អម្រឹតចូលរួមអបអរសាទរ “ទិវាប្រាក់រៀល” ជាមួយធនាគារជាតិនៃកម្ពុជាពីខេត្តក្រចេះ
May 16, 2025
ខេត្តក្រចេះ- ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ - អម្រឹត ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានបន្តចូលរួមក្នុងកម្មវិធី "ទិវាប្រាក់រៀល" ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅខេត្តក្រចេះ។
ក្នុងឱកាសខួបលើកទី៤៥ឆ្នាំ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ អម្រឹតនៅបន្តចូលរួមចំណែកផ្សព្វផ្សាយ “ទិវាប្រាក់រៀល” ជាមួយធនាគាជាតិនៅខេត្តក្រចេះនិងបន្តនៅខេត្តផ្សេងទៀត។ កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណងដើម្បីជាការលើកកម្ពស់ និងផ្សព្វផ្សាយព័ត៏មានទៅកាន់សាធារណៈជន អោយមានការយល់ដឹងបន្ថែមពី អត្ថប្រយោជន៍ នៃប្រើប្រាស់ប្រាក់រៀលនៅលើប្រព័ន្ធបាគងដែលមានស្រាប់នៅស្រុក និងបន្តចលនាប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់នៅលើប្រព័ន្ធឌីជិថលផងដែរ។
សូមបញ្ជាក់ផងដែរថាកម្មវិធីនេះ បង្កើតឡើងពីរដងនៅក្នុងខែ ឧសភា នេះ គឺនៅថ្ងៃ ទី១៦ ខែ ឧសភា ឆ្នាំ២០២៥ នៃខេត្តក្រចេះ ធ្វើឡើងនៅមន្ទីរវប្បធម៌ និងបន្តនៅខេត្តស្ទឹងត្រែង ថ្ងៃចន្ទ ទី១៩ ខែ ឧសភា ឆ្នាំ២០២៥ ធ្វើឡើងនៅទីលានតេជោសន្តិភាព។ នៅក្នុងកម្មវិធី លោកអ្នកអាចស្នើសុំប្ដូរនូវក្រដាសប្រាក់រៀល ចាស់ ទក់ និង រហែក ប្ដូរយកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃ ហើយក៏មានការតាំងពិព័រណ៍ និងការប្រគំតន្ត្រីផងដែរ។
យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជាដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ជាពិសេសក៏សូមអរគុណដល់សាធារណៈជនទូទៅ អតិថិជន ដែលបានចូលរួមគាំទ្រកម្មវិធី។
អំពីកម្មវិធី
"ទិវាប្រាក់រៀល" គឺជាពិធីសាធារណៈសំខាន់មួយ ដែលធនាគារជាតិនៃកម្ពុជា រៀបចំឡើងជាប្រចាំរៀងរាល់ឆ្នាំ ដើម្បីអបអរសាទរនឹងរំលឹកដល់សារៈសំខាន់នៃប្រាក់រៀល ក្នុងការលើកកម្ពស់អត្តសញ្ញាណជាតិ និងការរីកចម្រើនសេដ្ឋកិច្ចប្រទេស។
អំពីអម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង៦00,000 នាក់ ដែលជា កសិករមានចំណូលទាបសហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹតគឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀត ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួនអម្រឹតបន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន ។
Share To:
Apr 26, 2025