• Home
  • ព័ត៌មាន
  • អម្រឹត មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរួមចំណែកសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយសប្បុរសធម៌ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ជូនវីរៈកងទ័ពជួរមុខ ជនភៀសសឹក និងប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ នៅក្នុងខេត្តកំពង់ធំ ខេត្តព្រះវិហារ និងឧត្តមានជ័យ។

អម្រឹត មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរួមចំណែកសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយសប្បុរសធម៌ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ជូនវីរៈកងទ័ពជួរមុខ ជនភៀសសឹក និងប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ នៅក្នុងខេត្តកំពង់ធំ ខេត្តព្រះវិហារ និងឧត្តមានជ័យ។

Jul 31, 2025

ព្រះវិហារ, ថ្ងៃទី ៣១ កក្កដា ឆ្នាំ២០២៥ – អម្រឹត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចែកចាយអំណោយសប្បុរសធម៌ រួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ ដល់វីរៈកងទ័ពជួរមុខ ជនភៀសសឹក និងប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងឧត្តមានជ័យ។

 

តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ការចូលរួមនេះគឺជាការរួមចំណែកបន្តិចបន្តួច​ ដោយទឹកចិត្តស្រលាញ់ និងតបស្នងគុណដល់វីរៈកងទ័ពជួរមុខ ដែលពលីជីវិតដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិមាតុភូមិ ជាទីស្នេហារបស់យើងទាំងអស់គ្នា

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរៈកងទ័ព និងជនភៀសសឹកទាំងអស់ដែលកំពុងប្រឈមមុខនឹងភាពលំបាកពីសង្រ្គាមកម្ពុជា-ថៃ។ ការផ្តល់ជូនអំណោយទាំងអស់នេះ គឺជាការចូលរួមតបស្នងគុណ និងរួមចំណែកដល់សង្គម។

 

គណៈគ្រប់គ្រង និងបុគ្គលិកអម្រឹតទាំងអស់ សូមជូនពរដល់វីរៈកងទ័ពកម្ពុជា និងជនភៀសសឹកទាំងអស់ឱ្យមានសុខភាពល្អ និងសុខសុវត្ថិភាព។

អំពីអម្រឹត

 បច្ចុប្បន្ន អម្រឹត​មាន​មោទនភាព​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​0 នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម ។ អម្រឹត បាន​និង​កំពុង​បម្រើ​អតិថិជន​ជាង​៦00,000 នាក់ ដែល​ជា កសិករ​មាន​ចំណូល​ទាប​សហគ្រាស​ធុន​តូច តូច​បំផុត និង​មធ្យម ។ អម្រឹត​មាន​សាខា​ចំនួន​១៥០ ក្នុង​២៤ រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស និង​មាន​បុគ្គលិក​ជាង ៤.៧០០​នាក់ កំពុង​បម្រើ​ការងារ​។

អម្រឹត​គឺជា​ក្រុមហ៊ុន​បុត្រ សម្ព័ន្ធ​របស់ Bank SinoPac (​ធនាគារ សាយ​ណូ​ផេ​ក​) គឺជា​ភាគ​ទុ​និក​ធំ​នៅ​ក្នុង​អម្រឹត រួម​ជាមួយនឹង​ភាគ​ទុ​និក​ចំនួន​០២​ផ្សេង​ទៀត​ ដែល​ជា​ស្ថាប័ន​អន្តរជាតិ​មាន​កិត្តិនាម និង​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​ស្ថាប័ន​ដែល​មាន​ភាព​ច្នៃប្រឌិត និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ផ្នែក​សង្គម ។ ក្នុង​ដំណើរ​វិវត្តន៍ និង​ការ​រីក​ចម្រើន​របស់​ខ្លួន​អម្រឹត​បន្ត​បំពេញបេសកកម្ម​ក្នុង​ការ​ផ្តល់​សេវា​ហិ​រញ្ញវត្ថុ​ដែល​ស្រប​តាម​តម្រូវការ​ចាំបាច់​របស់​អតិថិជន ​។

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ