អម្រឹត បន្តគាំទ្រការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ក្នុងព្រឹត្តិការណ៍ AIA Pink Run 2025 នៅមុខសួនច្បារវត្តបទុមវតី។
Oct 19, 2025
ភ្នំពេញ, ថ្ងៃទី១៩ តុលា ២០២៥ — អម្រឹតរួមគ្នាជាមួយ AIA រួមគ្នាលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈព្រឹត្តិការណ៍ AIA Pink Run 2025 ដែលបានប្រារព្ធឡើងនៅមុខសួនច្បារវត្តបទុមវតី នៅព្រឹកនេះថ្ងៃនេះ នៅថ្ងៃ ទី១៩ តុលា ២០២៥។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមានអ្នកចូលរួមរត់ជាង ៤,០០០ នាក់ ដើម្បីរត់ និងចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ និងការការពារអំពីជំងឺដ៏គួរឲ្យព្រួយបារម្ភនេះ។
ក្នុងនាមជាអ្នកឧបត្ថម្ភធំ (Gold Sponsor) នៅក្នុងឆ្នាំទី៣នេះ អម្រឹត មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានបន្តរួមចំណែកគាំទ្រក្នុងកម្មវិធីដ៏មានអត្ថន័យមួយនេះ។
អម្រឹត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកចូលរួម អ្នករៀបចំ និងដៃគូទាំងអស់ ដែលបានរួមគ្នាផ្ដល់កម្លាំង និងសកម្មភាពចូលរួមដ៏មមាញឹក ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ ប្រកបដោយភាពសប្បាយរីករាយ។ យើងជឿជាក់ថា ការរួមចំណែកតូចៗរបស់អ្នកចូលរួមទាំងអស់គ្នា អាចបង្កើតការផ្លាស់ប្តូរដ៏ធំមួយបាន។
រួមគ្នាបន្តរត់ និងផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ដើម្បីអនាគត និងក្តីសង្ឃឹមសម្រាប់ស្ត្រីគ្រប់រូប។



អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To: