អម្រឹតអបអរខួប ៣៥ឆ្នាំ នៃទំនុកចិត្ត ផ្តល់ជូនឱកាសឈ្នះរង្វាន់សរុប ១៤០រង្វាន់ ជូនដល់អតិថិជន
Aug 20, 2026
ភ្នំពេញ, ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥
RUPP Fun Run ដែលរៀបចំដោយ KK Running Club រួមជាមួយ អម្រឹត បានប្រព្រឹត្តទៅដោយជោគជ័យ និងពោរពេញដោយភាពសប្បាយរីករាយនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កម្មវិធីនេះបានទាក់ទាញអ្នកចូលរួមប្រមាណ ៤០០នាក់ ដែលចូលរួមរត់កម្សាន្ត។
មិនត្រឹមតែសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះក៏បានបង្កើតឱកាសដ៏អស្ចារ្យសម្រាប់ការបង្កើតមិត្តភាព និងជំរុញបរិយាកាសសហគមន៍ផងដែរ។
ការរត់កម្សាន្តនេះមិនមែនមានគោលបំណងប្រកួតប្រជែងទេ ប៉ុន្តែជាការចូលរួមដើម្បីលើកកម្ពស់ជីវិតសុខភាព។ អ្នកចូលរួមបានទទួលនូវបទពិសោធន៍ដ៏អស្ចារ្យ បំពេញដោយស្នាមញញឹម។


អម្រឹត មានកិត្តិយសក្នុងការចូលរួមគាំទ្រនិងលើកកម្ពស់សកម្មភាពកីឡា ដោយលើកកម្ពស់នៃការជំរុញសុខភាព និងសប្បាយរីករាយក្នុងសហគមន៍។
សូមអរគុណដល់ KK Running Club ដែលបានរៀបចំកម្មវិធីនេះជារៀងរាល់ខែ ដើម្បីជួយលើកកម្ពស់វប្បធម៌កីឡាក្នុងសង្គម។ អ្នកដែលចង់ចូលរួមអាចតាមដានព័ត៌មានបន្ថែមពីការរត់ខាងមុខតាមទំព័រផ្លូវការរបស់ KK Running Club។

Share To:
Aug 20, 2026
Jul 21, 2026
May 28, 2026