អម្រឹតចូលរួមអបអរសាទរ “ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តស្ទឹងត្រែង
May 22, 2025
ខេត្តស្ទឹងត្រែង ថ្ងៃចន្ទ ទី១៩ ខែ ឧសភា ឆ្នាំ២០២៥ - អម្រឹត ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានបន្តចូលរួមក្នុងកម្មវិធី "ទិវាប្រាក់រៀល" ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅខេត្តស្ទឹងត្រែងម្តងទៀត។
ជាលើកទី ៣ នៃខួបលើកទី៤៥ឆ្នាំ នៃការដាក់ឱ្យចរាចរប្រាក់រៀលជាតិ។ អម្រឹត រួមជាមួយធនាគាជាតិនៃកម្ពុជានៅតែបន្តគាំទ្រ ក្នុងកម្មវិធី "ទិវាប្រាក់រៀល" នៅខេត្តស្ទឹងត្រែង។ បន្ទាប់ពីកម្មវិធីនៅខេត្តក្រចេះ ជាលើកទី២ ត្រូវបានបញ្ចប់ កម្មវិធីនេះនៅតែបន្តបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយព័ត៏មានទៅកាន់សាធារណៈជន អោយមានការយល់ដឹងបន្ថែមពី អត្ថប្រយោជន៍ នៃប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និងបន្តចលនាប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់នៅលើប្រព័ន្ធឌីជិថលអោយកាន់តែជឿនលឿនជាងមុនទៀត។ លើសពីនេះផងដែរ អម្រឹតបានចូលរួមយ៉ាងសកម្ម ក្នុងការជួយសម្រួលនិងគាំទ្រ ដល់សាធារណៈជនទាំងអស់ អោយបានយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការទូទាត់ទំនិញ និងបន្ថែមការប្រើប្រាស់ប្រាក់រៀលជាតិអោយបានកាន់តែច្រើន តាមរយៈកម្មវិធីបន្តៗទៀតជាមួយធនាគាជាតិនៃកម្ពុជា។
នៅក្នុងកម្មវិធី លោកអ្នកអាចស្នើសុំប្ដូរនូវក្រដាសប្រាក់រៀល ចាស់ ទក់ និង រហែក ប្ដូរយកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃ ហើយក៏មានការតាំងពិព័រណ៍ និងការប្រគំតន្ត្រីផងដែរ។
យើងខ្ញុំ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការសាធារណៈជន និងអតិថិជនទាំងអស់ដែលបានគាំទ្រ “ទិវាប្រាក់រៀល តំណាងឱ្យអត្តសញ្ញាណជាតិ” និងបានមកកាន់ស្តង់អម្រឹត។
អំពីអម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង៦00,000 នាក់ ដែលជា កសិករមានចំណូលទាបសហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹតគឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀត ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួនអម្រឹតបន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន ។
Share To: