អម្រឹត បន្តគាំទ្រកម្មវិធីសំណេរអង្គរ លើកទី៣ លើទឹកដីអង្គរនៃខេត្តសៀមរាប
Jan 18, 2026
ភ្នំពេញ, ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦៖ អម្រឹត មានមោទនភាពយ៉ាងក្រៃលែងក្នុងការចូលរួមជាអ្នកឧបត្ថម្ភធំ (Platinum Sponsor) ក្នុងព្រឹត្តិការណ៍ Think! Think! Annual World Cup ដែលជាការប្រកួតប្រជែងជំនាញគិត និងភាពច្នៃប្រឌិតដ៏ធំសម្រាប់កុមារ នៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះបានប្រារព្ធឡើងនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៦ ដែលប្រព្រឹត្តឡើងនៅផ្សារទំនើប អ៊ីអន មានជ័យ (AEON 3)។
𝐓𝐡𝐢𝐧𝐤!𝐓𝐡𝐢𝐧𝐤! 𝐀𝐧𝐧𝐮𝐚𝐥 𝐖𝐨𝐫𝐥𝐝 𝐂𝐮𝐩 𝟐𝟎𝟐𝟓 គឺជាព្រឹត្តិការណ៍ផ្នែក STEM ដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា ធ្វើឡើងដើម្បីជម្រុញអោយកុមារគ្រប់រូប បង្កើតភាពចង់ដឹងចង់ឃើញ ភាពច្នៃប្រឌិត និង ការរៀនតាមរយៈការលេង។ ក្នុងគោលបំណងលើកកម្ពស់ការអប់រំផ្នែក STEM និងការអភិវឌ្ឍជំនាញសតវត្សទី ២១ សម្រាប់កុមារកម្ពុជា។

កម្មវិធី 𝐓𝐡𝐢𝐧𝐤!𝐓𝐡𝐢𝐧𝐤! ផ្តោតសំខាន់លើជំនាញនៃការគិតទាំងប្រាំរួមមាន៖ ការយល់ដឹងពីរូបរាង ការគិតបែបសាកល្បង ការគិតក្នុងលំហ ការគិតបែបតក្តវិជ្ជា និង ការគិតបែបគណិតវិទ្យា។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំកុមារជាង ១,០០០ នាក់ មកពីសាលា Think! Think! ដើម្បីបង្ហាញសមត្ថភាពគិតវិភាគ និងជំនាញច្នៃប្រឌិតរបស់ខ្លួន ក្នុងបរិយាកាសរៀនសូត្រដែលជំរុញទំនុកចិត្ត និងការអភិវឌ្ឍផ្ទាល់ខ្លួន។
ក្នុងនាមជាអ្នកឧបត្ថម្ភធំ (Platinum Sponsor) នៃព្រឹត្តិការណ៍នេះ អម្រឹត បន្តប្តេជ្ញាចិត្តគាំទ្រដល់គម្រោងអប់រំ និងសកម្មភាពនានា ដែលមានគោលបំណងជំរុញការអភិវឌ្ឍសមត្ថភាពកុមារ និងយុវជន ដើម្បីរួមចំណែកជាផ្នែកមួយក្នុងការកសាងសង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានចីរភាពទៅមុខជាបន្តបន្ទាប់។
Together, a better life.


អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Jan 18, 2026
Dec 06, 2025