ភ្នំពេញ ថ្ងៃទី ២៩ មិថុនា ២០២៥ ៖ អម្រឹតមានសេចក្តីសោមនស្សរីករាយក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាផ្លូវការជាមួយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh - AUPP) ក្នុងគោលបំណងរួមគ្នា បង្កើនសមត្ថភាពធនធានមនុស្ស និង ឱកាសអភិវឌ្ឍខ្លួនសម្រាប់សិស្សានុសិស្ស និស្សិតកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ឱកាសដល់និស្សិតក្នុងការទទួលបានបទពិសោធន៍ការងារផ្ទាល់តាមរយៈកម្មវិធីហាត់ការងារ (internship) នៅក្នុងស្ថាប័នអម្រឹត។ លើសពីនេះនិស្សិត អាចចូលរួម សិក្ខាសាលា ពិព័ណ៌ការងារ និងកម្មវិធីអភិវឌ្ឍសមត្ថភាពផ្សេងៗជាច្រើនទៀតដែលអម្រឹតនិងផ្តល់ជូន ដើម្បីជួយជម្រុញឱ្យនិស្សិតត្រៀមខ្លួនរួចរាល់ សម្រាប់ទីផ្សារការងារជាក់ស្តែងនាពេលអនាគត។

អម្រឹតជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍន៍ជំនាញ សមត្ថភាព និងអនាគតវិជ្ជាជីវៈរបស់យុវជនខ្មែរ ។
រួមគ្នាដើម្បីជីវិតកាន់តែប្រសើរ | Together, a better life.

អំពីអម្រឹត
បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង៦00,000 នាក់ ដែលជា កសិករមានចំណូលទាបសហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹតគឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀត ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួនអម្រឹតបន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន ។