ភ្នំពេញ - ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៥ : អម្រឹត មានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសអំពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយមន្ទីរពេទ្យសង់ត្រាល់ ( Central Hospital )ដែលជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ឱកាសទទួលបានសេវាសុខភាពសម្រាប់អតិថិជន។
កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញារបស់អម្រឹតក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា មិនត្រឹមតែផ្តល់សេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែសុខភាពក៏ជាការយកចិត្តទុកដាក់ដ៏សំខាន់។ ក្នុងបរិបទនៃកិច្ចព្រមព្រៀងនេះ អតិថិជនអម្រឹតនឹងទទួលបាន ការបញ្ចុះតម្លៃពិសេសលើសេវាពិនិត្យសុខភាពនៅមន្ទីរពេទ្យសង់ត្រាល់ នៅពេលធ្វើការទូទាត់តាមរយៈកម្មវិធី Amret Mobile App។

ដោយមានការយល់ឃើញស្របគ្នារវាងអម្រឹតនិង មន្ទីរពេទ្យសង់ត្រាល់ យើងយល់ថា “សុខភាពហិរញ្ញវត្ថុ និងសុខភាពរាងកាយ គឺជាផ្នែកសំខាន់ ដែលអតិថិជនយើងគួរពិចារណានិងថែទាំស្របគ្នា” អម្រឹតមានមោទនភាពដែលបានចូលរួមសហការជាមួយមន្ទីរពេទ្យសង់ត្រាល់ ដើម្បីរួមចំណែកជួយអតិថិជនរបស់យើង ក្នុងការពិនិត្យ ពិភាក្សារ ថែរក្សាសុខភាពរបស់អតិថិជននិងរួមទាំងបុគ្គលិករបស់អម្រឹត អោយកាន់តែមានភាពងាយស្រួល និងទទួលបានតម្លៃសមរម្យក្នុងការទូទាត់។”
មន្ទីរពេទ្យសង់ត្រាល់ ដែលជាមន្ទីពេទ្យឯកជនឈានមុខគេមួយនៅកម្ពុជា ដែលនឹងផ្តល់សេវាពិនិត្យសុខភាពដ៏មានវិជ្ជាជីវៈទៅដល់អតិថិជនអម្រឹត ក្នុងគម្រោងសហការនេះ។ គោលបំណងរបស់ការសហការនេះគឺ ដើម្បីលើកទឹកចិត្តឲ្យមានការយល់ដឹងពីសុខភាព និងជំរុញការពិនិត្យជាមុនសម្រាប់ការពារអំពីជំងឺផ្សេងៗ។
ការចុះអនុស្សរណៈនេះជាការបញ្ជាក់ពីវិស័យទាំងពីរដែលមានចក្ខុវិស័យរួមក្នុងការចូលរួមអភិវឌ្ឍសុខុមាលភាពសង្គម ដោយឆ្លើយតបទៅនឹងតម្រូវការសុខភាពកាន់តែខ្ពស់។


អំពីអម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង៦00,000 នាក់ ដែលជា កសិករមានចំណូលទាបសហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹតគឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀត ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួនអម្រឹតបន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន ។