• Home
  • ព័ត៌មាន
  • អម្រឹត ពង្រីកសហការជាមួយសាលាអន្តរជាតិ ចុងអ៊ីង សម្រាប់ការផ្តល់ឥណទានសិក្សា Smart EDU Loan

អម្រឹត ពង្រីកសហការជាមួយសាលាអន្តរជាតិ ចុងអ៊ីង សម្រាប់ការផ្តល់ឥណទានសិក្សា Smart EDU Loan

May 09, 2025

ភ្នំពេញ, ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៥៖ ក្នុងគោលបំណងគាំទ្រ និងលើកកម្ពស់លទ្ធភាពទទួលបានការសិក្សារបស់កុមារ និងសិស្សានុសិស្សនៅកម្ពុជា អម្រឹត បានពង្រីកសហការជាមួយវិទ្យាស្ថាន និងសាលារៀនជាច្រើននាពេលកន្លងមក ដោយផ្តោតសំខាន់លើការផ្តល់ឥណទានសិក្សា Smart EDU Loan ដែលមានលក្ខខណ្ឌងាយស្រួល និងសមរម្យសម្រាប់អតិថិជន។

ថ្ងៃនេះ អម្រឹត មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសសហការជាដៃគូជាផ្លូវការជាមួយសាលាអន្តរជាតិ ចុងអ៊ីង (Zhong Ying International School 中英国际学校) ដើម្បីផ្តល់ជម្រើសឥណទានសិក្សាដែលមានភាពបត់បែន និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជន ដែលជាឪពុកម្តាយឬអាណាព្យាបាលសិស្សានុសិស្សដែលកំពុងសិក្សានៅសាលានេះ។

 

លក្ខណៈពិសេសនៃឥណទានសិក្សា Smart EDU Loan សម្រាប់សិស្សសាលា Zhong Ying

  • ទទួលបានទំហំឥណទានរហូតដល់ ១០,០០០ ដុល្លារ
  • អត្រាការប្រាក់សមរម្យ
  • មិនទាមទារទ្រព្យធានា
  • រយៈពេលសងពី ៣ខែ ដល់ ១២ខែ
  • សម្រាប់សិស្ស ចាប់ពីថ្នាក់កម្រិតទាប ដល់ថ្នាក់ទី១២
  • ទទួលបាន ការបញ្ចុះតម្លៃពិសេសបន្ថែម ៥% លើការប្រ៉ូម៉ូសិនស្តង់ដារដែលមានស្រាប់ តាមសាខានីមួយៗពីសាលា Zhong Ying

កិច្ចសហការនេះ គឺមានគោលបំណងជួយសម្រួលដល់ឪពុកម្តាយឬអាណាព្យាបាលដែលមានបំណងចង់បង្រៀនកូនៗនៅក្នុងបរិយាកាសសិក្សាដែលមានគុណភាព និងមានស្តង់ដារអន្តរជាតិ ដោយមិនបាច់ព្រួយបារម្ភពីបញ្ហាហិរញ្ញវត្ថុ។

សម្រាប់ព័ត៌មានបន្ថែម

សូមទំនាក់ទំនងតាមលេខ៖
📞 023 999 033 / 093 999 111 / 089 999 033
ឬមកកាន់សាខា អម្រឹត នៃទីកន្លែងដែលនៅជិតបំផុត។

អម្រឹត សូមអរគុណចំពោះការគាំទ្រ និងទុកចិត្តពីអតិថិជនជានិច្ច។

 

 

 

 

 

Share To:

Recent News

ព័ត៌មានតាមឆ្នាំ