ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាង អម្រឹត និង សាលាអន្តរជាតិមែនន័រ
Jan 22, 2026
ភ្នំពេញ, ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦៖ អម្រឹតមានសេចក្ដីសោមនស្សរីករាយដែលបានចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាលាអន្តរជាតិមែនន័រ ។ កិច្ចសហប្រតិបត្តិការប្រារព្ធឡើង រវាងស្ថាប័នទាំងពីរ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ដើម្បីជួយសម្រួលដល់ឪពុកម្តាយ ឬអាណាព្យាបាលដែលមានបំណងអោយកូនៗរៀននៅ សាលាអន្តរជាតិមែនន័ និងទទួលបានការផ្តល់ជូនពិសេសក្នុងការស្នើសុំកម្ចីបង់ថ្លៃសាលាកូនជាមួយឥណទានសិក្សា Smart EDU Loan។

លក្ខណៈពិសេសនៃឥណទានសិក្សា Smart EDU Loan សម្រាប់សិស្សសាលា
កិច្ចសហការនេះ គឺមានគោលបំណងជួយសម្រួលដល់ឪពុកម្តាយឬអាណាព្យាបាលដែលមានបំណងចង់បង្រៀនកូនៗនៅក្នុងបរិយាកាសសិក្សាដែលមានគុណភាព និងមានស្តង់ដារអន្តរជាតិ ដោយមិនបាច់ព្រួយបារម្ភពីបញ្ហាហិរញ្ញវត្ថុ។
សម្រាប់ព័ត៌មានបន្ថែម
សូមទំនាក់ទំនងតាមលេខ៖
📞 023 999 033 / 093 999 111 / 089 999 033
ឬមកកាន់សាខា អម្រឹត នៃទីកន្លែងដែលនៅជិតបំផុត។
អម្រឹត សូមអរគុណចំពោះការគាំទ្រ និងទុកចិត្តពីអតិថិជនជានិច្ច។


អំពីអម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង៦00,000 នាក់ ដែលជា កសិករមានចំណូលទាបសហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹតគឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀត ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួនអម្រឹតបន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន ។
Share To:
Jan 18, 2026