ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាផ្លូវការ (MoU) រវាង អម្រឹត និងសាលាអន្តរជាតិ ប៊្លូប៊ើដ Bluebird International School
Feb 23, 2026
ភ្នំពេញ, ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត និង Bluebird International School បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីបង្កើតភាពជាដៃគូជាផ្លូវការ និងពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែង ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា។
តាមរយៈកិច្ចសហការនេះ អម្រឹតនឹងផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុជាពិសេសសម្រាប់ឪពុកម្តាយ ឬអាណាព្យាបាល ដែលមានបំណងឲ្យកូនៗសិក្សានៅ Bluebird International School តាមរយៈផលិតផល ឥណទានសិក្សា Smart EDU Loan ដែលមានលក្ខខណ្ឌបត់បែន និងងាយស្រួលក្នុងការស្នើសុំ។

គោលបំណងសំខាន់នៃអនុស្សរណៈនេះ គឺការភ្ជាប់ការអប់រំដែលមានគុណភាព ជាមួយការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីធានាថា សិស្សានុសិស្សអាចបន្តការសិក្សាបានដោយរលូន និងអាណាព្យាបាល ឪពុកម្តាយអាចគ្រប់គ្រងបន្ទុកចំណាយបានយ៉ាងមានប្រសិទ្ធភាព។ កិច្ចព្រមព្រៀងនេះ ក៏ជាជំហានសំខាន់មួយក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំ និងបង្កើតធនធានមនុស្សដែលមានសក្តានុពលសម្រាប់សង្គមជាតិ។


អំពី អម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទកភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១០ នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង ៦00,000 នាក់ ដែលជា កសិករមានចំណូលទាប សហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹត គឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀតដែលជា ស្ថាប័នអន្តរជាតិ មានកិត្តិនាម និងត្រូវបានទទួលស្គាល់ថាជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួន អម្រឹត បន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន៕
Share To:
Jan 18, 2026