អម្រឹត និង សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្ស
Aug 29, 2025
ភ្នំពេញ,ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៥ - គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាផ្លូវការ ជាមួយ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ដែលជាការចាប់ផ្ដើមនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រថ្មី មានគោលបំណងអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនាគត។
តាមរយៈអនុស្សរណៈនេះ និស្សិតនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន នឹងទទួលបានឱកាសចូលរួមក្នុង កម្មវិធីហាត់ការងារនៅអម្រឹត ការចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលា ពិពណ៌ការងារ និងកម្មវិធីផ្សេងៗទៀតដែលអម្រឹតមាន ដែលអម្រឹតមានគោលបំណងបង្កើនទាំងចំណេះដឹងវិជ្ជាជីវៈ និងបទពិសោធន៍នៃការអនុវត្តជាក់ស្តែងក្រៅពីនៅក្នុងសាលា។
កិច្ចសហប្រតិបត្តិការនេះ គឺជាការប្តេជ្ញារបស់អម្រឹត នៅក្នុងការគាំទ្រដល់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយផ្តល់ឱកាសដល់យុវជនឲ្យក្លាយជាកម្លាំងជម្រុញដ៏សំខាន់សម្រាប់អនាគតកម្ពុជា។
អំពីអម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង៦00,000 នាក់ ដែលជា កសិករមានចំណូលទាបសហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹតគឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀត ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួនអម្រឹតបន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន ។
Share To: