបានលះបង់ជីវិតក្នុងការពារប្រទេសជាតិ។


អំពីអម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង៦00,000 នាក់ ដែលជា កសិករមានចំណូលទាបសហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹតគឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀត ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួនអម្រឹតបន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន ។