អម្រឹត និងសាលា Paññāsāstra International School (PSIS) បានចុះហត្ថលេខាសហការផ្តល់ «ឥណទានសិក្សា» ដល់អាណាព្យាបាលសិស្សានុសិស្ស
Aug 21, 2025
ភ្នំពេញ, ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ – អម្រឹតមានសេចក្ដីសោមនស្សរីករាយដែលបានចុះ ហត្ថលេខសហការជាមួយ សាលាបញ្ញាសាស្រ្តអន្តរជាតិ Paññāsāstra International School (PSIS) ក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យអប់រំ និងពង្រឹងឱកាសទទួលបានការសិក្សាដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី ១ដល់ថ្នាក់ទី១២។ អម្រឹត បានចុះហត្ថលេខាលើកិច្ចសហការជាមួយ សាលា Paññāsāstra International School (PSIS) នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ ដើម្បីដំណើរការកម្មវិធី «ឥណទានសិក្សា» សម្រាប់អាណាព្យាបាលអោយកាន់តែងាយស្រួល។
កិច្ចសហការនេះ មានគោលបំណងរួមមួយគឺផ្តល់ជំនួយដល់ផ្នែកហិរញ្ញវត្ថុ សម្រួលអាណាព្យាបាលសិស្សមានភាពងាយស្រួល ក្នុងការបង់ថ្លៃសិក្សារបស់កូនៗ។
ហេតុអ្វីត្រូវជ្រើសរើស យកឥណទានសិក្សាជាមួយអម្រឹត?
«ឥណទានសិក្សា» ជាមួយអម្រឹត ផ្តល់ភាពបត់បែន និងលក្ខខណ្ឌងាយស្រួល 👉
✅ទទួលបានទំហំឥណទានរហូតដល់ ១០.០០០ ដុល្លារ
✅អត្រាការប្រាក់សមរម្យ
✅គ្មានទ្រព្យធានា
✅រយៈពេលឥណទានពី ៣ខែ រហូតដល់ ១២ខែ
✅សម្រាប់កូនៗដែលជាសិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២
✅ទទួលបានការទូទាត់ការសិក្សាជាប្រចាំឆ្នាំ និងមានភាពបត់បែនតាមអតិថិជន
ឥណទានសិក្សា គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ អម្រឹត ក្នុងការរួមចំណែកលើកស្ទួយវិស័យអប់រំ និងបង្កើនឱកាសសិក្សាសម្រាប់សិស្សានុសិស្ស ជាពិសេស អាណាព្យាបាលក្នុងការស្វែងរកសេវាបង់កម្ចីសិក្សារកូន។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
☎️ 023 999 033 / 093 999 111 / 089 999 033
📍 ឬមកកាន់សាខាអម្រឹតដែលនៅជិតលោកអ្នក
អំពីអម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង៦00,000 នាក់ ដែលជា កសិករមានចំណូលទាបសហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹតគឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀត ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួនអម្រឹតបន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន ។
Share To:
Jul 19, 2025
Jul 17, 2025