អម្រឹត រួមចំណែកក្នុងកិច្ចការងារសង្គមឧបត្ថម្ភបង់អង្គុយចំនួន១៥ ជូនរដ្ឋបាលខេត្តតាកែវ
May 02, 2025
ខេត្តតាកែវ, ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥— ក្នុងឱកាសខួបលើកទី៤៥ ឆ្នាំ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ អាម្រឹត មានសេចក្តីសោមនស្សរីករាយបានចូលរួមក្នុងកម្មវិធី "ទិវាប្រាក់រៀល" ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅខេត្តតាកែវ។
កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងស្តីពីសារៈសំខាន់នៃប្រាក់រៀល ជាមធ្យោបាយទូទាត់ផ្លូវការក្នុងប្រព័ន្ធហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ កម្មវិធីនឹងជួយបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ និងបណ្តាញធនាគារជាតិនៃប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍប្រព័ន្ធបាគងឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសពិសេសនេះ អម្រឹតបានបង្ហាញការចូលរួមយ៉ាងសកម្ម តាមរយៈការចែករំលែកព័ត៌មានផលិតផល និងសេវាហិរញ្ញវត្ថុរបស់ខ្លួន ដែលផ្តោតសំខាន់លើការជួយលើកស្ទួយជីវភាពសង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការរដ្ឋបាល និងធនាគារ។
អំពីកម្មវិធី
"ទិវាប្រាក់រៀល" គឺជាពិធីសាធារណៈសំខាន់មួយ ដែលធនាគារជាតិនៃកម្ពុជា រៀបចំឡើងជាប្រចាំរៀងរាល់ឆ្នាំ ដើម្បីអបអរសាទរនឹងរំលឹកដល់សារៈសំខាន់នៃប្រាក់រៀល ក្នុងការលើកកម្ពស់អត្តសញ្ញាណជាតិ និងការរីកចម្រើនសេដ្ឋកិច្ចប្រទេស។
អំពីអម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង៦00,000 នាក់ ដែលជា កសិករមានចំណូលទាបសហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹតគឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀត ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួនអម្រឹតបន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន ។
Share To:
Apr 26, 2025